ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

តស់! មកដឹងពីមូលហេតុដែលគួរចាក់វ៉ាក់សាំងការពារផ្តាសាយធំ

បានផ្សាយចេញ | ១៦ សីហា ២០២៥ 500

តស់! មកដឹងពីមូលហេតុដែលគួរចាក់វ៉ាក់សាំងការពារផ្តាសាយធំ

«ការចាក់វ៉ាក់សាំងផ្តាសាយធំ ឬ FLU VACCINE មានសារៈសំខាន់ក្នុងការការពារភាពធ្ងន់ធ្ងរនៃជំងឺផ្តាសាយធំ  និងកុំឱ្យកើតមានជំងឺធ្ងន់រ៉ាំរ៉ៃ»។ នេះជាការបញ្ជាក់ឱ្យដឹងពី លោកស្រីវេជ្ជបណ្ឌិត ពឹង ឧស្សាហ៍ ពីមជ្ឈមណ្ឌលសុខភាពសិស្ស “ម៉េងលី ជេ. គួច” (MJQ Student Health Center) នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។ លោកស្រីវេជ្ជបណ្ឌិត បានពន្យល់ថា វ៉ាក់សាំងនេះអាចការពារប្រឆាំងមេរោគមួយប្រភេទ ដែលបង្កឱ្យមានជំងឺផ្តាសាយធំ។


លោកស្រីវេជ្ជបណ្ឌិត លើកឧទាហរណ៍ថា ក្នុងករណីជំងឺនេះកើតលើកុមារអាយុក្រោមប្រាំឆ្នាំ អាចបណ្តាលឱ្យមានផលវិបាកធ្ងន់ធ្ងរដូចជា រលាកសួត រលាកទងសួត និងបញ្ហាផ្លូវដង្ហើមផ្សេងៗ ដែលអាចនាំឱ្យត្រូវសម្រាកព្យាបាលនៅមន្ទីរពេទ្យរយៈពេលយូរ។ ដូច្នេះ ការចាក់វ៉ាក់សាំងផ្តាសាយធំ គឺជាវិធានសំខាន់ក្នុងការការពារកុមារអាយុក្រោមប្រាំឆ្នាំ មនុស្សចាស់ចាប់ពីអាយុ៦៥ឆ្នាំឡើងទៅ និងស្រ្តីមានផ្ទៃពោះ ពីភាពធ្ងន់ធ្ងរនៃជំងឺ។
ចំពោះមនុស្សចាស់ វ៉ាក់សាំងអាចជួយការពារកុំឱ្យជំងឺធ្ងន់ធ្ងររ៉ាំរ៉ៃកាន់តែធ្ងន់ឡើង ហើយបើមិនធ្លាប់ចាក់ពីមុន អាចចាក់បានម្តងក្នុងមួយឆ្នាំ។ ចំពោះកុមារអាយុ៩ឆ្នាំដែលមិនធ្លាប់ចាក់ពីមុន ត្រូវចាក់ពីរដង ហើយចាប់ពីអាយុ១០ឆ្នាំអាចចាក់ម្តងក្នុងមួយឆ្នាំ ដើម្បីការពារសុខភាពជៀសវាងពីជំងឺផ្តាសាយធំ៕


ហ្វេសប៊ុក: https://www.facebook.com/mjqshc
 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/September/W1000px H667px=1-01.jpg

កម្មវិធីចម្លងវេនសិក្សា ផ្តល់ជូនសិស្សអាហារថ្ងៃត្រង់ ការថ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Mouth ulcers.jpg

ឈ្វេងយល់អំពីជំងឺដំបៅមាត់ និងវិធានការការពារ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Donation.jpg

មូលនិធិម៉េងលី ជេ. គួច នាំអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/1000 x 667-01-01.jpg

មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច អំពាវនាវឱ្យយកចិត្តទ...