កាលពីព្រឹកថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៤ ក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានបើកកិច្ចប្រជុំគណៈកម្មការទូទៅលើកទី៨២ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាខាទួលគោក ក្រោមអធិបតីភាពអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន រួមទាំងគណៈគ្រប់គ្រងសាលា លោកគ្រូ អ្នកគ្រូ និងបុគ្គលិកចូលរួមយ៉ាងច្រើនកុះករ។
ក្នុងកិច្ចប្រជុំនោះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងពីគុណភាព ផលិតភាព និងសមិទ្ធផលជាច្រើន ដែលសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សម្រេចបាននាពេលកន្លងមក។
អ្នកឧកញ៉ា បានបន្តទៀតថា នៅក្នុងជំហានបន្ទាប់ គឺការធ្វើឱ្យកាន់តែប្រសើរឡើង នូវជំនឿចិត្តរបស់បុគ្គលិក និងការមានគំនិតច្នៃប្រឌិត ក្នុងការបំពេញការងាររបស់ខ្លួន។ ក្នុងនោះផងដែរ អ្នកឧកញ៉ា ក៏បានផ្តល់អនុសាសន៍ដ៏ខ្ពង់ខ្ពស់ ក្នុងការដឹកនាំ ដែលធ្វើឱ្យបុគ្គលិក មានភាពកក់ក្តៅ។
យ៉ាងណាក៏ដោយ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) តែងតែពង្រឹងទៅលើគុណភាព នៃការអប់រំជាបន្តបន្ទាប់ ស្របតាមគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា។