ភ្នំពេញ៖ សេវាកម្មដឹកជញ្ជូន អន្តរទ្វីប នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន សូមជម្រាបជូនថា បច្ចុប្បន្នក្រុមហ៊ុនបានបើកផ្តល់សេវាជួលរថយន្តទេសចរណ៍ជូនដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកគ្រប់ផ្នែក ព្រមទាំងសមាជិកគ្រួសាររបស់ពួកគេ ដើម្បីងាយស្រួលក្នុងការធ្វើដំណើរកម្សាន្ត ឬចូលរួមសកម្មភាពផ្ទាល់ខ្លួននានា។

ការផ្តល់សេវាថ្មីនេះ ត្រូវបានរៀបចំឡើងបន្ទាប់ពីក្រុមការងារបានធ្វើការត្រួតពិនិត្យ និងប្រៀបធៀបយ៉ាងម៉ត់ចត់អំពីតម្លៃ និងគុណភាពសេវាកម្មជាមួយក្រុមហ៊ុនដឹកជញ្ជូនជាច្រើននៅក្នុងស្រុក។ ជាលទ្ធផល គណៈកម្មការសេវាកម្មដឹកជញ្ជូន អន្តរទ្វីប បានកំណត់តម្លៃថ្មីមួយដែលសមរម្យ ជូនដល់ លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែក និងក្រុមគ្រួសារ ក្នុងការជួលសម្រាប់ដំណើរកម្សាន្ត សកម្មភាពជាក្រុម ឬកម្មវិធីផ្ទាល់ខ្លួនផ្សេងៗទៅ តាមតម្រូវការ។
សេវាកម្មជួលរថយន្តដែលផ្តល់ជូន មានអត្ថប្រយោជន៍ពិសេសជាចម្បង តម្លៃសមរម្យ និងទាបជាងសេវាកម្មជួលខាងក្រៅ។ ការរៀបចំសេវាដែលអាចបត់បែនបានតាមតម្រូវការ រថយន្តមានសុវត្ថិភាព ផាសុកភាព និងទទួលបានការត្រួតពិនិត្យ និងថែទាំជាប្រចាំ។ រីឯអ្នកបើកបរមានជំនាញច្បាស់លាស់ និងអាចទុកចិត្តបាន។
លោកកគ្រូ អ្នកគ្រូ បុគ្គលិកអាចជ្រើសរើសប្រើរថយន្តទេសចរណ៍ប្រភេទផ្សេងៗ តាមតម្រូវការជាក់ស្តែង ដូចជា៖ ១. រថយន្តទេសចរណ៍ ៣៧ កៅអី
២. រថយន្តទេសចរណ៍ ២៥ កៅអី
៣. រថយន្តទេសចរណ៍ ១៥ កៅអី (សាំយ៉ុង)
៤. រថយន្តទេសចរណ៍ ១២ កៅអី (ស្តារិច)
គណៈកម្មការសេវាកម្មដឹកជញ្ជូន អន្តរទ្វីប សូមលើកទឹកចិត្តដល់លោកគ្រូ អ្នកគ្រូ និងបុគ្គលិកទាំងអស់ ឱ្យពិគ្រោះយោបល់ ឬពិនិត្យមើលតារាងតម្លៃសេវា មុននឹងទាក់ទងសេវាកម្មខាងក្រៅ។
សម្រាប់ព័ត៌មានបន្ថែម ឬការកក់សេវា សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ ០១២ ៧១៧ ៦៨០ / ០១១ ៨៩៩ ៣២២។
ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ប្តេជ្ញាផ្តល់សេវាកម្មដឹកជញ្ជូនដែលមានគុណភាពខ្ពស់ មានសុវត្ថិភាព និងផ្តល់ភាពងាយស្រួលដល់បុគ្គលិកគ្រប់រូប៕