សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី៨ខ មុខវិជ្ជាគីមីវិទ្យា

បានផ្សាយចេញ | ១០ មករា ២០២៥

សកម្មភាពពិសោធន៍របស់សិស្សានុសិស្សថ្នាក់ទី៨ខ មុខវិជ្ជាគីមីវិទ្យា

កាលពីថ្ងៃសៅរ៍ ទី០៤ ខែមករា ឆ្នាំ២០២៥ កន្លងទៅនេះ​ លោកគ្រូ អុន តុលា បានដឹកនាំសិស្សថ្នាក់ទី៨ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក ធ្វើការពិសោធន៍ក្រោមប្រធានបទ “ប្រតិកម្មគីមី​" លើមុខវិជ្ជាគីមីវិទ្យា។

ការពិសោធនេះ ធ្វើឡើងក្នុងគោលបំណង ដើម្បីឱ្យសិស្សានុសិស្ស មានការយល់ដឹងកាន់តែច្បាស់ឡើង ពីមេរៀនដែលអាចផ្តល់នូវចំណេះដឹងពិតប្រាកដ និងបង្កើនការចងចាំបន្ថែមទៀត ទៅលើការសិក្សាទ្រឹស្តី។

លើសពីនេះទៅទៀត សិស្សានុសិស្ស បានអនុវត្តដោយផ្ទាល់ សហការគ្នា​ និងរួមគ្នាធ្វើការងារជាក្រុមយ៉ាងល្អប្រសើរ។

សាលារៀន អន្តរទ្វីប អាមេរិកាំង បានដាក់បញ្ចូលនូវកម្មវិធីពិសេសៗ រួមមាន ការអនុវត្តពិសោធ ទស្សនកិច្ចសិក្សា និងការស្រាវជ្រាវ តាមរយៈឯកសារដ៏សម្បូរបែប​ និងគ្រប់កម្រិត ព្រមទាំងជំនាញ នៅក្នុងបណ្ណល័យដ៏ធំ ទូលំទូលាយ និងបំពាក់ដោយប្រព័ន្ធអ៊ិនធឺណេតយ៉ាងគ្រប់គ្រាន់។

ជាការពិតណស់ សិស្សានុសិស្សដែលសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទទួលបាននូវសមត្ថភាពគ្រប់គ្រាន់ ដោយរួមទាំងចំណេះដឹងទូទៅ ភាសាអង់គ្លេស ជំនាញកុំព្យូទ័រ និងគុណធម៌។