អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Phnom Penh (AUPP)

បានផ្សាយចេញ | ២៣ ធ្នូ ២០២៤

អាហារូបករណ៍សិក្សានៅសាកលវិទ្យាល័យ American University of Phnom Penh (AUPP)

សម្រាប់សិស្សានុសិស្ស ដែលចង់ទទួលបានអាហារូបករណ៍១០០ភាគរយ ពីសាកលវិទ្យាល័យ American University of Phnom Penh (AUPP) ចាប់ពីថ្ងៃផ្សាយដំណឹងនេះតទៅ សិស្សានុសិស្ស អាចទៅយកលិខិតស្នើសុំអាហារូបករណ៍ពីការិយាល័យកិច្ចការសិស្ស តាមសាខានៃសាលារៀន អន្តរទ្វីប អាមេរិកាំង រៀងៗខ្លួន។

ចំពោះលក្ខខណ្ឌនៃការជ្រើសរើស គឺ...

  • ជាសិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងឆ្នាំសិក្សា២០២៣-២០២៤ ដែលទទួលបាននិទ្ទេស A ឬ B ក្នុងការប្រឡងថ្នាក់ជាតិ។
  • មានកម្រិត GPA យ៉ាងតិច ៣.៥
  • មានពិន្ទុ IELTS សរុបយ៉ាងតិច ៦.០ ឬពិន្ទុ iBT TOEFL សរុបយ៉ាងតិច ៧៩ (ក្នុងរយៈពេល០២ឆ្នាំចុងក្រោយនេះ)
  • មានលិខិតឧទ្ទេសនាមពីសាលា
  • មានវិញ្ញាបនបត្រ ឬឯកសាផ្សេងៗ ទាក់ទងនឹងកិច្ចការងារសង្គម

បញ្ជាក់៖ ចំពោះការទទួលបានអាហារូបករណ៍១០០%នេះ គឺមានចំនួន០២កន្លែង រយៈពេល៤ឆ្នាំ (Single Degree)។ ហើយផុតកំណត់នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៤។