ក្នុងការអបអរសាទរទិវាអន្តរជាតិនារី MJQ Education បានបង្ហាញភាពមោទនភាពក្នុងការរៀបចំកម្មវិធីដ៏ល្អឥតខ្ចោះក្រោមមូលបទ "ផ្ដល់សិទ្ធិអាទិភាពឱ្យនារី –ព្រោះពេលសិទ្ធិអាទិភាពឱ្យនារី ក៏ដូចជាផ្ដល់សិទ្ធិអាទិភាពឱ្យយើងទាំងអស់គ្នាផងដែរ" នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២៥ នៅ Factory Phnom Penh។ ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកចូលរួមជាង ៣៥០នាក់ ពីវិស័យផ្សេងៗ ដើម្បីអបអរសាទរចំពោះសមិទ្ធផល ការអត់ធ្មត់ និងសក្តានុពលរបស់ស្ត្រីនៅកម្ពុជា។
ព្រឹត្តិការណ៍នេះមានកិត្តិយស ត្រូវបានដឹកនាំដោយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងភរិយា លោកស្រី អ៊ឹង លីហុង ជាមួយនឹងភ្ញៀវកិត្តិយស និងតំណាងពីវិស័យសំខាន់ៗ ដើម្បីបញ្ជាក់នូវការប្តេជ្ញាចិត្តរួមគ្នាក្នុងការលើកកម្ពស់សិទ្ធិស្ត្រី។
អបអរសាទរដល់ ភាពជាមេដឹកនាំ ទេពកោសល្យ និងការផ្ដល់សិទ្ធអាទិភាព
ព្រឹត្តិការណ៍បានចាប់ផ្តើមដោយបទចម្រៀង គោរពទង់ជាតិ នៃព្រះរាជាណាចក្រកម្ពុជា ដោយ Phnom Penh Choral Ensemble (PPCE) រួចបន្តដោយការបើកសុន្ទរកថាដោយ លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អាមេរិកាំង អន្តរទីប (AIS) ដោយនៅក្នុងនោះ លោកស្រីបានលើកឡើងពីសារៈសំខាន់នៃការអប់រំក្នុងការបង្កើតមេដឹកនាំស្ត្រីអនាគត។
វាគ្មិនកិត្តិសយបានលើកឡើងពីការផ្ដល់សិទ្ធិអាទិភាពដល់ស្រ្តី
អ្នកចូលរួមទាំងអស់មានឱកាសស្តាប់ការលើកឡើងពីថ្នាក់ដឹកនាំ និងវាគ្មិនកិត្តិយសជាច្រើន ដែលបានលើកកម្ពស់ស្ត្រីនៅក្នុងវិស័យអប់រំ ធុរកិច្ច និងសហគ្រិនភាព៖
🔹 លោកជំទាវ បណ្ឌិត សឿ សុជាតា អនុរដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា បានថ្លែងសុន្ទរកថាសំខាន់ក្នុងប្រធានបទ "សិទ្ធិ សមភាព និងភាពអង់អាច ចំពោះស្រ្តី និងក្មេងស្រីគ្រប់រូប" ក្នុងនាមជាអ្នកតស៊ូមតិគោលនយោបាយ ជាអ្នកដឹកនាំក្នុងការកែទម្រង់រដ្ឋបាលសាធារណៈ និងការអប់រំ លោកជំទាវបានសង្កត់ធ្ងន់លើសារៈសំខាន់នៃក្របខ័ណ្ឌច្បាប់ ការពង្រឹងអំណាចសង្គម និងឱកាសសេដ្ឋកិច្ចក្នុងការជំរុញសមភាពយេនឌ័រ។
