ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្មវិធីចម្លងវេនសិក្សា ផ្តល់ជូនសិស្សអាហារថ្ងៃត្រង់ ការថែទាំពិសេស និងទូដាក់សម្ភារៈឥតគិតថ្លៃ

បានផ្សាយចេញ | ០៤ តុលា ២០២៥ 422

កម្មវិធីចម្លងវេនសិក្សា ផ្តល់ជូនសិស្សអាហារថ្ងៃត្រង់ ការថែទាំពិសេស និងទូដាក់សម្ភារៈឥតគិតថ្លៃ

ភ្នំពេញ៖ កម្មវិធី ចម្លងវេនសិក្សា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ  និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានបើកឱកាសសម្រាប់សិស្សានុសិស្សសិក្សាពេញមួយថ្ងៃ។ សិស្សានុសិស្សដែលចុះឈ្មោះចូលរួមទទួលអាហារថ្ងៃត្រង់ និងសេវាកម្មនានា នឹងទទួលបានទូដាក់សម្ភារៈមួយដោយឥតគិតថ្លៃ។

កម្មវិធីនេះត្រូវបានរៀបចំឡើង ដើម្បីផ្តល់អត្ថប្រយោជន៍ជាច្រើនដល់សិស្សានុសិស្ស ក្នុងការសិក្សា និងអភិវឌ្ឍខ្លួន ដោយមានបរិយាកាសសុវត្ថិភាព និងការថែទាំប្រកបដោយវិជ្ជាជីវៈ។

លក្ខណៈពិសេសនៃកម្មវិធីរួមមាន៖  អាហារបំប៉នមានគុណភាព ជួយសុខភាព និងបញ្ញា កន្លែងសម្រាកមានម៉ាស៊ីនត្រជាក់ និងបរិយាកាសសុខសាន្ត។ សកម្មភាពអប់រំដូចជា ការអានសៀវភៅ ការស្តាប់រឿងនិទាន និងវិទ្យាសាស្ត្រកុំព្យូទ័រ ដោយមានការណែនាំរបៀបធ្វើកិច្ចការផ្ទះ ការថែទាំ និងយកចិត្តទុកដាក់ជាពិសេស ពីសំណាក់លោកគ្រូ អ្នកគ្រូ ប្រកបដោយជំនាញវិជ្ជាជីវៈ និងការទស្សនាខ្សែភាពយន្ត សិល្បៈ តន្ត្រី និងសកម្មភាពកម្សាន្តផ្សេងៗ ជាដើម។

កម្មវិធី ចម្លងវេនសិក្សា បើកចាប់ពីថ្ងៃចន្ទ ដល់សុក្រ សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាម៖
📞 093 217 217 / 011 388 868
🌐 www.ais.edu.kh

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Blood 23.jpg

ជួបគ្នាឆាប់ៗនេះ! ក្នុងយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួ...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/_Mr Mengly.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បរិច្ចាគសម្ភារៈសិក្សា...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Sogo2.jpg

បាក់ឌុប ២០២៦ បញ្ចប់មួយជំហាន សិស្សអាចចាប់ផ្តើមរៀបចំក្តីស...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Dolphin-Web.gif

សារអប់រំសុខភាពក្នុងអំឡុងពេលបម្រែបម្រួលអាកាសធាតុ ពីមជ្ឈម...