ការត្រឡប់មកកាន់ថ្នាក់រៀនជាថ្មីម្ដងទៀតបានចាប់ផ្ដើមហើយ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង ក្នុងឆមាសទី២ នៃឆ្នាំសិក្សា ២០២៤ - ២០២៥ ដោយសិស្សានុសិស្ស លោកគ្រូអ្នកគ្រូទាំងអស់បានមកជួបជុំគ្នាជាថ្មីម្ដងទៀត នៅថ្ងៃទី១៧ មីនា ២០២៥ បន្ទាប់មកពីការប្រឡងឆមាសទី១ បានបញ្ចប់ និងការសម្រាករយៈពេលខ្លី។
ការចាប់ផ្ដើមជំពូកថ្មី ក្នុងឆមាសទី២
ជាមួយនឹងការវិលត្រឡប់មកកាន់ឆមាសថ្មី យើងសង្កេតឃើញថាលោកគ្រូអ្នកគ្រូ សិស្សានុសិស្សទាំងហាក់មានទឹកមុខរីករាយប្រកបដោយភាពសោមនស្សក្នុងការជួបជុំ និងបន្តដំណើរក្នុងការសិក្សា ដែលជាពេលវេលាដ៏ល្អឥតខ្ចោះដើម្បីផ្ដោតឡើងវិញក្នុងការកំណត់គោលដៅ នៅពេលអនាគតរបស់កូនៗសិស្សានុសិស្សទាំងអស់គ្នា។
ព្រឹត្តិការណ៍នាពេលខាងមុខ៖ ការប្រារព្ធពិធី ទិវាវប្បធម៌
បន្ទាប់ពីការវិលត្រឡប់មកវិញ ទន្ទឹមនឹងបុណ្យប្រពៃណីជាតិខ្មែរក៏បានខិតជិតមកដល់ដែរនោះ សាលារៀន អន្តរទ្វីប អាមេរិកាំង នឹងរៀបចំកម្មវិធី ទិវាវប្បធម៌ ដែលប្រារព្ធឡើងជារៀងរាល់ឆ្នាំ ក្នុងគោលបំណងដើម្បីអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីជាតិខ្មែរ និងបណ្ដុះស្មារតីស្រលាញវប្បធម៌ដល់សិស្សានុសិស្សរបស់ពួកយើងផងដែរ។ ក្នុងកម្មវិធីនេះមានការរៀបចំ និងចូលរួមដោយគណកម្មការគ្រប់គ្រងសាលា និងសិស្សានុសិស្សរួមទាំងមាតាបិតា និងអាណាព្យាបាលយ៉ាងច្រើនកុះករ ដោយនៅក្នុងនោះមានរៀបចំនូវកម្មវិធីកម្សាន្តមួយចំនួនដូចជា ការសម្ដែង ការបង្ហាញរបាំប្រពៃណីជាតិ និងតាមតំបន់ ការលែងល្បែងប្រជាប្រិយខ្មែរ ចោលឈូង ទាញព្រ័ត លាក់កន្សែង និងល្បែងផ្សេងៗជាច្រើនទៀត។
គួឳ្យដឹងផងដែរថា សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលាចំណេះទូទៅខ្មែរ ដែលមានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែប ចាប់ពីកម្រិតថ្នាក់ក្រោមមតេ្តយ្យសិក្សា រហូតដល់ថ្នាក់វិទ្យាល័យ តាមបែបខ្មែរ-អាមេរិកាំង ដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ហើយចាប់ទទួលសិស្សចាប់ពី២ឆ្នាំឡើងទៅ។
សម្រាប់វគ្គសិក្សាថ្មីក្នុងឆមាសទី២ នេះផងដែរ សាលាក៏មានការផ្ដល់ជូនអាហារូបករណ៍រហូតដល់២០% សម្រាប់សិស្សថ្មីដែលចុះឈ្មោះចូលរៀននៅទាំង ៤សាខា រូមមាន៖ សាខាសៀមរាប តាកែវ ច្បារអំពៅ និងទួលសង្កែ។
កុំរងចាំយូរ! ចុះឈ្មោះចូលរៀនសម្រាប់បុត្រធីតារបស់លោកអ្នកឥឡូវនេះ ឬធ្វើការទំនាក់ទំនងមកកាន់លេខ (៨៥៥) ៩៣ ២១៧ ២១៧, (៨៥៥) ២៣ ២២១ ២២២ សម្រាប់ព័ត៌មានបន្ថែម។