សម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី២០២៤-២០២៥ មានសាខាចំនួន៤ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង នៅតែបន្តការផ្តល់ជូនអាហារូបករណ៍ រហូតដល់១០%។ សាខាទាំងនោះ មានដូចជា សាខាខេត្តតាកែវ សាខាចំការដូង សាខាច្បារអំពៅ និងសាខាទួលសង្កែ។
គួររំឭកជូនថា សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅ ដែលមានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែប ចាប់ពីកម្រិតថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ តាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
ក្រៅពីការសិក្សាថ្នាក់ចំណេះទូទៅ សាលារៀន អន្តរទ្វីប អាមេរិកាំង មានបន្ថែមជូននូវកម្មវិធីសិក្សាពិសេសៗ ដោយរួមមានមុខវិជ្ជា បំណិនជីវិត និងមុខវិជ្ជាជំនាញ ដែលត្រូវបានជ្រើសរើសដ៏សម្បូរបែបដូចជា គំនូរ របាំ តន្រ្តី កំណាព្យ គេហវិទ្យា ហត្ថកម្ម អប់រំកាយ និងកីឡា ដូចជា ល្បុក្កតោ ការ៉ាតេ បាល់បោះ បាល់ទាត់ បាល់ទះ បាប៊ី វាយកូនឃ្លីលើតុ វាយកូនបាល់ ហែលទឹក និងកីឡាផ្សេងៗទៀត។
មិនត្រឹមតែប៉ុណ្ណោះ សាលារៀន អន្តរទ្វីប អាមេរិកាំង ដ៏មានប្រជាប្រិយភាពនេះ ក៏មានការបញ្ចូលនូវការអប់រំសុខភាព ចំណេះដឹងផ្នែកហិរញ្ញវត្ថុ មុខវិជ្ជាកុំព្យូទ័រ ដែលបានភ្ជាប់ដោយប្រព័ន្ធអ៊ីនធឺណិត បណ្ណាល័យសិក្សាស្រាវជ្រាវធំទូលាយ និងមានឯកសារគ្រប់កម្រិត គ្រប់ជំនាញ។
ឯក្នុងអគារសិក្សា មានបន្ទប់ស្រាវជ្រាវ បន្ទប់សិក្សា ព្រមទាំងមានបន្ទប់ពិសោធ ដែលបំពាក់ដោយគ្រឿងបរិក្ខារ ទំនើបៗ និងមានផាសុកភាព។ ចំពោះលោកគ្រូ អ្នកគ្រូ ក៏មានក្រមសីលធម៌វិជ្ជាជីវៈ គរុកោសល្យ និងបទពិសោធខ្ពស់ ក្នុងការបង្រៀន ដោយមានការផ្សារភ្ជាប់ទៅនឹងបទពិសោធជាក់ស្តែង ទាំងនៅក្នុងថ្នាក់ផ្ទាល់ និងនៅក្រៅថ្នាក់ ដែលធ្វើឱ្យសិស្សានុសិស្ស មានការងាយយល់ ងាយចងចាំ និងមានភាពច្នៃប្រឌិតខ្ពស់។
សាលារៀន អន្តរទ្វីប អាមេរិកាំង ផ្តល់ជូននូវថ្នាក់សិក្សាចំណេះទូទៅបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយក៏មានកម្មវិធីសិក្សាដ៏សម្បូរបែប ទាំងក្នុង និងក្រៅថ្នាក់រៀន ដែលអាចឱ្យសិស្សានុសិស្ស ជ្រើសរើសប្រកបដោយទំនុកចិត្តខ្ពស់ ដើម្បីអនាគតដ៏ត្រចះត្រចង់របស់ពួកគាត់។
ហើយដើម្បីជាការលើកទឹកចិត្តដល់សិស្សានុសិស្ស ដែលបានមកចុះឈ្មោះសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) សាលា ក៏មានការផ្តល់ជូនអាហារូបករណ៍រហូតដល់១០%ផងដែរ ដែលមាន៤សាខាដូចជា សាខាខេត្ត តាកែវ សាខាចំការដូង សាខាច្បារអំពៅ និងសាខាទួលសង្កែ។
ចំពោះការផ្តល់ជូននូវអាហារូបករណ៍រហូតដល់១០% សម្រាប់សាខាទាំង៤ខាងលើនេះ គឺដោយយោងទៅតាមតម្រូវការនៃសិស្សានុសិស្ស ដែលពីមួយថ្ងៃទៅមួយថ្ងៃ មានការកើនឡើងជាលំដាប់។