ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

មូលនិធិ ម៉េងលី ជេ. គួច បង្កើតឡើងដើម្បីសកម្មភាពការងារមនុស្សធម៌ ការអប់រំ និងសេវាសហគមន៍

បានផ្សាយចេញ | ២៨ មិថុនា ២០២៥

មូលនិធិ ម៉េងលី ជេ. គួច បង្កើតឡើងដើម្បីសកម្មភាពការងារមនុស្សធម៌ ការអប់រំ និងសេវាសហគមន៍

មូលនិធិ ម៉េងលី ជេ. គួច ជាមូលនិធិសប្បុរសធម៌ដ៏ធំមួយត្រូវបានបង្កើតឡើង នៅឆ្នាំ ២០០៥ ហើយក៏ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានអ្នកឧកញ៉ា គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ។ 
មូលនិធិ ម៉េងលី ជេ. គួចកំពុងដើរតួនាទីយ៉ាងសំខាន់ក្នុងការអនុវត្តន៍ កិច្ចការងារសង្គម តាមរយៈកម្មវិធីសប្បុរសធម៌ ក្រោមទស្សនវិស័យ ចង់ឃើញប្រជាពលរដ្ឋដែលងាយរងគ្រោះ និងរើសអើង ទទួលបាននូវ ភាពស្មើគ្នាទាំងសេវាអប់រំ សុខភាព ស្បៀងអាហារ និងតម្រូវការចាំបាច់ ជាមូលដ្ឋាននានា ដើម្បីឱ្យពួកគេរស់ប្រកបដោយភាពស្មើគ្នាក្នុងនាមជា មនុស្សជាតិដូចៗគ្នា។
ដើម្បីសម្រេចគោលបំណងនៃទស្សនវិស័យទាំងនេះ មូលនិធិ ម៉េងលី ជេ. គួច បានកំពុងបន្តអនុវកម្មវិធីស្នូលចំនួនបួនគឺកម្មវិធីអប់រំ កម្មវិធីសុខភាព កម្មវិធី សេវាសហគមន៍ និងកម្មវិធីឆ្លើយតបគ្រោះមហន្តរាយក្នុងនោះរួមមាន គម្រោង សរុបទាំងអស់ចំនួន ២០។
សកម្មភាពទាំងនេះបានទទួលការគាំទ្រយ៉ាងទូលំទូលាយពីសប្បុរសជនទាំងនៅក្នុង និងក្រៅប្រទេស ហើយក៏បានជួយជំរុញនិងលើកកម្ពស់ការរស់នៅរបស់ ប្រជាពលរដ្ឋតាមសហគមន៍ប្រកបដោយចីរភាព និងរួមចំណែកកសាងសង្គម ឱ្យរិតតែរីកចម្រើនថែមទៀតផងដែរ៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/June/Transcrit.jpg

កម្មវិធីចម្លងវេនសិក្សា ផ្តល់ភាពងាយស្រួលដល់សិស្ស សិក្សាព...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/WD3.jpg

ទិវាអន្តរជាតិនារី ៨ មីនា៖ សារលើកទឹកចិត្តរបស់អ្នកឧកញ៉ា វ...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Dr Ping.jpg

ចាក់វ៉ាក់សាំងអុចស្វាយថ្ងៃនេះ ការពារជំងឺរើមថ្ងៃស្អែក

https://theirrawaddydolphin.com/storage/photos/news/article/2025/August/Charity.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដឹកនាំយកអំណោយជាស្បៀង ន...