នៅរាត្រីថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០២៤ ក្រុមប្រឹក្សាសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកម្មវិធីលៀងសាយភោជន “The Soiree Night” ជូនដល់សិស្សថ្នាក់ទី១២ ក្នុងឆ្នាំសិក្សា២០២៣-២០២៤ នៅសណ្ឋាគារ សុខា ភ្នំពេញ ដែលមានការអញ្ជើញចូលរួមពីសំណាក់ថ្នាក់ដឹកនាំសាលា លោកគ្រូ អ្នកគ្រូ អតីតសិស្ស និងសិស្សានុសិស្សថ្នាក់ទី១២ រួមទាំងមានការអញ្ជើញចូលរួមក្រោមអធិបតីភាព លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
ព្រឹត្តិការណ៍នេះ ធ្វើឡើងដើម្បីបង្ហាញការអបអរសាទរចំពោះសិស្សានុសិស្ស ដែលបានខិតខំសិក្សារៀនសូត្រ កសាងសមិទ្ធផលស្នាដៃផ្សេងៗនៅក្នុងសាលារៀន ដើម្បីបង្កើតការទំនាក់ទំនងដ៏ល្អរវាងគ្នានិងគ្នា និងមានការបង្ហាញពីការជួបជុំបញ្ចប់ការសិក្សាសិស្សកម្រិតវិទ្យាល័យ មុនពួកគេលាភាពជាយុវសិស្ស ហើយឈានជើងចូលកម្រិតនិសិត្សនាថ្ងៃអនាគតខាងមុខ។
កម្មវិធីនេះ គឺឆ្លុះបញ្ចាំងឱ្យឃើញពីការជួបជុំមុនពេលបែកគ្នា បន្ទាប់មកបន្តទៅរៀននៅមហាវិទ្យាល័យ ឬរៀនជំនាញផ្សេងៗរៀងៗខ្លួន ក៏ប៉ុន្តែការរៀបចំកម្មវិធីនេះ គឺដើម្បីបង្កើននូវការទំនាក់ទំនងចំណងមិត្តភាព ដែលមិនអាចបំភ្លេចបាន នៅក្នុងជីវិតវិទ្យាល័យរបស់ពួកគាត់ ហើយក៏ជាការគូសបញ្ជាក់ថា ទោះបីជាពួកគាត់ទៅរៀននៅមហាវិទ្យាល័យ ឬក៏ពួកគាត់ទៅដល់ទីណាកន្លែងណា នោះពួកគាត់ នៅតែមានចំណងទាក់ទងជាមួយគ្នាជានិច្ច ហើយសកម្មភាពបន្តបន្ទាប់ទៀត ពួកគាត់នឹងអាចមានការទំនាក់ទំនងទៅលើការងារ និងការទំនាក់ទំនងទៅលើការរៀនសូត្រផ្សេងៗ នៅពេលដែលពួកគាត់ទៅរៀននៅមហាវិទ្យាល័យផ្សេងៗគ្នានោះ។
ពិធីនេះ បានបញ្ចប់ទៅដោយភាពសប្បាយរីករាយក្រៃលែង និងបានបន្សល់ទុកនូវការចងចាំមិនអាចបំភ្លេចបាន ចំពោះអនុស្សាវរីយ៍ល្អៗ ភាពសប្បាយរីករាយ ចំណងមិត្តភាពដែលបានលេងសើចជាមួយគ្នា ជាពិសេស គឺចំណងអនុស្សាវរីយ៍ក្នុងការសិក្សារបស់សិស្សានុសិស្សដែលបានបញ្ចប់កម្រិតថ្នាក់ទី១២នេះតែម្តង។
[fb:%2F1039395514346401%2F]