ការចុះត្រួតពិនិត្យ តាមដាន ការគ្រប់គ្រង ដំណើរការសាលារៀន ចំណេះទូទៅ ឆ្នាំសិក្សា២០២៤-២០២៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ

បានផ្សាយចេញ | ២៧ វិច្ឆិកា ២០២៤

ការចុះត្រួតពិនិត្យ តាមដាន ការគ្រប់គ្រង ដំណើរការសាលារៀន ចំណេះទូទៅ ឆ្នាំសិក្សា២០២៤-២០២៥ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាសែនសុខ

នៅព្រឹកថ្ងៃទី២៧ ខែវិច្ឆិកា ឆ្នាំ២០២៤ ការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានចុះត្រួតពិនិត្យ តាមដាន គ្រប់គ្រង និងដំណើរការនៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាសែនសុខក្រោមអធិបតីភាព លោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមសិក្សា លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គណៈគ្របគ្រង លោកគ្រូ អ្នកគ្រូ និងបុគ្គលិកជាច្រើនរូបទៀត។

ចំពោះការចុះត្រួតពិនិត្យនោះ ការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានវាយតម្លៃខ្ពស់ ទៅលើសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ដោយបរិយាកាស និងទីធ្លាសាលារៀន មានភាពធំទូលាយ បរិស្ថានស្អាតល្អ ព្រមទាំងមានអនាម័យត្រឹមត្រូវ ស្របតាមស្តង់ដារបស់សាលារៀន។

នៅក្នុងអង្គពិធីនោះ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានសហការជាមួយការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ យ៉ាងល្អប្រសើរ។

ក្រោយពីការចុះត្រួតពិនិត្យទៅលើការងារ ក្រុមការងារនៃការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានសង្កេតឃើញថា សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) មានការរីកចម្រើន យ៉ាងលឿនរហ័ស ហើយជាសាលារៀន ដែលប្រកបទៅដោយស្តង់ដា និងមានគុណភាពខ្ពស់ លើការសិក្សាអប់រំ និងប្រកបទៅដោយក្រមសីលធម៌ល្អ។

លោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមសិក្សា បានលើកឡើងថា គណៈកម្មការពិនិត្យ តាមដាន និងវាយតម្លៃ ដំណើរការគ្រឹះស្ថានបឋមសិក្សាចំណេះទូទៅឯកជន នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ សូមថ្លែងអំណរគុណ ចំពោះការសហការការងារបានល្អ។

លោកប្រធានការិយាល័យបឋមសិក្សា បានបន្តទៀតថា ក្រោយពីបានពិនិត្យលើការងារផ្នែកគ្រប់គ្រងរដ្ឋបាល ទីចាត់ការ ផ្នែកបរិស្ថាន បណ្ណាល័យ បន្ទប់ធនធាន ផ្នែករដ្ឋបាលថ្នាក់ និងបច្ចេកទេសបង្រៀនរួចមក ក្រុមការងារយើង សង្កេតឃើញថា សាលាមានការរីកចម្រើនគួរឱ្យកត់សម្គាល់ ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ក្នុងការបណ្តុះបណ្តាលធនធានមនុស្ស ប្រកបដោយបំណិន សម្បទា ចរិយាសម្បទា និងបំណិនឌីជីថល។ ហើយជាចុងក្រោយ លោក ព្រាប កុម្ភៈ ប្រធានការិយាល័យបឋមសិក្សា សូមជូនពរគណៈនាយក និងសហការី ទទួលបានជោគជ័យថ្មីៗ គ្រប់ភារកិច្ច។

ការិយាល័យបឋមសិក្សា នៃមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ បានសង្កត់ធ្ងន់ថា សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានខិតខំយ៉ាងខ្លាំងក្លា ក្នុងការបណ្តុះបណ្តាលធន់ធានមនុស្សនៅក្នុងប្រទេសកម្ពុជា ដោយដើរស្របតាមគោលនយោបាយអប់រំរបស់ក្រសួង ក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយគុណភាព និងប្រសិទ្ធភាព។

ជាការពិតណាស់ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) គឺជាសាលារៀន ដែលទទួលបានទំនុកចិត្តខ្ពស់ ពីសំណាក់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សរាប់ពាន់នាក់ ដែលជាហេតុធ្វើឱ្យសាលារៀន​ អន្តរទ្វីប អាមេរិកាំង (AIS) មានប្រជាប្រិយភាពជាខ្លាំង នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយបានបោះជំហានទៅមុខជាលំដាប់ ប្រកបដោយគោលដៅច្បាស់លាស់ និងប្រកបទៅដោយគតិបណ្ឌិតដ៏ត្រឹមត្រូវ នៃអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន។