ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្មវិធីចម្លងវេនសិក្សា ផ្តល់ជូនសិស្សអាហារថ្ងៃត្រង់ ការថែទាំពិសេស និងទូដាក់សម្ភារៈឥតគិតថ្លៃ

កម្មវិធី ចម្លងវេនសិក្សា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ  និងសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានបើកឱកាសសម្រាប់សិស្សានុសិស្សសិក្សាពេញមួយថ្ងៃ។ សិស្សានុសិស្សដែលចុះឈ្មោះចូលរួមទទួលអាហារថ្ងៃត្រង់ និងសេវាកម្មនានា នឹងទទួលបានទូដាក់សម្ភារៈមួយដោយឥតគិតថ្លៃ

ចាក់វ៉ាក់សាំងអុចស្វាយថ្ងៃនេះ ការពារជំងឺរើមថ្ងៃស្អែក

ជំងឺអុចស្វាយ គឺជាជំងឺមួយដែលបង្កឡើងដោយមេរោគ និងធ្វើឱ្យកើតមានពងទឹកលើស្បែក និងក្តៅខ្លួនខ្លាំង។ ជាធម្មតា អាការៈនៃជំងឺនេះចាប់ផ្តើមចេញបន្ទាប់ពី៣ទៅ៥ថ្ងៃ ហើយចាំបាច់ប្រើពេល១ទៅ២សប្ដាហ៍ ដើម្បីឱ្យសះស្បើយ។ ទោះយ៉ាងណា មេរោគនៅតែអាចស្ថិតនៅក្នុងប្រសាទ និងមានឱកាសបង្កឱ្យកើតជំងឺរើម នៅពេលប្រព័ន្ធភាពស៊ាំរបស់រាងកាយចុះខ្សោយ ជាពិសេសនៅពេលវ័យចាស់។

វេជ្ជបណ្ឌិតណែនាំ៖ មនុស្សគ្រប់វ័យគួរទទួលវ៉ាក់សាំងការពារថ្លើមប្រភេទ B

ភ្នំពេញ៖ ជំងឺថ្លើមប្រភេទ B នៅតែជាបញ្ហាសុខភាពសាធារណៈ ដែលអាចបណ្តាលឱ្យមានជំងឺក្រិនថ្លើម និងមហារីកថ្លើម។ ដោយសារកត្តាប៉ះពាល់ដ៏ធ្ងន់ធ្ងរ ទៅលើសុខភាពមនុស្ស គ្រូពេទ្យបានផ្តល់អនុសាសន៍ឱ្យប្រជាពលរដ្ឋទទួលវ៉ាក់សាំងការពារជំងឺថ្លើមប្រភេទ B ដោយទៀងទាត់។

សារៈសំខាន់នៃវ៉ាក់សាំង MMR ការពារជំងឺបីក្នុងពេលតែមួយ

ភ្នំពេញ៖ ការចាក់វ៉ាក់សាំង MMR (Measles, Mumps, Rubella) គឺមានសារៈសំខាន់ខ្លាំង ក្នុងការការពារជំងឺឆ្លងបីមុខដែលឆ្លងលឿនតាមផ្លូវដង្ហើម រួមមាន កញ្ជ្រឹល (Measles)  ស្រឡទែន (Mumps) និង ស្អូច (Rubella)។

រថយន្ត ITS ត្រៀមជាស្រេច ដឹកជញ្ជូនសិស្សចូលរៀនឆ្នាំសិក្សាថ្មី ២០២៥-២០២៦

រថយន្តជាច្រើនគ្រឿង ក្នុងសេវាកម្មដឹកជញ្ជូន អន្តរទ្វីប ITS របស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានចេញដំណើរជាក្បួន ដើម្បីត្រៀមផ្តល់សេវាដឹកជញ្ជូនសិស្សានុសិស្សសម្រាប់ការចូលរៀនឆ្នាំសិក្សាថ្មី ២០២៥-២០២៦ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី ១៧ ខែកញ្ញា ឆ្នាំ២០២៥ ខាងមុខនេះ។

តស់! មកដឹងពីមូលហេតុដែលគួរចាក់វ៉ាក់សាំងការពារផ្តាសាយធំ

«ការចាក់វ៉ាក់សាំងផ្តាសាយធំ ឬ FLU VACCINE មានសារៈសំខាន់ក្នុងការការពារភាពធ្ងន់ធ្ងរនៃជំងឺផ្តាសាយធំ  និងកុំឱ្យកើតមានជំងឺធ្ងន់រ៉ាំរ៉ៃ»។

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដឹកនាំយកអំណោយជាស្បៀង និងថ្នាំពេទ្យជូនវីរកងទ័ពកម្ពុជា ១០០គ្រួសារ

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី និងគណៈគ្រប់គ្រងនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន តាមរយៈមូលនិធិ ម៉េងលី ជេ. គួច បានរៀបចំនូវអំណោយជា ស្បៀង និងថ្នាំពេទ្យជូនវីរកងទ័ពកម្ពុជាចំនួន ១០០គ្រួសារដែលកំពុងឈរជើងការពារទឹកដី និងបុព្វជាតិនៅតាមបន្ទាត់ព្រំដែនកម្ពុជា-ថៃនៃខេត្តព្រះវិហារ។

យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រឹល-ស្អូច នៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលគោក បានរៀបចំ យុទ្ធនាការផ្តល់ថ្នាំបង្ការជំងឺកញ្ជ្រឹល និងស្អូច ដល់កុមារអាយុ ៥ ដល់ ៩ឆ្នាំ កាលពីថ្ងៃទី ៥ ខែសីហា ឆ្នាំ២០២៥។ កម្មវិធីនេះធ្វើឡើងក្រោមកិច្ចសហការជាមួយ មជ្ឈមណ្ឌលសុខភាពសិស្ស ម៉េងលី ជេ. គួច ក្រសួងសុខាភិបាល និងអង្គការដៃគូពាក់ព័ន្ធ។

អំណោយសប្បុរសធម៌ តាមរយៈមូលនិធិ ម៉េងលី ជេ. គួច និងសាលារៀន អន្តរទ្វីប អាមេរិកាំង ជូនដល់អង្គការ អរុណរះកម្ពុជា

គ្រឿងឧបភោគបរិភោគ ព្រមទាំងសម្ភារប្រើប្រាស់ប្រចាំថ្ងៃជាច្រើនត្រូវបានប្រគល់ជូនដល់អង្គការ អរុណរះកម្ពុជា ស្ថិតនៅភូមិទួលក្រសាំង ស្រុករកាខ្ពស់ ក្រុងតាខ្មៅ ខេត្តកណ្តាល កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២៥ តាមរយៈកម្មវិធីសប្បុរសធម៌ដែលរៀបចំឡើងដោយមូលនិធិ ម៉េងលី ជេ. គួច ក្រោមកិច្ចសហការជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង មកពីបីសាខាមានដូចជា សាខាទួលគោក សាខាសែនសុខ និងសាខាទួលសង្កែ។

Rooster Café  ភេសជ្ជៈគុណភាព ក្នុងបរិយាកាសសម័យថ្មី!

រ៉ូស្ទឺកាហ្វេ ​គឺជា​កន្លែង​ដ៏​ល្អ​សម្រាប់​ការ​ជួបជុំ​ជាមួយ​មិត្តភក្តិ​ និង​មិត្ត​រួម​ថ្នាក់​សម្រាប់​ធ្វើការ​ជជែកកម្សាន្ត ផ្សេងៗក្រោយម៉ោងសម្រាកពី​កិច្ចការ​រៀនសូត្រ​។ មិនត្រឹមតែប៉ុណ្ណោះ Rooster Café ពោរពេញដោយរសជាតិឆ្ងាញ់នៃភេសជ្ជៈនានា រួមទាំងអាហារសម្រន់ថែមទៀតផង។

