ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

TESOL House ឈានមុខក្នុងការបណ្តុះបណ្តាលគរុកោសល្យ និងវិធីសាស្ត្របង្រៀន

បានផ្សាយចេញ | ២៥ តុលា ២០២៥ 446

TESOL House ឈានមុខក្នុងការបណ្តុះបណ្តាលគរុកោសល្យ និងវិធីសាស្ត្របង្រៀន

ភ្នំពេញ៖ TESOL House ដែលជាផ្នែកមួយនៃសេវាកម្មរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបន្តអនុវត្តបេសកកម្មក្នុងការពង្រឹងគុណភាពគ្រូបង្រៀន តាមរយៈការបណ្តុះបណ្តាលគរុកោសល្យ និងវិធីសាស្ត្របង្រៀនទាន់សម័យ សម្រាប់គ្រូបង្រៀនទាំងជនជាតិខ្មែរ និងបរទេស។

បង្កើតឡើងចាប់តាំងពីឆ្នាំ ២០១៦ TESOL House មានគោលបំណងចម្បងក្នុងការចូលរួមលើកស្ទួយស្តង់ដាអប់រំ និងអភិវឌ្ឍគ្រូបង្រៀនឱ្យមានគុណភាព និងវិជ្ជាជីវៈខ្ពស់។


លោក ហេង រដ្ឋា គ្រូបណ្តុះបណ្តាលគរុកោសល្យ (TESOL House Trainer) បានឱ្យដឹងថា TESOL House ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងគុណភាពការបង្រៀនភាសាអង់គ្លេសសម្រាប់គ្រូរបស់មជ្ឈមណ្ឌល ភាសា អេ អាយ អាយ ( Aii) តាមរយៈវគ្គបណ្តុះបណ្តាល TESOL (Teaching English to Speakers of Other Languages) ដែលទទួលស្គាល់ និងចេញវិញ្ញាបនបត្រពីចក្រភពអង់គ្លេស តាមរយៈ ALAP និង INTESOL Worldwide។

ដោយសារតម្រូវការកើនឡើងនៃការអភិវឌ្ឍជំនាញគរុកោសល្យ ស្ថាប័ននេះក៏បានបង្កើតវគ្គបណ្តុះបណ្តាលថ្មីមួយ មានឈ្មោះថា Teaching Methodology Training (TMT) ដែលផ្តោតលើវិធីសាស្ត្របង្រៀនសម្រាប់គ្រូបង្រៀនកម្រិតចំណេះទូទៅ។ វគ្គនេះត្រូវបានអនុវត្តយ៉ាងទូលំទូលាយសម្រាប់គ្រូបង្រៀននៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)។
ក្រៅពីវគ្គសិក្សាផ្នែក TESOL និង TMT នោះ TESOL House ក៏បានផ្តល់វគ្គបណ្តុះបណ្តាលជំនាញទន់ (Soft Skills) និងការអភិវឌ្ឍវិជ្ជាជីវៈ (Professional Development) សម្រាប់សាធារណជនទូទៅ និងបុគ្គលិកគ្រប់ជាន់ថ្នាក់នៅស្ថាប័នទាំងមូលរបស់ ក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន  ផងដែរ។

បច្ចុប្បន្ន TESOL House មានក្រុមការងារបណ្តុះបណ្តាលទាំងជនជាតិខ្មែរ និងបរទេស។ លោក    ហេង រដ្ឋា បានបញ្ជាក់ថា មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) តែងតែរៀបចំវគ្គបណ្តុះបណ្តាលជាប្រចាំ សម្រាប់គ្រូបង្រៀនគ្រប់សាខា ទាំងនៅរាជធានី និងខេត្ត ដើម្បីធានាបាននូវគុណភាពបង្រៀនស្មើគ្នា។

លើសពីនេះទៅទៀត TESOL House ក៏សហការជិតស្និទ្ធជាមួយនាយកដ្ឋានសិក្សា (DOS) ទាំងនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ Aii និងសាលារៀន អន្តរទ្វីប អាមេរិកាំង AIS ក៏ដូចជាផ្នែកធនធានមនុស្ស ដើម្បីធ្វើឱ្យកម្មវិធីបណ្តុះបណ្តាលមានប្រសិទ្ធភាព និងឆ្លើយតបតាមតម្រូវការពិតប្រាកដនៃការអប់រំសម័យថ្មី៕

https://tesolhouse.edu.kh

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/WD3.jpg

ទិវាអន្តរជាតិនារី ៨ មីនា៖ សារលើកទឹកចិត្តរបស់អ្នកឧកញ៉ា វ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Family dayAii.jpg

មជ្ឈមណ្ឌលភាសា អេ អាយ អាយ ត្រៀមរៀបចំទិវាគ្រួសារលើកទី២ ដើ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Techno.jpg

នៅក្នុងផ្ទះកូនៗក៏អាចឈ្វេងយល់ពីគំនិតវិទ្យាសាស្រ្តតាមរយៈស...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/ITS.jpg

រថយន្ត ITS ត្រៀមជាស្រេច ដឹកជញ្ជូនសិស្សចូលរៀនឆ្នាំសិក្សា...