🔸 លោកស្រី ហុក ស្រីមុំ គ្រូបណ្ដុះបណ្ដាលសហគ្រិនភាពអាជីវកម្មខ្នាតតូចនៃស្ថាប័ន Women in Tech Cambodia បានចែករំលែកអំពី "ផ្ដល់អំណាចដល់ស្រ្តី៖ ផ្ដល់ឱកាសស្រ្តី អនុញ្ញាតឱ្យនាងបំពេញក្ដីស្រមៃ" នាងបានចែករំលែកការយល់ដឹងដ៏មានតម្លៃលើការផ្តល់សិទ្ធិអំណាចផ្នែកហិរញ្ញវត្ថុ ការអភិវឌ្ឍវិជ្ជាជីវៈ និងភាពជាអ្នកដឹកនាំ—ណែនាំស្ត្រីឱ្យចូលទៅក្នុងឧស្សាហកម្មដែលគ្រប់គ្រងដោយបុរស និងកសាងអាជីពដែលរីកចម្រើន។
🔹 លោកស្រី ឈួរ នីនីន នាយកប្រតិបត្តិ និងជាស្ថាបនិកនៃ Supershade, Munchiee, & Linin Beauty បានជំរុញទឹកចិត្តទស្សនិកជនជាមួយនឹងសុន្ទរកថារបស់នាងថា "ភាពជោគជ័យមិនកំណត់អាយុ៖
ហេតុអ្វីស្ត្រីវ័យក្មេងគួរចាប់ផ្តើមពីពេលនេះ" ក្នុងនាមជាសហគ្រិនវ័យក្មេង និងជាអតីតនិស្សិតរបស់ AIS នាងបានលើកទឹកចិត្តដល់អ្នកដឹកនាំធុរកិច្ចស្ត្រីទាំងអស់ដែលប្រាថ្នាចង់ចាប់យកភាពជាសហគ្រិនដំបូង ឳ្យជំនះឧបសគ្គ និងផ្តួចផ្តើមគំនិតនៅក្នុងទីផ្សារដែលកំពុងវិវឌ្ឍយ៉ាងឆាប់រហ័ស។
សកម្មភាពផ្សេងៗ និងការដាក់តាំងបង្ហាញស្នាដៃសិល្បៈ នៅក្នុងកម្មវិធី
កម្មវិធីនេះបានបង្ហាញការតាំងពិព័រណ៍សិល្បៈឌីជីថលអំពីស្ត្រីទំនើប ដោយសិស្សនៃ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) និងមជ្ឍមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលឆ្លុះបញ្ចាំងពីប្រធានបទនៃភាពអត់ធន់ និងភាពជាស្ត្រីនៅក្នុងសម័យទំនើប។
លើសពីនេះ ក៏មានការបង្ហាញម៉ូតដោយ Raffles International College Phnom Penh ដែលបង្ហាញពីការរចនាដែលបំផុសគំនិតដោយទំនុកចិត្ត និងកម្លាំងរបស់ស្ត្រីសម័យទំនើប និងការសម្តែងតន្ត្រីពិសេសពី Phydor Sereyroth និង Phouly Chiling។
កិច្ចខិតខំប្រឹងប្រែងរួមសម្រាប់ការផ្លាស់ប្តូរ
ភាពជោគជ័យនៃព្រឹត្តិការណ៍នេះគឺអាចធ្វើទៅបានដោយការគាំទ្រពីស្ថាប័នក្រសួង អង្គការអប់រំ បណ្ដាក្រុមហ៊ុន និងក្រុមអ្នកគាំទ្រផ្សេងទៀត ដោយបញ្ជាក់ពីការយកចិត្តទុកដាក់របស់ពួកគេក្នុង ការលើកស្ទួយស្ត្រីក្នុងវិស័យផ្សេងៗ។
🔹 គាំទ្រដោយ :
- ក្រសួងអប់រំ យុវជន និងកីឡា (MoEYS)
- មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii)
- សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS)
- មូលនិធិ MJQ
- SOGO
🔸 ឧបត្ថម្ភដោយ :
- Factory Phnom Penh (អ្នកឧបត្ថម្ភទីតាំង)
