ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

«បរិច្ចាគឈាម ក៏ជាការបរិច្ចាគទានដ៏ថ្លៃថ្លា» យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ នឹងប្រារព្ធឡើងនៅថ្ងៃទី២១ មីនា

បានផ្សាយចេញ | ២១ កុម្ភៈ ២០២៦ 239

«បរិច្ចាគឈាម ក៏ជាការបរិច្ចាគទានដ៏ថ្លៃថ្លា» យុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ នឹងប្រារព្ធឡើងនៅថ្ងៃទី២១ មីនា

ភ្នំពេញ៖  មូលនិធិ ម៉េងលី ជេ. គួច ដោយមានកិច្ចសហការជាមួយមជ្ឈមណ្ឌល ជាតិផ្តល់ឈាម មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ គ្រោងនឹងរៀបចំយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៦ ក្រោមប្រធានបទ «បរិច្ចាគឈាម ក៏ជាការបរិច្ចាគទានដ៏ថ្លៃថ្លា» ដោយមានការនិមន្ដ ចូលរួមជាអធិបតីដ៏ឧត្តុង្គឧត្តមពីសម្ដេចព្រះឧត្តមវង្សា បណ្ឌិត គូ សុភាព ថ្ងៃទី២១ ខែមីនា ឆ្នាំ២០២៦ ចាប់ពីម៉ោង ៨:០០ នាទីព្រឹក ដល់ម៉ោង ១២:០០ នាទីថ្ងៃត្រង់ ក្នុងបរិវេណ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ។ 

យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់នូវសុខមាលភាពសហគមន៍ បង្កើនស្មារតីមនុស្សធម៌ និងការចែករំលែកទឹកចិត្តសប្បុរសធម៌ តាមរយៈការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដើម្បីចូលរួមគាំទ្រដល់ការផ្គត់ផ្គង់ឈាមសម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសស្ត្រី កុមារ ចាស់ជរា ដែលកំពុងសម្រាកព្យាបាល ឬសង្គ្រោះបន្ទាន់នៅតាម មន្ទីរពេទ្យនានា។

មូលនិធិ ម៉េងលី ជេ. គួច សូមអញ្ជើញគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ បុគ្គលិក អ្នកអាណាព្យាបាល សិស្សានុសិស្ស និងសាធារណជនទាំងអស់ ដែលមាន បំណងចូលរួមយុទ្ធនាការខាងលើ សូមអញ្ជើញចុះឈ្មោះ និងចូលរួមតាមរយៈ លីងខាងក្រោម៖

លីងចុះឈ្មោះ៖https://forms.gle/wJ227r4HiPRpnW1TA 
លីងទីតាំង៖ https://maps.app.goo.gl/QeVtDx3r7dBpciK59

មូលនិធិ ម៉េងលី ជេ. គួច សង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការនេះនឹងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងទូលំទូលាយពីសាធារណជន ដែលជាផ្នែកមួយនៃសកម្មភាព មនុស្សធម៌ និងដើម្បីបង្កើតនូវសង្គមដែលពោរពេញដោយការចែករំលែក និងក្តីស្រឡាញ់៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Aii LC.jpg

ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រការរៀនសូត្ររបស់កុម...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Donation.jpg

មូលនិធិម៉េងលី ជេ. គួច នាំអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Aii LC.jpg

Aii Language Center៖ ផ្តល់ការអប់រំភាសាបរទេសប្រកបដោយគុណភ...

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Ai.jpg

កសាងអ្នកដឹកនាំជំនាន់ក្រោយ ចាប់ផ្តើមពីវ័យកុមារ ជាមួយកម្ម...