មូលនិធិ ម៉េងលី ជេ. គួច សហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម នឹងរៀបចំយុទ្ធនាការ បរិច្ចាគឈាមលើកទី១៨ ក្រោមប្រធានបទ «បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត» នាព្រឹក ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៦ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង។
តំណាងមូលនិធិ ម៉េងលី ជេ. គួច សូមគោរពអញ្ជើញលោកគ្រូ អ្នកគ្រូ អ្នកអាណាព្យាបាល សិស្សានុសិស្ស និងសាធារណជន មេត្តាចូលរួមក្នុងយុទ្ធនាការបរិច្ចាគឈាមនេះឱ្យបាន ច្រើនកុះករ ព្រោះថាការចូលរួមរបស់យើងទាំងអស់គ្នានៅពេលនេះគឺពិតជាការចូល រួមដ៏មានតម្លៃក្នុងការជួយសង្គ្រោះអាយុជីវិតអ្នកជំងឺដែលកំពុងត្រូវការឈាមជាបន្ទាន់។
តាមការបញ្ជាក់ពីមូលនិធិ ម៉េងលី ជេ. គួច គិតត្រឹមរយៈពេល៦ខែដើមឆ្នាំ២០២៦ នេះ មូលនិធិបាន សម្រួលផ្ទេរឈាមសរុប ១១៥ សាក់ ដើម្បីជួយសង្គ្រោះអ្នកជំងឺចំនួន ៥០ នាក់។ លទ្ធផលនេះបានបង្ហាញពីសារៈសំខាន់នៃការបរិច្ចាគឈាម និងកំណើនតម្រូវការឈាម ដើម្បីជួយសង្រ្គោះអ្នកជំងឺ។
យុទ្ធនាការនេះគឺជាសកម្មភាពមនុស្សធម៌មួយដែលបង្ហាញឱ្យយើងទាំងអស់គ្នាឃើញពីស្មារតីចេះចែករំលែកក្តីស្រឡាញ់ និងការយកចិត្តទុកដាក់ចំពោះសុខុមាលភាពរបស់អ្នកដទៃ។ មូលនិធិ ម៉េងលី ជេ. គួច សង្ឃឹមថា សហគមន៍ទាំងមូលនឹងចូលរួមគាំទ្រ និងបន្តជួយ ផ្សព្វផ្សាយសារ «បរិច្ចាគឈាម ដើម្បីសង្គ្រោះជីវិត» ឱ្យកាន់តែទូលំទូលាយ។
សម្រាប់ការចុះឈ្មោះ និងព័ត៌មានអំពីទីតាំង សូមស្កេន QR Code ឬចុចលើតំណភ្ជាប់ខាងក្រោម៖
👉តំណភ្ជាប់ចុះឈ្មោះ៖ https://forms.gle/ZwHFiUW9U7MqtxKn8
👉តំណទីតាំងកម្មវិធី៖ https://maps.app.goo.gl/axj6HX9uTgWmGAR49
សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងតាមលេខទូរសព្ទ៖ ០៩៥ ៨៨៨ ០៨៤។
ចូលរួមបរិច្ចាគឈាមថ្ងៃនេះ ដើម្បីផ្តល់ក្តីសង្ឃឹម និងឱកាសរស់រានមានជីវិតដល់អ្នកដទៃ៕