ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិក្ខាសាលា ស្តីពី បារីអេឡិចត្រូនិក

បានផ្សាយចេញ | ២០ កុម្ភៈ ២០២៥ 364

សិក្ខាសាលា ស្តីពី បារីអេឡិចត្រូនិក

កាលពីថ្ងៃអង្គារ ទី១៨ ខែកុម្ភៈ ឆ្នាំ២០២៥ គណៈកម្មការ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាច្បារអំពៅ បានរៀបចំកម្មវិធីសិក្ខាសាលា ស្តីពី “បារីអេឡិចត្រូនិក” សម្រាប់សិស្សានុសិស្ស ថ្នាក់ទី៧ រហូតដល់ថ្នាក់ទី១២។

គោលបំណងនៃការរៀបចំកម្មវិធីសិក្ខាសាលានេះ គឺដើម្បីទប់ស្កាត់ការប្រើប្រាស់គ្រឿងដែលមានសារធាតុញៀន ហើយជាពិសេសនោះ គឺបារីអេឡិចត្រូនិក។

តាមអង្គនៃកម្មវិធីសិក្ខាសាលា បានបង្ហាញថា សិស្សានុសិស្ស ចាំបាច់ត្រូវស្វែងយល់អំពីផលពិបាក និងគុណវិប្បត្តិ នៃការប្រើប្រាស់គ្រឿងញៀន និងបារីអេឡិចត្រូនិក ឱ្យបានទូលំទូលាយ ដើម្បីជាប្រយោជន៍ ក្នុងការជៀសចេញឱ្យបានជាយ៉ាងដាច់ខាត។

ក្រៅពីនោះ សិស្សានុសិស្ស ត្រូវយល់ដឹងអំពីប្រភេទថ្នាំផ្សេងៗ ដែលអាចមានឥទ្ធិពលទៅដល់រាងកាយ និងផ្លូវចិត្ត ហើយជាទីបំផុត ក៏អាចឈានទៅដល់ការប៉ះពាល់ទៅលើការសិក្សាថែមទៀត។

យ៉ាងណាក៏ដោយ ក្នុងកម្មវិធីសិក្ខាសាលា ក៏មានការបង្ហាញអំពីរបៀបទប់ស្កាត់ និងការជៀសចេញអំពីគ្រឿងញៀន និងការប្រើប្រាស់បារីអេឡិចត្រូនិកផងដែរ ដោយរួមទាំងការលើកទឹកចិត្តឱ្យសិស្សានុសិស្ស ស្រឡាញ់ការសិក្សា និងការមានជីវិតដ៏ស្រស់បំព្រង ដោយការជៀសផុតអំពីគ្រឿងញៀន និងបារីអេឡិចត្រូនិក។

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Munyrak.jpg

ហេតុអ្វីបានជាការអានមានសារៈសំខាន់សម្រាប់កុមារ?

https://theirrawaddydolphin.com/storage/photos/news/article/2025/May/Kin lihak.jpg

សារៈសំខាន់នៃក្លិនក្រអូបរបស់ទឹកអប់ក្នុងវប្បធម៌ និងប្រពៃណ...

https://theirrawaddydolphin.com/storage/photos/news/article/2025/June/Chey srynak.jpg

របៀបទំពាអាហារដែលមានសារៈសំខាន់ចំពោះសុខភាព

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Li Thida.jpg

គន្លឹះអប់រំសំខាន់ៗក្នុងការទប់ស្កាត់ហានិភ័យពេលប្រើប្រាស់...