ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ជាមិត្តជិតស្និទ្ធនៃសុខភាពសិស្ស និងគ្រួសារ!

បានផ្សាយចេញ | ២៤ ឧសភា ២០២៥

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ជាមិត្តជិតស្និទ្ធនៃសុខភាពសិស្ស និងគ្រួសារ!

មជ្ឈមណ្ឌលសុខភាពសិស្ស “ម៉េងលី ជេ. គួច” (MJQ Student Health Center) ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៥ ដោយសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ក្នុងគោលបំណងផ្តល់សេវាសុខាភិបាលគុណភាពខ្ពស់ ព្រមទាំងការថែទាំ និងព្យាបាលបឋមសម្រាប់សិស្ស និងសមាជិកគ្រួសារ។
MJQ មិនត្រឹមតែផ្តោតលើការព្យាបាលនោះទេ តែអភិវឌ្ឍជារបបថែទាំសុខភាពដោយគិតគូរចំពោះសុវត្ថិភាព បរិយាកាសកក់ក្ដៅ និងសេវាដែលងាយស្រួលបំផុតសម្រាប់សិស្សក្នុងរយៈពេលសិក្សា។ ជាមួយក្រុមវេជ្ជបណ្ឌិត និងគិលានុបដ្ឋាយិកា ដែលមានជំនាញ និងបទពិសោធន៍យូរឆ្នាំ MJQ ផ្តល់ជូនសេវាអប់រំសុខភាព ពិគ្រោះវេជ្ជសាស្ត្រ ពិនិត្យ និងព្យាបាលជំងឺទូទៅ ដល់លោកអ្នកគ្រប់វ័យ។

សេវាកម្មសំខាន់ៗ នៅមជ្ឈមណ្ឌលសុខភាពសិស្ស “ម៉េងលី ជេ. គួច” រួមមាន៖ ពិគ្រោះវេជ្ជសាស្ត្រ និងការព្យាបាលជំងឺទូទៅ ការសម្រាកព្យាបាល ការផ្តល់លិខិតសម្រាកពេទ្យ ការពិនិត្យសុខភាពប្រចាំឆ្នាំ ការផ្តល់ថ្នាំ និងការវះកាត់ស្រាល។

មន្ទីរពិសោធន៍៖ ពិនិត្យឈាម លាមក ទឹកនោម ពិនិត្យជាតិស្ករ ខ្លាញ់ តម្រងនោម និងពិនិត្យរកមេរោគរលាកក្រពះក្នុងឈាម ពិនិត្យរកមេរោគរលាកក្រពះក្នុងលាមក និងពិនិត្យរកមេរោគថ្លើម បេ និង មេរោគថ្លើម សេ ពិនិត្យមុខងារតម្រងនោម ការវិភាគទឹកនោម។ល។

MJQ មានសមត្ថភាពផ្ដល់សេវាដែលគ្របដណ្ដប់លើបញ្ហាសុខភាពទូទៅ យ៉ាងទាន់ពេលវេលា ព្រមទាំងការទំនាក់ទំនងប្រកបដោយទំនុកចិត្ត និងវិជ្ជាជីវៈខ្ពស់។ សមាជិកគ្រួសារអាចមានទំនុកចិត្តថា កូនៗរបស់លោកអ្នក នឹងទទួលបានការថែទាំសុខភាពដែលមានគុណភាព និងសុវត្ថិភាពខ្ពស់នៅមជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច។

មណ្ឌលសុខភាពសិស្ស ម៉េងលី ជេ គួច បើករៀងរាល់ថ្ងៃធ្វើការ លើកលែងតែថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។

ថ្ងៃច័ន្ទដល់ថ្ងៃសៅរ៍ពេលព្រឹកចាប់ ពីម៉ោង 7:30 ព្រឹក ដល់ 11:30 យប់ និងពេលរសៀលចាប់ពីម៉ោង 01:00 ដល់ 05:30

ព័ត៌មានបន្ថែម សូមទាក់ទង៖ ០១២ ៩០៦ ២៤៤

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/June/New Project (4).jpg

មូលនិធិ ម៉េងលី ជេ. គួច បង្កើតឡើងដើម្បីសកម្មភាពការងារមនុ...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Dolphin-Web.gif

សារអប់រំសុខភាពក្នុងអំឡុងពេលបម្រែបម្រួលអាកាសធាតុ ពីមជ្ឈម...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/W1000px H667px=1-01.jpg

កម្មវិធីចម្លងវេនសិក្សា ផ្តល់ជូនសិស្សអាហារថ្ងៃត្រង់ ការថ...

https://theirrawaddydolphin.com/storage/photos/news/article/2025/August/533675813_812928954397049_740396326097736366_n.jpg

រថយន្ត ITS ត្រៀមជាស្រេច ដឹកជញ្ជូនសិស្សចូលរៀនឆ្នាំសិក្សា...