ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

រថយន្ត ITS ត្រៀមជាស្រេច ដឹកជញ្ជូនសិស្សចូលរៀនឆ្នាំសិក្សាថ្មី ២០២៦-២០២៧

បានផ្សាយចេញ | ១៥ សីហា ២០២៦ 141

រថយន្ត ITS ត្រៀមជាស្រេច ដឹកជញ្ជូនសិស្សចូលរៀនឆ្នាំសិក្សាថ្មី ២០២៦-២០២៧

ដើម្បីត្រៀមផ្តល់សេវាដឹកជញ្ជូនប្រកបដោយសុវត្ថិភាព និងភាពងាយស្រួលជូនសិស្សានុសិស្ស ក្នុងបវេសនកាលឆ្នាំសិក្សាថ្មី ២០២៦-២០២៧ សេវាកម្មដឹកជញ្ជូន អន្តរទ្វីប ITS របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានរៀបចំរថយន្តជាច្រើនគ្រឿងចេញជាក្បួន ដើម្បីផ្សព្វផ្សាយសេវាកម្ម និងត្រៀមបម្រើការដឹកជញ្ជូនសិស្ស ចាប់ពីថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦ តទៅ។



លោក ហុង ខុនសុខ ប្រធានគ្រប់គ្រងប្រតិបត្តិការសេវាកម្មដឹកជញ្ជូន អន្តរទ្វីប បានឱ្យដឹងថា ការហែក្បួនរថយន្ត ITS ត្រូវបានរៀបចំតាមសាខាគោលដៅមួយចំនួន ក្នុងគោលបំណងផ្សព្វផ្សាយព័ត៌មានអំពីសេវាកម្មដឹកជញ្ជូនសិស្ស ព្រមទាំងប្រូម៉ូសិនសម្រាប់វគ្គសិក្សាថ្មី ជូនដល់សាធារណៈ មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស។



សេវាកម្មដឹកជញ្ជូនសិស្ស ITS ត្រូវបានបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួល សុវត្ថិភាព និងភាពទុកចិត្តបានក្នុងការធ្វើដំណើររបស់សិស្សានុសិស្ស នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានទីតាំងចំនួន ១០ ក្នុងរាជធានីភ្នំពេញ និង២ទីតាំងទៀតនៅខេត្តសៀមរាប និងខេត្តតាកែវ។

បច្ចុប្បន្ន ITS មានរថយន្តសរុបចំនួន ៩០ គ្រឿង សុទ្ធសឹងជារថយន្តទំនើប បំពាក់ម៉ាស៊ីនត្រជាក់ និងស្លាកសញ្ញាស្របតាមស្តង់ដាបច្ចេកទេសសុវត្ថិភាព។ រថយន្តពណ៌លឿងរបស់ ITS មានភាពងាយស្រួលក្នុងការសម្គាល់ និងជាពណ៌ស្តង់ដារបស់រថយន្តសាលា ដែលផ្តល់ភាពកក់ក្តៅ និងទំនុកចិត្តដល់មាតាបិតា និងអ្នកអាណាព្យាបាល។

លោក ហុង ខុនសុខ បានបន្ថែមថា សេវាកម្មដឹកជញ្ជូន ITS មិនត្រឹមតែជួយសន្សំពេលវេលា និងថវិការបស់មាតាបិតា និងអ្នកអាណាព្យាបាលប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយឱ្យការធ្វើដំណើររបស់កូនៗទៅកាន់សាលារៀន និងត្រឡប់មកផ្ទះវិញ មានសុវត្ថិភាព និងផ្តល់ភាពស្ងប់ចិត្តដល់មាតាបិតា។

ITS – ដៃគូដឹកជញ្ជូនដែលមាតាបិតា និងអ្នកអាណាព្យាបាល អាចទុកចិត្តបាន សម្រាប់ការធ្វើដំណើររបស់កូនៗ។

សម្រាប់ព័ត៌មានលម្អិត សូមទំនាក់ទំនងតាមរយៈលេខទូរសព្ទ៖
012 717 680 / 011 899 322

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Techno.jpg

នៅក្នុងផ្ទះកូនៗក៏អាចឈ្វេងយល់ពីគំនិតវិទ្យាសាស្រ្តតាមរយៈស...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/Sogo2.jpg

បាក់ឌុប ២០២៦ បញ្ចប់មួយជំហាន សិស្សអាចចាប់ផ្តើមរៀបចំក្តីស...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Aii LC.jpg

ការប្រើប្រាស់បច្ចេកវិទ្យាដើម្បីគាំទ្រការរៀនសូត្ររបស់កុម...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Aii LC.jpg

Aii Language Center៖ ផ្តល់ការអប់រំភាសាបរទេសប្រកបដោយគុណភ...