ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

អាហារដ្ឋាន អាឡិច

បានផ្សាយចេញ | ១៩ មករា ២០២៤

អាហារដ្ឋាន អាឡិច

នៅអាហារដ្ឋាន អាឡិច យើងជឿជាក់ថារបបអាហារមានតុល្យភាព គឺជាគន្លឹះនៃទម្លាប់ក្នុងការញ៉ាំដែលនាំមកនូវសុខភាពល្អ ព្រោះវាផ្តល់ឱ្យកុមារនូវសារធាតុចិញ្ចឹមដែលពួកគេត្រូវការដើម្បីលូតលាស់។ អាហារដ្ឋាន អាឡិច ដែលជាផ្នែកមួយនៃសេវាកម្មម្ហូបអាហារ និងភេសជ្ជៈរបស់យើងត្រូវបានបង្កើតឡើងនៅចុងខែមករា ឆ្នាំ២០០៥។ អាហារ និងភេសជ្ជៈដែលផ្តល់នៅអាហារដ្ឋាន អាឡិច មានអត្ថប្រយោជន៍លើការអភិវឌ្ឍទម្លាប់នៃការញ៉ាំរយៈពេលវែងរបស់សិស្ស ចំណង់ចំណូលចិត្ត និងអាកប្បកិរិយាចំពោះអាហារ។ អាហារដ្ឋានសាលារបស់យើងដើរតួយ៉ាងសំខាន់ក្នុងការលើកកម្ពស់អាហារដែលមានគុណភាព និងបង្កើតវប្បធម៌នៃការបរិភោគអាហារដែលមានសុខភាពល្អ។ ចំណង់ចំណូលចិត្តផ្នែកម្ហូបអាហារនិងភេសជ្ជៈកើតមាននៅក្នុងវ័យកុមារភាព ហើយយើងជឿជាក់យ៉ាងមុតមាំថាការញ៉ាំអាហារដែលមានសុខភាពល្អ គឺជាផ្នែកសំខាន់មួយនៃការធ្វើឱ្យមានតុល្យភាព។ គោលបំណងរបស់យើង គឺផ្តល់ជូនសហគមន៍របស់យើងនូវជម្រើសសម្រាប់អាហារ និងភេសជ្ជៈដែលមានជីវជាតិ និងឆ្ងាញ់ ហើយមានកាកសំណល់ និងផលប៉ះពាល់តិចតួចបំផុត។ អាហារ និងភេសជ្ជៈដែលមានជាតិស្ករ ជាត់ប្រៃ និងខ្លាញ់ គឺត្រូវបានកម្រិតនៅឯអាហារដ្ឋាន អាឡិច របស់យើង។ ភេសជ្ជៈប៉ូវកម្លាំងគ្រប់ប្រភេទមិនត្រូវបានអនុញ្ញាតឱ្យលក់ឡើយ។ ប្រូតេអ៊ីនជាច្រើនមុខ ដូចជាសាច់ ត្រី ស៊ុត ឬសណ្តែក គឺមាននៅអាហារដ្ឋានរបស់យើងរាល់ថ្ងៃ។
 
ហេតុអ្វីត្រូវបរិភោគនៅឯអាហារដ្ឋាន អាឡិច?
• ចំណេញទាំងពេលវេលា និងថវិកា។
• អ្នកអាចជ្រើសរើសអាហារ និងភេសជ្ជៈតាមជម្រើសជាច្រើន។
• អាហារ និងភេសជ្ជៈតម្លៃសមរម្យ ដូច្នេះអ្នកអាចសន្សំចំពោះការចំណាយលើអាហារ។
• មានទីតាំងនៅក្នុងអគារសិក្សា និងការិយាល័យ។
• អាហាររៀបចំទុកដាក់បានត្រឹមត្រូវ និងអាហារក្លាសេត្រូវបានប្រើប្រាស់ចំនួនអប្បបរមាទៅតាមសីតុណ្ហភាព។
• ទីកន្លែងស្អាត ហើយអាហារមានអនាម័យខ្ពស់។
• ជាកន្លែងរីករាយដែលរួមចំណែកដល់ការអភិវឌ្ឍសិស្ស និងឆ្លុះបញ្ចាំងពីបរិយាកាសសិក្សាវិជ្ជមាន។
• មានផ្លែឈើ ទឹកផ្លែឈើ បន្លែ និងនំប៉័ងគ្រាប់ធញ្ញជាតិជាច្រើនមុខនៅក្នុងបញ្ជីមុខម្ហូប។
• មានភេសជ្ជៈមានជាតិស្ករតិច និងមិនមានភេសជ្ជៈប៉ូវកំលាំង គ្មានជាតិអាល់កុល និងអាហារចៀន។
• ចុងក្រោយអាហារ និងភេសជ្ជៈនៅអាហារដ្ឋាន អាឡិច ត្រូវតែបំពេញតាមស្តង់ដាជាតិសម្រាប់ការរៀបចំការស្តុកទុក និងការទុកដាក់មានអនាម័យ និងសុវត្ថិភាព។

ហ្វេសប៊ុក: https://www.facebook.com/AlexFoodCourt/

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Ai.jpg

កសាងអ្នកដឹកនាំជំនាន់ក្រោយ ចាប់ផ្តើមពីវ័យកុមារ ជាមួយកម្ម...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Tetanus Vaccine.jpg

ចាក់វ៉ាក់សាំងតែមួយ ការពារបានជំងឺធ្ងន់ធ្ងរ ៣ ប្រភេទ

https://theirrawaddydolphin.com/storage/photos/news/article/2025/September/HepatitisB Vaccine.jpg

វេជ្ជបណ្ឌិតណែនាំ៖ មនុស្សគ្រប់វ័យគួរទទួលវ៉ាក់សាំងការពារថ...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/photo_2025-07-23_16-47-47.jpg

អ្នកជំនាញផ្តល់អនុសាសន៍សម្រាប់ថែរក្សាសុខភាពភ្នែកកុមារ ចា...