ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ត្រូវការគរុកោសល្យទំនើប

បានផ្សាយចេញ | ១៨ តុលា ២០២៦ 78

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន៖ ការបណ្តុះបណ្តាលធនធានមនុស្ស ត្រូវការគរុកោសល្យទំនើប

ការអប់រំប្រកបដោយគុណភាព មិនត្រឹមតែជាការផ្ទេរចំណេះដឹងពីគ្រូទៅសិស្សប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការអភិវឌ្ឍសមត្ថភាពគិតវិភាគ ការច្នៃប្រឌិត និងជំនាញអនុវត្តជាក់ស្តែង ដើម្បីឆ្លើយតបនឹងតម្រូវការក្នុងសតវត្សទី២១។



ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា មានប្រសាសន៍ថា ដើម្បីឆ្លើយតបទៅនឹងការវិវត្តនៃបច្ចេកវិទ្យា គ្រូបង្រៀនចាំបាច់ត្រូវមានស្តង់ដាវិជ្ជាជីវៈខ្ពស់ ដែលរួមមានចំណេះដឹង បំណិន និងសីលធម៌វិជ្ជាជីវៈ។ គ្រូបង្រៀនដែលមានសមត្ថភាពវិជ្ជាជីវៈល្អ អាចជួយណែនាំ និងគាំទ្រសិស្សឱ្យទទួលបានចំណេះដឹង បំណិនចាំបាច់ ព្រមទាំងអភិវឌ្ឍខ្លួនឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម។

ឯកឧត្តមបានបន្ថែមថា ក្នុងយុគសម័យដែលបញ្ញាសិប្បនិម្មិតកំពុងជ្រាបចូលក្នុងគ្រប់ទិដ្ឋភាពនៃសង្គម ការបណ្តុះបណ្តាលធនធានមនុស្សចាំបាច់ត្រូវផ្តោតលើការប្រើប្រាស់គរុកោសល្យទំនើប ដើម្បីជួយឱ្យសិស្សមានសមត្ថភាពសិក្សា គិត និងអនុវត្តបានកាន់តែប្រសើរ។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន គូសបញ្ជាក់ថា គរុកោសល្យទំនើប គឺជាការបង្រៀនដែលផ្តោតលើការអភិវឌ្ឍបំណិនចាំបាច់របស់សិស្ស រួមមាន បំណិនត្រិះរិះពិចារណា ការធ្វើការងារជាក្រុម ការដោះស្រាយបញ្ហា ភាពជាអ្នកដឹកនាំ ការប្រាស្រ័យទាក់ទង នវានុវត្តន៍ និងជំនាញឌីជីថល ព្រមទាំងសមត្ថភាពសម្របខ្លួនទៅនឹងការផ្លាស់ប្តូរជាបន្តបន្ទាប់។
ឯកឧត្តមបានបញ្ជាក់ថា បំណិនទាំងនេះមានសារៈសំខាន់ ព្រោះមិនអាចពឹងផ្អែកលើបច្ចេកវិទ្យាឌីជីថល ឬបញ្ញាសិប្បនិម្មិតតែមួយមុខបានឡើយ។ ការអភិវឌ្ឍបំណិនទាំងនេះ នឹងជួយឱ្យធនធានមនុស្សក្នុងសតវត្សទី២១ ជាពិសេសយុវជន អាចប្រើប្រាស់ចំណេះដឹង និងសមត្ថភាពរបស់ខ្លួនក្នុងជីវិតប្រចាំថ្ងៃ បំពេញការងារប្រកបដោយប្រសិទ្ធភាព និងចូលរួមដោះស្រាយបញ្ហាក្នុងសង្គម ក្នុងនាមជាពលរដ្ឋសកលដែលមានការទទួលខុសត្រូវ៕

ប្រភពរូប៖ ក្រសួង អប់រំ យុវជន និងកីឡា

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/handover fund.jpg

យុទ្ធនាការ «១ម៉ឺនរៀល ១ម៉ឺននាក់» រំពឹងក្លាយជាព្រឹត្តិការ...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/CT1.jpg

ក្រសួងទេសចរណ៍ ជំរុញការទាក់ទាញភ្ញៀវទេសចរចិន ក្នុងរដូវកាល...

https://theirrawaddydolphin.com/storage/photos/news/article/2026/November/Frangkofoni.jpg

ភ្នំពេញបង្កើនការផ្សព្វផ្សាយកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Japan Embassador.jpg

ឯកអគ្គរាជទូតជប៉ុន សន្យាជួយផ្សព្វផ្សាយទេសចរណ៍កម្ពុជា និង...