ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ធនាគារកណ្តាលអាមេរិកបន្ថយអត្រាការប្រាក់បន្ថែមទៀត ដើម្បីបង្កើនទីផ្សារការងារ

បានផ្សាយចេញ | ១៨ វិច្ឆិកា ២០២៤ 575

ធនាគារកណ្តាលអាមេរិកបន្ថយអត្រាការប្រាក់បន្ថែមទៀត ដើម្បីបង្កើនទីផ្សារការងារ

ធនាគារកណ្តាលអាមេរិក នៅថ្ងៃទី៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ថ្មីៗកន្លងទៅនេះ បានសម្រេចចិត្តបន្តការបន្ធូរបន្ថយគោលនយោបាយរូបិយវត្ថុ។ ដូច្នោះហើយ អត្រាការប្រាក់យោងរបស់អាមេរិកបច្ចុប្បន្ន នៅចន្លោះពី ៤,៧៥ភាគរយ ដែលថយចុះ ០,២៥ភាគរយ ធៀបពីមុន។  

ទីផ្សារភាគហ៊ុនអាមេរិកមិនទាន់មានប្រតិកម្មចំពោះការសម្រេចចិត្តអត្រាការប្រាក់របស់ Fed នៅឡើយទេ។ សន្ទស្សន៍ S&P 500 បានកើនឡើងតិចតួច គឺប្រមាណជា ០,៦៥ ភាគរយ ខណៈសន្ទស្សន៍ Nasdaq Composite បានកើនឡើង ១,៣៨ ភាគរយ។

បន្ថែមពីនេះ តម្លៃមាសពិភពលោក បានកើនឡើងម្តងទៀតគឺ ២៦៩៣ដុល្លារក្នុងវគ្គជួញដូរថ្ងៃទី៧ខែវិច្ឆិកា។ កម្រិតនេះ គឺខ្ពស់ជាងតម្លៃបិទវគ្គមុនដែលខិតជិតដល់ ៣៥ ដុល្លារក្នុងមួយអោនស៍។

ការផ្លាស់ប្តូររបស់ Fed អាចប៉ះពាល់ដល់អត្រាការប្រាក់កម្ចី និងប្រាក់សន្សំ។ នៅពេលដែលអត្រាការប្រាក់ទាប ការខ្ចីប្រាក់មានតម្លៃថោក អាជីវកម្មអាចវិនិយោគលើគម្រោងថ្មី ឬជ្រើសរើសបុគ្គលិកបន្ថែម។ ដូចគ្នាដែរ អ្នកប្រើប្រាស់ចំណាយកាន់តែច្រើន ដោយសារការសន្សំមិនសូវទាក់ទាញ។

 ទោះជាយ៉ាងណាក៏ដោយ អ្នកសេដ្ឋកិច្ចយល់ថា វានឹងចំណាយពេលយ៉ាងហោចណាស់មួយឆ្នាំសម្រាប់ផលប៉ះពាល់នៃការកែតម្រូវនេះដើម្បីបង្ហាញឱ្យឃើញច្បាស់នៅក្នុងសេដ្ឋកិច្ច។ នេះពន្យល់ពីមូលហេតុដែលអត្រាការប្រាក់នៅអាម៉េរិកកើនឡើងចាប់ពីដើមឆ្នាំ២០២២ ប៉ុន្តែមួយឆ្នាំក្រោយមកអតិផរណាបានចាប់ផ្តើមធ្លាក់ចុះមកវិញ។

ក្នុងរយៈពេលមួយឆ្នាំកន្លះកន្លងមក ធនាគារកណ្តាលបានដំឡើងអត្រាការប្រាក់ ១១ដង ដើម្បីទប់ស្កាត់អតិផរណា។

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Sanae Takaichi.jpg

លោកស្រី Sanae Takaichi ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រ...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Smart glasess.jpg

រលកថ្មីនៃបច្ចេកវិទ្យា «វ៉ែនតាវៃឆ្លាត» ក្លាយជាប្រធានបទគួ...