ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

Rodri លើកឡើងពីចំណុចពិសេសរបស់ Ronaldo និង Messi ដែលគ្រប់គ្នាមិនបានចាប់អារម្មណ៍

បានផ្សាយចេញ | ២៥ វិច្ឆិកា ២០២៤ 548

Rodri លើកឡើងពីចំណុចពិសេសរបស់ Ronaldo និង Messi ដែលគ្រប់គ្នាមិនបានចាប់អារម្មណ៍

កីឡាករបាល់ទាត់ Rodri ជា​ខ្សែ​បម្រើ​ដ៏​មាន​សក្ដានុពល​បំផុត​នា​ពេល​បច្ចុប្បន្ន និង​​ជា​ម្ចាស់​ពានរង្វាន់ Ballon D'Or ឆ្នាំ​២០២៤ ថែម​ទាំង​ជា​ខ្សែ​បម្រើ​​ឆ្នើម ​នៅ​ក្នុង​ក្រុម Manchester City ។

​ក្នុង​កំឡុង​ពេល​នេះ ​ខ្សែ​បម្រើ​​ដែល​ត្រូវ​បាន​គេ​ចាត់​ទុក​ថា​ល្អ​បំផុត ​ក្នុង​លោក​​ម្នាក់​នេះ ​​បាន​រង​របួស​ដាច់​ជង្គង់ ហើយ​​កំពុង​តែ​សម្រាក​ព្យាបាល​ នឹង​ត្រូវ​បានគេរំពឹង​ថា រហូត​ដល់​ដាច់​រដូវ​កាល​នេះ ​​ឈាន​ចូល​រដូវ​កាល​ថ្មី នោះ​ទើប​អាច​ចូល​ហាត់​វិញ​បាន​។

​យ៉ាង​ណាក៏ដោយ ​ដ្បិត​តែ​មិន​​ទាន់​អាច​មាន​វត្តមាន​ក្នុង​ទីលានប្រកួត​វិញ​បាន​ Rodri ​ក៏​នៅ​តែ​​ជា​មនុស្ស​ដ៏សំខាន់​​ម្នាក់ ​​ដែល​ត្រូវ​បាន​គេ​ចោទសួរ​ជា​ប្រចាំ​។ ជាក់​ស្ដែង​ថ្មី​ៗ​នេះ​​ លោកត្រូវ​​បាន​សារព័ត៌មាន​សួរ​ពី​ចំណុច​ពិសេស​របស់ Ronaldo និង Messi តើពួកគាត់ល្អ​បែប​ណា​​​​​ បើ​តាម​ទស្សនៈរបស់Rodri? ​​ហើយ​ការ​​​មើល​ឃើញ​នេះ ​គឺ​និយាយ​ក្នុង​កំឡុង​ពេល​​ដែល​អ្នក​ទាំង​ពីរ​ កំពុង​តែពេញ​ល្អ​ដូច​គ្នា​។

​ជុំ​វិញ​ការ​ចោទ​ជា​សំនួរ​នេះ Rodri បាន​​ឆ្លើយតប​ថា ​សម្រាប់​ខ្ញុំ Ronaldo គឺជាស្តេចពិឃាតដ៏កាចសាហាវ ​​នៅ​ក្នុង​ប្រអប់​ជើង យើង​មិន​ចង់ឱ្យ​​គាត់​​​មាន​បាល់​ក្នុង​ពេល​ដែល​គាត់កំពុង​តែ​ស្ថិតនៅក្នុងការគ្រប់គ្រងបាល់នោះទេ ​ ព្រោះថា​ គាត់គឺជា​​​អ្នកទាត់បាល់បញ្ចូលទីដ៏អស្ចារ្យម្នាក់​។


ចំណែក​ Messi វិញ​​ គាត់គឺជា​​មុខ​សញ្ញាដ៏​គ្រោះ​ថ្នាក់​​បំផុត ​នៅ​ពេល​ដែល​គាត់​មាន​​បាល់នៅក្នុងការគ្រប់គ្រងដោយជើងទាំងពីរបស់គាត់។ ហើយបើនិយាយ​ជារួមវិញ ​មិន​ថា​នៅ​កន្លែង​​ណានោះ​ទេ ​ឱ្យតែ​គាត់បានគ្រប់គ្រង​បាល់ នោះ​គឺជា​គ្រោះ​ថ្នាក់​​ដ៏ធំ សម្រាប់​ដៃ​គូ​ប្រកួតរបស់គាត់៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Smart glasess.jpg

រលកថ្មីនៃបច្ចេកវិទ្យា «វ៉ែនតាវៃឆ្លាត» ក្លាយជាប្រធានបទគួ...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Sanae Takaichi.jpg

លោកស្រី Sanae Takaichi ត្រូវបានជ្រើសរើសជានាយករដ្ឋមន្ត្រ...