អ្នកជំនាញផ្តល់អនុសាសន៍សម្រាប់ថែរក្សាសុខភាពភ្នែកកុមារ ចាប់ផ្តើមពីគ្រួសារ

ភ្នំពេញ៖ ភ្នែកគឺជាសរីរាង្គដ៏ប្រណីតមួយក្នុងរាងកាយមនុស្ស ដែលជួយឱ្យយើងអាចមើលឃើញ ទទួលយកចំណេះដឹង និងទំនាក់ទំនងជាមួយសង្គមជុំវិញ។ ការថែរក្សាសុខភាពភ្នែកត្រូវចាប់ផ្តើមតាំងពីវ័យកុមារ ដោយសារកុមារជាចំណុចចាប់ផ្តើមនៃការរីកចម្រើនស្មារតី បញ្ញា និងភាពឆ្លាតវៃ។

ស្មាតម៉ាត  ជម្រើសឆ្លាតវៃសម្រាប់ជីវិតសិក្សា

ស្មាតម៉ាត គឺជាហាងទំនើបស្ថិតនៅក្នុងបរិវេណសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលបម្រើសេវាកម្មដ៏មានប្រសិទ្ធភាព សម្រាប់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ និងបុគ្គលិកសាលារៀន។ ជាផ្នែកមួយនៃសេវាកម្មរបស់ Mengly J. Quach Education, ស្មាតម៉ាតបានបង្កើតឡើងដើម្បីជួយឲ្យសិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ មានភាពងាយស្រួល ក្នុងការទិញសម្ភារសិក្សា និងផលិតផលប្រចាំថ្ងៃ ដោយមិនចាំបាច់ចាកចេញទៅខាងក្រៅសាលារៀននោះឡើង។

AIS និងAii ផ្តល់ការបញ្ចុះតម្លៃសេវាកម្មរថយន្តសាលា ដឹកជញ្ជូនសិស្សសម្រាប់ឆ្នាំសិក្សាថ្មី

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ Aii បានផ្តល់ជូនការបញ្ចុះតម្លៃសេវាកម្មរថយន្តសាលា សម្រាប់ឆ្នាំសិក្សាថ្មី ដើម្បីជួយសម្រួលដល់ការចំណាយរបស់ មាតាបិតា ឬអ្នកអាណាព្យាបាល និងសិស្សានុសិស្ស ដែលបានការប្រើប្រាស់សេវាដឹកជញ្ជូន ទៅ-មក សាលារៀន ដោយមានភាពងាយស្រួល និងសុវត្ថិភាព។

ប្រសិទ្ធភាព ហ្វាយនែន៖ ជាជម្រើសឥណទានដ៏សមរម្យសម្រាប់ការសិក្សារបស់កូនៗលោកអ្នក

ក្នុងក្របខណ្ឌសហប្រតិបត្តិការជាមួយក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាគ្រឹះស្ថានអប់រំ បែបខ្មែរ-អាមេរិកាំងដំបូងគេបង្អស់នៅកម្ពុជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ប្រសិទ្ធភាព ហ្វាយនែន ភីអិលស៊ី បានផ្តល់នូវកម្មវិធីឥណទានសិក្សា សម្រាប់សិស្សសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)។

មូលនិធិ ម៉េងលី ជេ. គួច បង្កើតឡើងដើម្បីសកម្មភាពការងារមនុស្សធម៌ ការអប់រំ និងសេវាសហគមន៍

មូលនិធិ ម៉េងលី ជេ. គួច ជាមូលនិធិសប្បុរសធម៌ដ៏ធំមួយត្រូវបានបង្កើតឡើង នៅឆ្នាំ ២០០៥ ហើយក៏ជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានអ្នកឧកញ៉ា គួច ម៉េងលី ជាស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងជាអគ្គនាយកប្រតិបត្តិ។