ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

មូលនិធិម៉េងលី ជេ. គួច នាំអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ១៩៥គ្រួសារ នៅសហគមន៍គំនរសំរាមស្ទឹងមានជ័យ

បានផ្សាយចេញ | ២៨ មីនា ២០២៦ 90

មូលនិធិម៉េងលី ជេ. គួច នាំអំណោយសប្បុរសធម៌ ជូនប្រជាពលរដ្ឋ១៩៥គ្រួសារ នៅសហគមន៍គំនរសំរាមស្ទឹងមានជ័យ

ភ្នំពេញ៖ មូលនិធិម៉េងលី ជេ. គួច បាននាំយកអំណោយសប្បុរសធម៌ ចែកជូនប្រជាពលរដ្ឋប្រមាណ ១៩៥ គ្រួសារ រួមទាំងកុមារ ២៥ នាក់ និងចាស់ជរា ៤៣ នាក់ ដែលកំពុងរស់នៅក្នុងសហគមន៍គំនរសំរាមស្ទឹងមានជ័យ ស្ថិតក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ កាលពីថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២៦។

លោក យួន សារ៉ាត់ ប្រធានគ្រប់គ្រងកម្មវិធី នៃមូលនិធិម៉េងលី ជេ. គួច បានមានប្រសាសន៍ថា សកម្មភាពនេះមិនមែនជាលើកទី១នោះទេ ដែលមូលនិធិបានចុះអនុវត្តកម្មវិធីសប្បុរសធម៌នៅតំបន់នេះ។ លោកបញ្ជាក់ថា ការចូលរួមគាំទ្រសហគមន៍តាមរយៈសកម្មភាពជាក់ស្តែង គឺជាកត្តាសំខាន់មួយក្នុងការចូលរួមចំណែកអភិវឌ្ឍសង្គម និងជាការបង្ហាញពីទំនួលខុសត្រូវរួមរបស់មនុស្សគ្រប់រូបក្នុងការជួយគ្នាទៅវិញទៅមក។

អំណោយដែលបានចែកជូនរួមមាន ដបទឹក សម្លៀកបំពាក់ចម្រុះ និងសាប៊ូទឹកសម្រាប់បោកសម្លៀកបំពាក់ ដែលទទួលបានការបរិច្ចាគពីក្រុមហ៊ុនកប្បាស ដើម្បីគាំទ្រដល់ការរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋក្នុងសហគមន៍។

គួរបញ្ជាក់ផងដែរថា មូលនិធិម៉េងលី ជេ. គួច តែងតែអនុវត្តសកម្មភាពសប្បុរសធម៌ និងជំរុញការអភិវឌ្ឍសហគមន៍ តាមរយៈកម្មវិធីស្នូលចំនួន៤ រួមមាន កម្មវិធីអប់រំ កម្មវិធីសុខភាព កម្មវិធីសេវាសហគមន៍ និងកម្មវិធីឆ្លើយតបទៅនឹងគ្រោះមហន្តរាយ។ សកម្មភាពទាំងនេះផ្តោតជាពិសេសលើសហគមន៍ក្រីក្រ កុមារ ស្ត្រីមានផ្ទៃពោះ ជនពិការ ចាស់ជរា និងក្រុមងាយរងគ្រោះផ្សេងៗ ដោយមានគោលបំណងលើកកម្ពស់សុខុមាលភាព និងពង្រឹងសាមគ្គីភាពក្នុងសង្គម៕



ព័ត៌មានបន្ថែមៈ

ទាក់ទងទូរសព្ទៈ 095 888 084

អ៊ីម៉ែលៈ info@mjqfoundation.org
ហ្វេសប៊ុកផេកៈ https://www.facebook.com/mjqfoundation

អាសយដ្ឋានៈ ផ្ទះលេខ 25ABCD ផ្លូវ 402 ភូមិ 2 សង្កាត់ ទំនប់ទឹក ខណ្ឌ បឹងកេងកង រាជធានីភ្នំពេញ

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Pic-03.jpg

ឈ្វេងយល់អំពីការការពារ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម

https://theirrawaddydolphin.com/storage/photos/news/article/2025/August/Vacinotion.jpg

យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រឹល-ស្អូច នៅសាលារៀន...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/AiiLC1.jpg

កម្មវិធី Pre-Kid នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ បណ្តុះមូលដ្...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Tetanus Vaccine.jpg

ចាក់វ៉ាក់សាំងតែមួយ ការពារបានជំងឺធ្ងន់ធ្ងរ ៣ ប្រភេទ