មជ្ឈមណ្ឌលភាសា អេ អាយ អាយ (Aii) ដែលជាស្ថាប័នអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា បានប្រារព្ធពិធីបញ្ចប់ការសិក្សាលើកទី២៧ ដ៏ធំបំផុតរបស់ខ្លួន នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៥ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ដោយទទួលបានជោគជ័យយ៉ាងខ្លាំង។
កម្មវិធីនេះមានការចូលរួមពីសិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាចំនួនជាង មួយពាន់នាក់ ដែលរាប់ចាប់ពីវគ្គសិក្សាទី៨១ ដល់វគ្គសិក្សាទី៨៤ ពីសាខានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ព្រឹត្តិការណ៍នេះត្រូវបានចាត់ទុកជាការចាប់ផ្តើមថ្មី និងជាការត្រួយត្រាយផ្លូវសម្រាប់ដំណើរថ្មីរបស់ពួកគេ នាពេលខាងមុខ។ ជាផ្នែកមួយនៃការប្រារព្ធខួបលើកទី២៦ របស់ខ្លួន និងជាលើកដំបូងក្នុងប្រវត្តិសាស្ត្ររបស់មជ្ឈមណ្ឌលភាសា Aii សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សាបានច្រៀង និងសម្តែងបទចម្រៀងបញ្ចប់ការសិក្សារបស់ពួកគេផងដែរ។
សិស្សានុសិស្សទាំងនេះ ដែលត្រូវបានជំរុញដោយក្តីប្រាថ្នារបស់ពួកគេសម្រាប់អនាគតដ៏ត្រចះត្រចង់ និងបានរៀបចំដើម្បីទទួលយកនូវការប្រកួតប្រជែង និងឱកាសថ្មីៗ។ ដូចដែលប្រធានបទបានបង្ហាញ ឆាកពិភពលោក ពិតជាកំពុងរង់ចាំទេពកោសល្យរបស់ពួកគេ។ មជ្ឈមណ្ឌលភាសា Aii គឺជាកន្លែងសម្រាប់អតីតសិស្ស ដែលមានទេពកោសល្យជាច្រើនបញ្ចេញពន្លឺទាំងលើឆាកក្នុងស្រុក និងពិភពលោក ដូចជាសុខ វិបុល (STEP), ស្រីនា, សុខ សម្បត្តិ, នេត ឥន្ទនរាសុទ្ធីដ្ឋេព, វី យ៉ារ៉ូ និងជើងឯកក្នុងកម្មវិធីប្រកួតប្រជែង និងសន្និសីទពិភពលោកជាច្រើនដូចជា សុខន បញ្ញារ័ត្ន ឆាយ ជានឡុង អ៊ុង វឌ្ឍនសុវិជ្ជា សុខ សុវណ្ណពណ្ណរាយ និងអ៊ុង ខេមរាបូណ៌មីច័ន្ទ។ សមិទ្ធផលរបស់សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សា និងអតីតសិស្ស Aii ទាំងអស់នេះ គឺជាសក្ខីភាពបញ្ជាក់ពីគុណភាព និងឧត្តមភាព របស់មជ្ឈមណ្ឌល រយៈពេល២០ ឆ្នាំនៅកម្ពុជា។
ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានបង្ហាញពីជំនឿរបស់លោក លើសារៈសំខាន់នៃការផ្តល់សិទ្ធិអំណាចដល់សិស្សានុសិស្សសម្រាប់អនាគតរបស់ពួកគេ។ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានថ្លែងអំណរគុណយ៉ាងកក់ក្តៅចំពោះមាតាបិតា និងលោកគ្រូអ្នកគ្រូទាំងអស់ ដែលបានលះបង់ពេលវេលា ក្តីស្រឡាញ់ និងការលះបង់ស្មើៗគ្នាសម្រាប់សិស្សានុសិស្សបញ្ចប់ការសិក្សាទាំងអស់នេះ។
មជ្ឈមណ្ឌលភាសា Aii ប្តេជ្ញាផ្តល់ជូនសិស្សនូវជំនាញសតវត្សរ៍ទី21 រួមទាំងជំនាញទន់ ចំណេះដឹងកុំព្យូទ័រ ការនិយាយជាសាធារណៈ និងការសរសេរ។ កម្មវិធីសិក្សាក៏ផ្តល់ឱកាសសម្រាប់សិស្សានុសិស្សក្នុងការមើលហួសពីថ្នាក់រៀន ហើយមើលទៅកាន់ពិភពលោក បង្កើនសមត្ថភាពទំនាក់ទំនងប្រកបដោយទំនុកចិត្ត ពង្រីកបណ្តាញរបស់ពួកគេតាមរយៈការចូលរួមព្រឹត្តិការណ៍សង្គម ជំរុញកំណើនអក្ខរកម្ម ជំនាញកុំព្យូទ័រ និងឈ្វេងយល់ពីភាសាផ្សេងៗដូចជា ភាសាអង់គ្លេស ចិន និងថៃ។ ការផ្តល់ជូនភាសាទាំងនេះមានសម្រាប់សិស្សានុសិស្សគ្រប់វ័យ។
ជាមួយនឹង២៦ សាខានៅទូទាំងប្រទេសកម្ពុជា Aii នៅតែបន្តបង្ហាត់បង្រៀនអ្នកប្រើប្រាស់ភាសាដែលមានជំនាញច្បាស់លាស់ ប្រកបដោយទំនុកចិត្ត ចំណេះដឹង និងការប្រកួតប្រជែងជាសកល។ មជ្ឈមណ្ឌលភាសា Aii មានគោលបំណងអភិវឌ្ឍន៍បុគ្គលឱ្យក្លាយជាពលរដ្ឋរឹងមាំក្នុងសង្គម និងមានសីលធម៌ ដែលបំពាក់ដោយបំណិនជីវិតជាក់ស្តែង ចំណង់ចំណូលចិត្ត និងមហិច្ឆតាដើម្បីសម្រេចបាននូវគោលដៅរបស់ពួកគេ។
ក្រៅពីការសិក្សា សិស្សានុសិស្សត្រូវបានលើកទឹកចិត្តឱ្យចូលរួមក្នុងសកម្មភាពក្រៅកម្មវិធីសិក្សា ដូចជា ការប្រកួតប្រកបពាក្យ ការប្រកួតបញ្ចេញសំឡេង ការប្រកួតតែងសេចក្តី ការប្រកួតកីឡា ដំណើរទស្សនកិច្ចសិក្សា និងដំណើរកម្សាន្តទៅក្រៅប្រទេស។
Aii គឺជាគ្រឹះស្ថានអប់រំឈានមុខគេក្នុងប្រទេសកម្ពុជា ដែលផ្តល់ជូននូវកម្មវិធី និងវគ្គសិក្សាជាច្រើនជាភាសាអង់គ្លេស ចិន និងថៃ។ ជាមួយនឹងការប្តេជ្ញាចិត្តយ៉ាងមុតមាំចំពោះការអប់រំប្រកបដោយគុណភាព និងភាពជោគជ័យរបស់សិស្សានុសិស្ស Aii គឺជាមជ្ឈមណ្ឌលដែលមានការបណ្តុះបណ្តាលភាសាបរទេសដែលមានទំនុកចិត្តខ្ពស់បំផុត។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកកាន់សារអេឡិចត្រូនិក info.aii.edu.kh ឬចូលទៅកាន់គេហទំព័រ www.aii.edu.kh និងទំព័រហ្វេសប៊ុកផ្លូវការរបស់យើង www.facebook.com/aii.mjqeducation/។