រថយន្តជាច្រើនគ្រឿង ក្នុងសេវាកម្មដឹកជញ្ជូន អន្តរទ្វីប ITS របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានចេញដំណើរជាក្បួន ដើម្បីត្រៀមផ្តល់សេវាដឹកជញ្ជូនសិស្សានុសិស្សសម្រាប់ការចូលរៀនឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

លោក ហុង ខុនសុខ ប្រធានគ្រប់គ្រងប្រតិបត្តិការសេវាកម្មដឹកជញ្ជូន អន្តរទ្វីប បានឱ្យដឹងថា ការហែក្បួនរថយន្ត ITS ត្រូវបានរៀបចំនៅសាខាច្បារអំពៅ និងសាខាទួលសង្កែ ដោយមានគោលបំណងផ្តល់ព័ត៌មានស្តីពីសេវាកម្មដឹកជញ្ជូនសិស្ស និងប្រូម៉ូសិនវគ្គសិក្សាថ្មី ដល់សាធារណៈ និងអ្នកអាណាព្យាបាលសិស្ស។
សេវាកម្មដឹកជញ្ជូនសិស្ស ITS ត្រូវបានបង្កើតឡើង ដើម្បីផ្តល់សេវាកម្មដឹកជញ្ជូនដែលមានសុវត្ថិភាព មានសមត្ថភាព និងងាយស្រួលសម្រាប់អ្នកអាណាព្យាបាល និងសិស្សានុសិស្ស នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងរាជធានីភ្នំពេញទាំង១០ទីតាំង និង២ទីតាំងទៀតនៅ ខេត្តសៀមរាប និងខេត្តតាកែវ។

បច្ចុប្បន្ននេះ ITS មានរថយន្តសរុបចំនួន ៨៦ គ្រឿង សុទ្ធសឹងជារថយន្តទំនើប បំពាក់ម៉ាស៊ីនត្រជាក់ និងស្លាកសញ្ញាត្រឹមត្រូវ តាមស្តង់ដាបច្ចេកទេសសុវត្ថិភាព និងជារថយន្តពណ៌លឿងដែលមានភាពងាយស្រួលចំណាំ និងពណ៌ស្ដង់ដា របស់រថយន្តសាលា។
លោក ហុង ខុនសុខ ប្រាប់ថា សេវាកម្ម ITS មិនត្រឹមតែជួយសន្សំពេលវេលា និងថវិកា របស់អ្នកអាណាព្យាបាលទេ ប៉ុន្តែថែមទាំងធានាបាននូវអារម្មណ៍សុខស្ងប់ចិត្ត រៀងរាល់ពេលកូនៗធ្វើដំណើរទៅមកសាលារៀន។
ITS – ដៃគូដឹកជញ្ជូនដែលអ្នកអាណាព្យាបាលអាចទុកចិត្តបានសម្រាប់កូនៗរបស់លោកអ្នក។
សម្រាប់ព័ត៌មានលម្អិត៖
សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖
012 717 680 / 011 899 322