- Raffles International College Phnom Penh
- Philippine Airlines
- Garden City Water Park & Phnom Penh Safari
- My Teb
- Mekong Fine Foods
- Dinosaur Alive
- Grab
- Prasethpheap Finance
ព្រឹត្តិការណ៍នេះបានប្រមូលផ្តុំអ្នកជំនាញមកពីវិស័យផ្សេងៗ រួមមាន វិស័យអប់រំ សុខាភិបាល ធនាគារ ទេសចរណ៍ និងបដិសណ្ឋារកិច្ច អចលនទ្រព្យ ប្រព័ន្ធផ្សព្វផ្សាយ វិស័យពាណិជ្ជកម្ម វិស័យដឹកជញ្ជូន សហគ្រិនភាព វិស័យធនធានមនុស្ស វិស័យបវរកញ្ញា និងបណ្ដាអ្នកបង្កើតមាតិកា និងមានឥទ្ធិពលនៅក្នុងបណ្ដាញសង្គម ដែលបង្ហាញពីការប្តេជ្ញាចិត្តរួមគ្នាចំពោះសមភាពយេនឌ័រ និងវឌ្ឍនភាពរបស់ស្ត្រី។
បេសកកម្មបន្ត
ជាមួយការពិធីអបអរសាទរនេះ ខណៈពេលដែលយើងកៀកដល់ថ្ងៃទី ៨ មីនា ទិវានារីអន្តរជាតិនារី វាមិនមែនគ្រាន់តែជាព្រឹត្តិការណ៍មួយថ្ងៃទេ ប៉ុន្តែជាការចលនា ដែលត្រូវការខិតខំការងារ ផ្សព្វផ្សាយ និងសហការបន្ត។
"នៅពេលដែលអ្នកផ្ដល់អំណាចដល់ស្ត្រី អ្នកកំពុងផ្ដល់អំណាចដល់សហគមន៍ទាំងមូល។ យើងមានមោទនភាពក្នុងការសហការជាមួយដៃគូដើម្បីបង្កើតឱកាសពិតប្រាកដឳ្យស្ត្រីរីកចម្រើន។"
នៅពេលដែលយើងខិតជិតដល់ថ្ងៃទី 8 ខែមីនា ដែលជាទិវាសិទ្ធិនារីអន្តរជាតិ ការប្រារព្ធពិធីដំបូងនេះ ជាការរំឭកដ៏មានអានុភាពថា ការផ្ដល់សិទ្ធិអាទិភាពដល់ស្ត្រីមិនមែនជាព្រឹត្តិការណ៍តែមួយថ្ងៃនោះទេ វាគឺជាចលនាដែលទាមទារឳ្យមានការខិតខំប្រឹងប្រែងបន្ត ការគាំទ្រ និងកិច្ចសហការ។
“នៅពេលអ្នកផ្តល់សិទ្ធិអាទិភាពដល់ស្ត្រី អ្នកផ្តល់សិទ្ធិអាទិភាពដល់សហគមន៍ទាំងមូល។ ហើយយើងមានមោទនភាពក្នុងការឈររួមជាមួយដៃគូរបស់យើងក្នុងការបង្កើតឱកាសពិតប្រាកដសម្រាប់ស្ត្រីក្នុងការរីកចម្រើន»។
MJQE នៅតែប្តេជ្ញាចិត្តក្នុងការជំរុញការអប់រំ ភាពជាអ្នកដឹកនាំ និងកំណើនវិជ្ជាជីវៈ ដែលជាកត្តាជំរុ៏ដ៏សំខាន់នៃសមភាពយេនឌ័រ។
អំពី MJQ Education
Mengly J. Quach Education (MJQE) គឺជាបណ្តាញស្ថាប័នអប់រំឈានមុខគេមួយ ដែលប្តេជ្ញាបំផុសការអប់រំ ជំនាញដឹកនាំ និងការអភិវឌ្ឍសង្គមនៅកម្ពុជា។ តាមរយៈវិស័យអប់រំ និងអត្ថប្រយោជន៍សង្គម MJQE បន្តផ្តល់សិទ្ធអាទិភាពដល់មនុស្សជំនាន់ក្រោយ និងជំរុញការផ្លាស់ប្តូរភាពវិជ្ជមាននៅក្នុងសង្គម។