ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ប្រតិភូកម្ពុជា នឹងចូលរួមសន្និសីទអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៥ ស្តីពីការអភិវឌ្ឍកុមារតូច

បានផ្សាយចេញ | ២៦ មិថុនា ២០២៥

ប្រតិភូកម្ពុជា នឹងចូលរួមសន្និសីទអាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៥ ស្តីពីការអភិវឌ្ឍកុមារតូច

លោកស្រីបណ្ឌិត គឹម សេដ្ឋានី រដ្ឋលេខាធិការប្រចាំការ នៃក្រសួងអប់រំ យុវជន និងកីឡា បានអញ្ជើញដឹកនាំកិច្ចប្រជុំជាមួយគណៈប្រតិភូកម្ពុជា ដែលត្រៀមនឹងទៅចូលរួមសន្និសីទថ្នាក់តំបន់អាស៊ីប៉ាស៊ីហ្វិកប្រចាំឆ្នាំ២០២៥ ស្តីពីការអភិវឌ្ឍកុមារតូច កាលពីថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៥ ។
សន្និសីទនេះ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៥ នៅទីក្រុងម៉ានីលឡា ប្រទេសហ្វីលីពីន។ ព្រះរាជាណាចក្រកម្ពុជា ត្រូវបានអញ្ជើញឱ្យចូលរួម ដោយមានគណៈប្រតិភូចំនួន១៧រូប រួមមានតំណាងរាជរដ្ឋាភិបាល អង្គការក្រៅរដ្ឋាភិបាល និងវិស័យឯកជនផងដែរ។
សន្និសីទឆ្នាំ២០២៥ ផ្តោតលើការលើកកម្ពស់តួនាទីរដ្ឋបាលថ្នាក់ក្រោមជាតិ ក្នុងការផ្តល់សេវាអភិវឌ្ឍន៍កុមារតូច ប្រកបដោយគុណភាព សមធម៌ និងឆ្លើយតប នឹងបរិយាបន្ន។ វាជាឱកាសសំខាន់មួយសម្រាប់ប្រទេសក្នុងតំបន់ ចែករំលែកបទពិសោធល្អៗ ទាក់ទងនឹងការចូលរួមរបស់សហគមន៍ ការអនុវត្តគោលនយោបាយ និងសេវាកម្មច្នៃប្រឌិត ដែលផ្តោតលើកុមារ និងបង្ហាញពីយុទ្ធសាស្ត្រក្នុងការគាំទ្រដល់និរន្តរភាពនៃប្រព័ន្ធអភិវឌ្ឍន៍កុមារតូច។

ក្រៅពីនេះ ក៏មានការជំរុញដល់ការអនុវត្តគោលនយោបាយដែលមានភាពច្នៃប្រឌិត និងគ្រប់គ្រងលើសេវាកម្មដែលគាំទ្រដល់កុមារមានបញ្ហាផ្នែកសង្គមសេដ្ឋកិច្ច កុមារមានពិការភាព និងកុមារជនជាតិដើមភាគតិច។ សន្និសីទក៏ផ្តោតលើការលើកកម្ពស់កិច្ចសហប្រតិបត្តិការក្នុងគ្រប់វិស័យ រួមទាំងរដ្ឋាភិបាល អង្គការសង្គមស៊ីវិល វិស័យឯកជន និងអង្គភាពពាក់ព័ន្ធផ្សេងទៀត ដើម្បីធានាថាសេវាអភិវឌ្ឍន៍កុមារតូច អាចទទួលបានដោយស្មើភាពនិងមានប្រសិទ្ធភាព។
សន្និសីទនេះ ក៏បានពិភាក្សាពីយុទ្ធសាស្ត្រស្វែងរកការគាំទ្រផ្នែកហិរញ្ញវត្ថុ និងបង្កើនសមត្ថភាពយន្តការគាំទ្រប្រកបដោយចីរភាព ដើម្បីធានាថាការផ្តល់សេវាសុខភាព ការអប់រំ និងសេវាផ្សេងៗសម្រាប់កុមារតូច អាចបន្តប្រកបដោយនិរន្តរភាព ទាំងនៅពេលស្ថាប័នប្រឈមមុខនឹងវិបត្តិ ឬគ្រោះមហន្តរាយ។
ការចូលរួមរបស់កម្ពុជា នៅក្នុងសន្និសីទនេះ បង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជា ក្នុងការចូលរួមយ៉ាងសកម្មលើឆាកអន្តរជាតិ និងជំរុញការអភិវឌ្ឍកុមារដែលមានគុណភាព និងសមធម៌៕

ឱកាសពិសេសសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី 2025-2026 ជាមួយ AIS!

ដើម្បីលើកទឹកចិត្តដល់សិស្សដែលចុះឈ្មោះបវេសនកាលឆ្នាំសិក្សាថ្មី 2025-2026 និងជួយសម្រួលដល់អ្នកអាណាព្យាបាល ឥឡូវនេះ AIS កំពុងផ្ដល់អាហារូបករណ៍ពិសេសរហូតដល់ ២៥% សម្រាប់សិស្សដែលចុះឈ្មោះសិក្សានៅសាខា តាកែវ សៀមរាប ច្បារអំពៅ និងទួលសង្កែ។ ការផ្តល់ជូននេះមានកំណត់ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ការចូលរៀនត្រៀម និងធ្វើតេស្តចូលរៀន ក៏ត្រូវបានផ្ដល់ឱ្យដោយឥតគិតថ្លៃផងដែរ។

ក្រៅពីនេះ AIS ក៏មានអាហារូបករណ៍រហូតដល់ ៤០% សម្រាប់សិស្សថ្មីដែលចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌល អេ អាយ អាយ សិក្សាភាសាអង់គ្លេស និងចិន។ រីឯសិស្សដែលប្រើសេវាដឹកជញ្ជូន ក៏អាចទទួលបានការបញ្ចុះថ្លៃ២០%  និងសិស្សរៀនបច្ចុប្បន្ន នៅទីតាំងសាខាទាំង៤ខាងលើ ក៏អាចទទួលបានអាហារូបករណ៍១០% រួមទាំង បុត្រធីតារបស់អតីតសិស្ស​ ក៏ទទួលបានអាហារូបករណ៍១០% ផងដែរ។

សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុត! ចុះឈ្មោះឥឡូវនេះ ដោយទំនាក់ទំនងទៅកាន់លេខទូរស័ព្ទ ០៩៣ ២១៧ ២១៧ / ០១១ ៣៨៨ ៨៦៨ ឬអាចចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់ព័ត៌មានលម្អិតនៃសាខានីមួយៗ។

ចាប់ផ្តើមអនាគតរបស់កូនលោអ្នក ជាមួយការអប់រំស្តង់ដាអន្តរជាតិ បែបខ្មែរ-អាមេរិកាំងដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា!

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/June/photo_2025-06-24_08-22-27.jpg

ភ្លៀងផ្គររន្ទះ និងខ្យល់កន្ត្រាក់ នឹងបន្តកើតឡើងទូទាំងប្រ...

https://theirrawaddydolphin.com/storage/photos/news/article/2025/June/Delegate from 5 country visit china.jpg

មន្រ្តីជំនាញកសិកម្មមកពី៥ប្រទេស ទស្សនកិច្ចឈ្វេងយល់ពីការគ...

https://theirrawaddydolphin.com/storage/photos/news/article/2025/May/New Project (17).jpg

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទ្...

https://theirrawaddydolphin.com/storage/photos/news/article/2025/May/the irrawaddy dolphin (1000 pxx 600 px) (8).png

ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងរៀបចំមហោស្រពចាប៉ីដងវែ...