បំណិនជីវិតស្ដីពីការចម្អិនសាំងវិចកៀប និងការដាំដុះ

បានផ្សាយចេញ | ០៤ មីនា ២០២៥

បំណិនជីវិតស្ដីពីការចម្អិនសាំងវិចកៀប និងការដាំដុះ

កាលពីថ្ងៃទី​ ២៦ខ ខែកុម្ភៈ ឆ្នាំ២០២៥ គណកម្មការ និងអ្នកគ្រូ ស៊ុន ចន្ធូ បានដឹកនាំសិស្សានុសិស្សថ្នាក់មត្តេយ្យនៃសាលារៀន អន្តរទ្វីប​ អាមេរិកាំង សាខាការិយាល័យកណ្ដាលធ្វើកម្មវិធីបំណិនជីវិត។​

កម្មវិធីបំណិនជីវិតនេះ​ត្រូវបានបង្កើតឡើងដើម្បីជំនួយដល់សិស្សនូវមុខជំនាញមួយចំនួនសម្រាប់ប្រើប្រាស់ក្នុងតម្រូវការនៃការរស់នៅប្រចាំថ្ងៃនៅពេលអនាគត។ គណកម្មការ និងអ្នកគ្រូ ស៊ុន ចន្ធូ បានដឹកនាំសិស្សធ្វើកម្មវិធីបំណិនជីវិតអំពី ការចម្អិនសាំងវិចកៀប​ ដែលជាអាហារដែលពេញនិយម និងមានជីរជាតិគ្រប់គ្រាន់មួយសម្រាប់ពួកគេ។​

ទន្ទឹមនឹងនោះ នៅថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៥ សម្រាប់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចាក់អង្រែ សាខាទួលគោក និងសាខាតាកែវ គណកម្មការ និង​លោកគ្រូ អ្នកគ្រូ ក៏បានរៀបចំ និងដឹកនាំសិស្សនៅក្នងថា្នក់ទី២ និងទី៥​ ចូលរួមក្នុងកម្មវិធីបំណិនជីវិត ស្ដីពីការដាំពោត ដាំដើមរាសី និងដាំដើមត្រកួនចិន។ 

ក្រៅពីសម្រាប់ជំនួយក្នុងការរស់នៅប្រចាំថ្ងៃ កម្មវិធីបំណិនជីវិតនេះ ត្រូវបានការរៀបចំឡើង ដើម្បីឱ្យមានភាពស្រស់ស្រាយ ក្នុងអំឡុងពេលកំពុងសិក្សារៀនសូត្រ ហើយគោលបំណងនៃការរៀបចំកម្មវិធីបំណិនជីវិតនេះ គឺដើម្បីឱ្យប្អូនៗសិស្សានុសិស្ស ស្គាល់ពីការចម្អិន និងការដាំដំណាំ ក្នុងន័យបណ្តុះស្មារតីឱ្យសិស្សានុសិស្ស មានភាពម្ចាស់ការលើខ្លួនឯង និងបង្កើនទំនាក់ទំនងរវាងសិស្សានុសិស្សដូចគ្នា និងចេះស្រឡាញ់ ព្រមទាំងចេះសាមគ្គីគ្នា ទៅវិញទៅមក ហើយក៏ដើម្បីផ្សារភ្ជាប់ទ្រឹស្តី ទៅនឹងការអនុវត្តជាក់ស្តែង នៅក្នុងពេលកំពុងសិក្សារៀនសូត្រផងដែរ។