ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សកម្មភាពពិសោធមុខវិជ្ជាគីមីវិទ្យា ស្តីពី បំប្លែងដោយល្បាយ

បានផ្សាយចេញ | ២០ កុម្ភៈ ២០២៥ 374

សកម្មភាពពិសោធមុខវិជ្ជាគីមីវិទ្យា ស្តីពី បំប្លែងដោយល្បាយ

កាលពីថ្ងៃពុធ ទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ ម្សិលមិញ លោកគ្រូ សេង វណ្ណៈ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក បានដឹកនាំសិស្សានុសិស្ស ថ្នាក់ទី៧ “គ” ធ្វើសកម្មភាពពិសោធ ទៅលើមុខវិជ្ជាគីមីវិទ្យា ក្រោមប្រធានបទ ស្តីអំពី ការបំប្លែងដោយល្បាយ។

ការធ្វើពិសោធន៍នេះ គឺធ្វើឡើងដើម្បីជំរុញឱ្យសិស្សានុសិស្ស មានភាពងាយស្រួលក្នុងការចងចាំ និងមានការយល់ដឹងទាំងស្រុងអំពីខ្លឹមសារនៃមេរៀន ដែលបានសិក្សារៀនសូត្រកន្លងមកនោះ។



មួយវិញទៀត នៅស្របពេលជាមួយគ្នានេះ សិស្សានុសិស្ស ក៏អាចធ្វើការសហការគ្នា និងសាមគ្គីគ្នា បានយ៉ាងល្អប្រសើរ ដែលញ៉ាំងឱ្យដំណើរការនៃការធ្វើពិសោធនោះ ប្រព្រឹត្តទៅដោយរលូន និងបញ្ចប់ទៅដោយភាពសប្បាយរីករាយ។

ដោយកត្តាទាំងអស់នេះឯង ដែលធ្វើឱ្យសិស្សានុសិស្ស នៃសាលារៀន អន្តរទ្វីប អាមេរិកាំង មានចិត្តស្រឡាញ់ការសិក្សារៀនសូត្រ ព្រោះការសិក្សារៀនសូត្ររបស់ពួកគាត់ មិនមានភាពស្មុគស្មាញ និងមិនមានសម្ពាធ ព្រមទាំងធ្វើឱ្យពួកគាត់ (សិស្សានុសិស្ស) រៀនសូត្របានឆាប់ចេះ ឆាប់ដឹង និងទទួលយកបានលឿន ក្នុងរយៈពេលដ៏ខ្លី។



 

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Kin Lihak1.jpg

មហោស្រពសិប្បកម្មច្នៃប្រតិដ្ឋ ដើម្បីលើកស្ទួយសិប្បកម្មខ្ម...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Lim Ratanak.jpg

ប្រភេទត្រីដែលយើងគួរមានការប្រុងប្រយ័ត្នក្នុងការបរិភោគ ព្...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/Song sreyneth.jpg

វិធីសាស្រ្តជួយខ្លួនឯងរស់នៅប្រកបដោយសេចក្តីសុខ

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Oreak Keary.jpg

ផលប៉ះពាល់ នៃការទុកឱ្យកូនតូចយំរហូតទាល់តែឈប់ខ្លួនឯង