មុខវិជ្ជាគណិតវិទ្យាត្រូវបានឱ្យដឹងថាជាមុខវិជ្ជាដែលពិបាកជាងគេនៅក្នុងចំណោមមុខវិជ្ជាទាំងអស់ តែគណិតវិទ្យាបានដើរតួនាទីយ៉ាងសំខាន់នៅក្នុងការអភិវឌ្ឍ និងលូតលាស់នៅក្នុងវិស័យបច្ចេកវិទ្យាច្រើនប្រភេទដែលកំពុងជួយឱ្យសង្គមជាតិរីកចម្រើនមក់ដល់បច្ចុប្បន្ន។
សាលារៀនអន្តរទ្វីប អាមេរិកាំង បានចូលរួមចំណែក និងលើកកំពស់ដល់ការសិក្សាមុខវិជ្ជាគណិតវិទ្យានេះ ដោយការរៀបចំការប្រកួត គណិតវិទ្យាអាស៊ីអន្តរជាតិអូឡាំពិក (Asia International Mathemathicla Olympiad - AIMO) ដែលមានលក្ខខណ្ឌក្នុងការអនុញ្ញាតចូលរួមដូចខាងក្រោម៖
- កម្រិតសិក្សា៖ ចាប់ពីថ្នាក់ទី9 ដល់ទី12
- កាលបរិច្ឆេទប្រឡង៖ ថ្ងៃទី26 ខែមេសា ឆ្នាំ2025
- ម៉ោងប្រឡង៖ 9:00 ដល់ 11:00 ព្រឹក
- ទីតាំងប្រឡង៖ មជ្ឈមណ្ឌលភាសា អេ អាយ អាយ ការិយាល័យកណ្ដាល
*** ការប្រកួតវគ្គផ្ដាច់ព្រ័ត្រ នៅប្រទេសជប៉ុន
ផុតកំណត់ចុះឈ្មោះត្រឹមថ្ងៃទី07 ខែមេសា ឆ្នាំ2025
បន្ថែមពីនោះ ការប្រកួតនេះក៏អនុញ្ញាតដល់សិស្សានុសិស្សាមកពីសាលារៀននានានៅក្នុងរាជធានីភ្នំពេញ និងគ្រប់បណ្ដាខេត្តមានឱកាសចូលរួមផងដែរ ដែលមានតម្លៃចុះឈ្មោះដូចខាងក្រោម៖
- 20 ដុល្លារ សម្រាប់សិស្សនៃសាលារៀនអន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ
- 25 ដុល្លារ សម្រាប់សិស្សសាលានានា នៅក្នុងរាជធានីភ្នំពេញ និងខេត្ត
គួរឱ្យដឹងផងដែរថា ការប្រកួតនេះត្រូវបានបង្កើតឡើងដែលចូលរួមជាមួយនឹងស្ថាបនគណិតវិទ្យាកំពូលមកពីជុំវិញពិភពលោក នឹងត្រូវបានបើកដំណើរការនៅក្នងឆ្នាំ2012 នៅទីក្រុងហុងកុង និងបានបន្ដបើកដំណើរការ ការប្រកួតបន្តបន្ទាប់នៅបណ្ដាប្រទេសមួយចំនួនដូចជា កម្ពុជា អូស្រ្តាលី ឥណ្ឌា ឥណ្ឌូនេស៊ី ភូមា ហ្វីលីពីន ម៉ាឡេស៊ី កូរ៉េខាងត្បូង សឹង្ហបុរី ថៃ វៀតណាម និងបណ្ដាប្រទេសមួយចំនួនទៀត ដោយក្នុងគោលបំណង ការផ្លាស់ប្តូរវប្បធម៌ ការយល់ដឹងអំពីគណិតវិទ្យា
ធ្វើអោយប្រសើរឡើងនូវគុណភាពនៃចិត្តគំនិត ការគិតបែបវិទ្យាសាស្ត្រ និងបង្កើនមិត្តភាព ដោយកិច្ចសហប្រតិបត្តិការរបស់ក្មេងជំទង់មកពីប្រទេស ឬ តំបន់ផ្សេងៗគ្នា។
សាលារៀន អន្តរទ្វីប អាមេរិកាំង សូមលើកទឹកចិត្តដល់សិស្សានុសិស្សទាំងអស់ សូមចូលរួមក្នុងការប្រកួតនេះដើម្បីទទួលបានបទពិសោធន៍ថ្មីនៃការប្រកួតបែបអន្តរជាតិ ការផ្លាស់ប្ដូរវប្បធម៌ជាមួយនឹងបេក្ខជនប្រកួតមកពីបណ្ដាប្រទេសផ្សេងៗ និងជាតំណាងនៃប្រទេសកម្ពុជាលើឆាកអន្តរជាតិ។
ទំនាក់ទំនងមកកាន់ សាលារៀន អន្តរទ្វីប អាមេិកាំង គ្រប់សាខាទាំងអស់ដើម្បីទទួលបានព័ត៌មានបន្ថែម និងចុះឈ្មោះ
ឬធ្វើការទំនាក់ទំនងមកកាន់លេខទូរសព្ទ៖ 012 581 273 / 061 700 259។