ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយសប្បុរសធម៌ពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច 

បានផ្សាយចេញ | ២៨ កុម្ភៈ ២០២៦

សាខាកាកបាទក្រហមកម្ពុជាខេត្តកណ្តាល ទទួលអំណោយសប្បុរសធម៌ពី អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈមូលនិធិ ម៉េងលី ជេ. គួច 

កណ្តាល ៖ លោកជំទាវ ស្រ៊ុន ស្រីនាង ហិរញ្ញិកគណៈកម្មាធិការសាខា និងជាអភិបាលរងខេត្ត តំណាងឯកឧត្តម គួច ចំរើន អភិបាលនៃគណៈអភិបាលខេត្តកណ្តាល និងជាប្រធានគណៈកម្មាធិការសាខា បានអញ្ជើញទទួលអំណោយសប្បុរសធម៌ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី តាមរយៈ មូលនិធិ ម៉េងលី ជេ. គួច (មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ) ដោយបានឧបត្ថម្ភអង្ករ  មីជាតិ  ទឹកសុទ្ធ និងទឹកសុទ្ធយួរ ជូនដល់សាខា កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល។

ក្នុងឱកាសនោះ លោកជំទាវ ស្រ៊ុន ស្រីនាង បានសម្ដែងនូវការថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និង មូលនិធិ ម៉េងលី ជេ. គួច (មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ) ដែលតែងតែគាំទ្រសកម្មភាពមនុស្សធម៌។ អំណោយទាំងនេះនឹងត្រូវប្រើប្រាស់សម្រាប់ជួយដល់ប្រជាពលរដ្ឋដែលជួបការលំបាកដោយសារគ្រោះធម្មជាតិ និងគ្រោះមហន្តរាយផ្សេងៗ ជាពិសេសជនភៀសសឹក។

ជាមួយគ្នានេះ លោកជំទាវបានបញ្ជាក់ថា សាខា កាកបាទក្រហមកម្ពុជា ខេត្តកណ្តាល នឹងយកអំណោយដ៏ថ្លៃថ្លាទាំងនេះទៅប្រើប្រាស់ឱ្យបានចំគោលដៅ ប្រកបដោយតម្លាភាព និងប្រសិទ្ធភាព ស្របតាមគោលការណ៍គ្រឹះទាំង៧ របស់ចលនាកាកបាទក្រហមអន្តរជាតិ ដើម្បីបម្រើសកម្មភាពមនុស្សធម៌ជូនដល់ប្រជាពលរដ្ឋដែលកំពុងជួបការលំបាក៕

https://www.facebook.com/mjqfoundation

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/TOFEL seminar.jpg

សិក្ខាសាលាស្តីពី ជំនាញ TOEFL ដើម្បីត្រៀមខ្លួនសម្រាប់ឱកា...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Tour Bus.jpg

សេវាកម្មដឹកជញ្ជូន អន្តរទ្វីប ផ្តល់ជូនសេវាជួលរថយន្តទេសចរ...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/IMG_0370 (4).JPG

ស្មាតម៉ាត  ជម្រើសឆ្លាតវៃសម្រាប់ជីវិតសិក្សា

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Mr Chairman.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី៖ «សិស្សមានសុខភាពល្អ គឺ...