មូលនិធិ ម៉េងលី ជេ. គួច ដោយសហការជាមួយមជ្ឈមណ្ឌលផ្តល់ឈាមខេត្តតាកែវ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ។
នឹងរៀបចំយុទ្ធនាការធនាគារឈាម ម៉េងលី ជេ. គួច លើកទី១៧ ក្រោមប្រធានបទ « “ផ្ដល់ឈាមគឺផ្ដល់ក្ដីសង្ឃឹមនិងសង្គ្រោះជីវិត” នៅថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ ក្នុងបរិវេណ មជ្ឈមណ្ឌលភាសា អេ អាយ អាយ និង សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាតាកែវ។
យុទ្ធនាការនេះ រៀបចំឡើងក្នុងគោលបំណងចូលរួមលើកកម្ពស់នូវសុខមាលភាពសហគមន៍ បង្កើនស្មារតីមនុស្សធម៌ និងការចែករំលែកទឹកចិត្តសប្បុរសធម៌ តាមរយៈការបរិច្ចាគឈាម ដោយស្ម័គ្រចិត្ត ដើម្បីចូលរួមគាំទ្រដល់ការផ្គត់ផ្គង់ឈាមសម្រាប់ជួយសង្គ្រោះជីវិតអ្នកជំងឺ ជាពិសេសស្ត្រី កុមារ ចាស់ជរា ដែលកំពុងសម្រាកព្យាបាល ឬសង្គ្រោះបន្ទាន់នៅតាម មន្ទីរពេទ្យនានា។
ក្នុងឱកាសនេះ មូលនិធិ ម៉េងលី ជេ. គួច សូមគោរពអញ្ជើញគណៈគ្រប់គ្រង លោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្សានុសិស្ស និង សាធារណជនទាំងអស់ចូលរួមជាមួយមូលនិធិ ម៉េងលី ជេ. គួច ដើម្បីបង្កើនវប្បធម៌ នៃការចែករំលែក និងសង្គ្រោះអាយុជីវិតអ្នកជំងឺ តាមរយៈ៖
👉 លីងចុះឈ្មោះ៖ https://forms.gle/4qVYPMAwxo4j6XuAA
👉លីងទីតាំងនៃកម្មវិធី៖ https://forms.gle/4qVYPMAwxo4j6XuAA
សម្រាប់ព័ត៌មានបន្ថែម៖ ០៩៥ ៨៨៨ ០៨៤
មូលនិធិ ម៉េងលី ជេ. គួច សង្ឃឹមយ៉ាងមុតមាំថា យុទ្ធនាការនេះនឹងទទួលបានការគាំទ្រ និងការចូលរួមយ៉ាងទូលំទូលាយពីសាធារណៈជន ដែលជាផ្នែកមួយនៃសកម្មភាព មនុស្សធម៌ និងដើម្បីបង្កើតនូវសង្គមដែលពោរពេញដោយការចែករំលែក និងក្តីស្រឡាញ់៕
ព័ត៌មានបន្ថែមៈ
ទាក់ទងលេខទូរសព្ទៈ 093 337 715
អ៊ីម៉ែលៈ info@ais.edu.kh
វេបសាយៈ ais.edu.kh
ហ្វេសប៊ុកផេកៈ https://www.facebook.com/AmericanInterconSchoolTakeo
អាសយដា្ឋនៈ ផ្លូវជាតិលេខ២ ភូមិផ្សារតាកោ សង្កាត់រកាក្នុង
ក្រុងដូនកែវ ខេត្តតាកែវ