សាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែប តាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីលើនេះ ក៏មានការបញ្ចូលកម្មវិធីប្រកួតនិទានរឿង ជាភាសាអង់គ្លេស ដើម្បីឱ្យសិស្សានុសិស្ស ប្រកួតប្រជែង ដណ្តើមយកជ័យលាភី។
សម្រាប់អត្ថន័យនៃការប្រកួតប្រជែងនោះ មិនមែនត្រឹមតែដើម្បីទទួលបានពានរង្វាន់ប៉ុណ្ណោះនោះទេ តែគឺដើម្បីញាំងឱ្យគុណភាពនៃការសិក្សាផ្នែកភាសាអង់គ្លេស របស់សិស្សានុសិស្ស កាន់តែមានកម្រិតខ្ពស់ឡើងបន្ថែមទៀត។
មួយវិញទៀត ដើម្បីធ្វើឱ្យការប្រើប្រាស់ភាសាអង់គ្លេស កាន់តែមានភាពទូលំទូលាយខ្លាំងឡើង ហើយអាចទទួលយកបានពីគ្រប់មជ្ឈដ្ឋាន។
ដូច្នេះ នៅថ្ងៃទី១៥ កុម្ភៈ ឆ្នាំ២០២៥ វេលាម៉ោង០៨:០០នាទី រហូតដល់ម៉ោង ១១:០០ នាទីព្រឹក ការប្រកួតនិទានរឿង ជាភាសាអង់គ្លេស នឹងប្រព្រឹត្តទៅ ក្នុងវគ្គជម្រុះជុំទី១ នៅគ្រប់សាខាទាំងអស់។
ហើយសម្រាប់វគ្គផ្តាច់ព្រ័ត្រ នឹងប្រព្រឹត្តទៅនៅថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៥ នៅសាលប្រជុំ សូវ ហុងគុយ (ជាន់ទី១៧) ការិយាល័យកណ្តាល ចាប់ពីម៉ោង០៧:០០នាទី ដល់ម៉ោង ១១:៣០នាទីព្រឹក។
ចំពោះកាលបរិច្ឆេទចុះឈ្មោះចូលរួម គឺចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២៥ នៅការិយាល័យកិច្ចការសិស្ស តាមអគារសិក្សារៀងៗខ្លួន។
ដោយឡែក សម្រាប់លក្ខខណ្ឌចូលរួម បេក្ខជន ត្រូវតែជាសិស្សបឋមសិក្សាថ្នាក់ភាសាអង់គ្លេស កម្រិត៣ឡើងទៅ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។
ចំណែកអត្ថប្រយោជន៍ដែលជ័យលាភីទទួលបាន រួមមាន៖
ជ័យលាភីលេខ១ ទទួលបានអាហារូបករណ៍១០០%
ជ័យលាភីលេខ២ ទទួលបានអាហារូបករណ៍៧៥%
ជ័យលាភីលេខ៣ ទទួលបានអាហារូបករណ៍៥០%
ក្រៅពីនោះ ជ័យលាភី ក៏ទទួលបានអាហារូបករណ៍សិក្សា១ឆ្នាំសិក្សាបន្ទាប់ ព្រមទាំងទទួលបានពានរង្វាន់ មេដាយ បណ្ណសរសើរ និងវត្ថុអនុស្សាវរីយ៍ផ្សេងៗជាច្រើនទៀត។
រួសរាន់ឡើងណា ចំនួនមានកំណត់!
សាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តោតលើគុណភាព វិន័យ និងសេវាកម្ម។