ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ចាក់វ៉ាក់សាំងតែមួយ ការពារបានជំងឺធ្ងន់ធ្ងរ ៣ ប្រភេទ

បានផ្សាយចេញ | ២៩ វិច្ឆិកា ២០២៥ 494

ចាក់វ៉ាក់សាំងតែមួយ ការពារបានជំងឺធ្ងន់ធ្ងរ ៣ ប្រភេទ

វ៉ាក់សាំងបង្ការទាំងអស់ត្រូវបានបង្កើតឡើងពីការស្រាវជ្រាវយ៉ាងម៉ឹងម៉ាត់ និងការត្រួតពិនិត្យជាច្រើនជាបន្តបន្ទាប់។ ក្នុងនោះ វ៉ាក់សាំង Tdap ត្រូវបានចាត់ទុកថាជាវ៉ាក់សាំងសំខាន់មួយ ដែលមានសារៈសំខាន់ក្នុងការការពារកូនៗរបស់លោក លោកស្រី និងសហគមន៍ទាំងមូល។ វ៉ាក់សាំងនេះមានប្រសិទ្ធភាពការពារប្រឆាំងនឹងជំងឺធ្ងន់ធ្ងរចំនួនបី រួមមានតេតាណូស ខាន់ស្លាក់ និងក្អកមាន់។ ការទទួលវ៉ាក់សាំង Tdap គឺស្មើនឹងការជួយកាត់បន្ថយការរីករាលដាលនៃជំងឺគ្រោះថ្នាក់ទាំងនេះ និងជាការបង្ហាញពីការយកចិត្តទុកដាក់ ខ្ពស់ចំពោះសុខុមាលភាពកូនៗ។

លោកស្រីវេជ្ជបណ្ឌិត ពឹង ឧស្សាហ៍ ឯកទេសសម្ភព និងរោគស្ត្រី ពីមជ្ឈមណ្ឌលសុខភាពសិស្ស “ម៉េងលី ជេ. គួច” (MJQ Student Health Center) នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិនបានពន្យល់ឱ្យដឹងថា ជំងឺតេតាណូស ជាជំងឺមួយបណ្តាលមកពីបាក់តេរី ដែលអាចជ្រាបចូលតាមរយៈស្បែក បន្ទាប់ពីប៉ះទង្គិចជាមួយវត្ថុកខ្វក់ ដូចជា ដែកច្រែះ ធូលី ដី ឬរបួសមានមេរោគ។ អ្នកជំងឺអាចមានអាការៈកន្ទ្រាក់សាច់ដុំ ឈឺចុកចាប់ និងការប៉ះពាល់ដល់ប្រព័ន្ធប្រសាទ។ ប្រសិនបើមិនទទួលការព្យាបាលទាន់ពេលវេលា ជំងឺនេះអាចគំរាមដល់អាយុជីវិត។ ការទទួលវ៉ាក់សាំង Tdap ឬការមានអង់ទីគ័រការពារតេតាណូសរួចហើយ នឹងជួយកាត់បន្ថយហានិភ័យបានយ៉ាងមានប្រសិទ្ធភាព។

សម្រាប់ជំងឺខាន់ស្លាក់ វាជាជំងឺដែលបង្កឱ្យកើតមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ។ អ្នកជំងឺអាចមានការឈឺបំពង់កខ្លាំង កើតមានសារធាតុពណ៌សក្នុងបំពង់ក និងពិបាកដកដង្ហើម។ ប្រសិនបើជំងឺរីករាលដាលដល់សួត អាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត។ ខណៈដែលជំងឺក្អកមាន់ គឺជាជំងឺឆ្លងតាមខ្យល់ កំហាក និងកណ្តាស់ ដែលអាចឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតបានយ៉ាងឆាប់រហ័ស។ ជំងឺនេះធ្វើឱ្យមានបញ្ហាផ្លូវដង្ហើមធ្ងន់ធ្ងរ និងអាចបណ្តាលឱ្យបាត់បង់ជីវិត ប្រសិនបើមិនទទួលការព្យាបាលទាន់ពេលវេលា។

លោកស្រីវេជ្ជបណ្ឌិត ពឹង ឧស្សាហ៍ បានលើកទឹកចិត្តដល់លោក លោកស្រី  និងអ្នកអាណាព្យាបាល ដើម្បីរក្សាសុខុមាលភាពកូនៗ និងសហគមន៍ គួរទទួលវ៉ាក់សាំងការពារឱ្យបានគ្រប់គ្រាន់។ ប្រសិនបើយើងមិនប្រាកដថាតាំងពីកុមារភាពបានទទួលវ៉ាក់សាំងគ្រប់ប្រាំដូសរួចហើយឬនៅ ការទទួលវ៉ាក់សាំងបន្ថែមចំនួនបីដូសគឺមានសារៈសំខាន់សម្រាប់កុមារ និងមនុស្សពេញវ័យដែលមានអាយុពីប្រាំពីរឆ្នាំឡើងទៅ។ ដូសទីមួយត្រូវទទួលនៅថ្ងៃនោះ ដូសទីពីរត្រូវចាក់ក្នុងខែបន្ទាប់ ហើយដូសទីបីត្រូវចាក់បន្តក្នុងរយៈពេលប្រាំមួយខែក្រោយ។ បន្ទាប់ពីនោះ ការរំឭកវ៉ាក់សាំងគួរត្រូវបានអនុវត្តន៍រៀងរាល់ដប់ឆ្នាំម្តង ដើម្បីធានាថាការការពារមានប្រសិទ្ធភាពល្អប្រសើរ៕

 

មណ្ឌលសុខភាពសិស្ស ម៉េងលី ជេ គួច បើករៀងរាល់ថ្ងៃធ្វើការ លើកលែងតែថ្ងៃអាទិត្យ និងថ្ងៃបុណ្យជាតិ។
ថ្ងៃច័ន្ទ ដល់ថ្ងៃសៅរ៍ ពេលព្រឹកចាប់ ពីម៉ោង 7:30 ព្រឹក ដល់ 11:30 យប់ និងពេលរសៀលចាប់ពីម៉ោង 01:00 ដល់ 05:30
ព័ត៌មានបន្ថែម សូមទាក់ទងលេខទូរសព្ទ៖ ០១២ ៩០៦ ២៤៤
ហ្វេសប៊ុក: https://www.facebook.com/mjqshc

 


 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Mr Chairman.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ «សិស្សមានសុខភាពល្អ គឺ...

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/Blood Donation.jpg

«បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត» មូលនិធិ ម៉េងលី ជេ. គួ...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Aii LC.jpg

Aii Language Center៖ ផ្តល់ការអប់រំភាសាបរទេសប្រកបដោយគុណភ...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Dolphin-Web.gif

សារអប់រំសុខភាពក្នុងអំឡុងពេលបម្រែបម្រួលអាកាសធាតុ ពីមជ្ឈម...