សួស្តីប្អូនៗ សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទី្វប អាមេរិកាំង (AIS) ដំណើរទស្សនកិច្ចសិក្សាបានវិលត្រលប់មកសាជាថ្មី សម្រាប់ឆ្នាំសិក្សា២០២៤-២០២៥ ដោយឆ្នាំនេះ ដំណើរទស្សនកិច្ចនឹងធ្វើឡើង នៅក្នុងខេត្តចំនួន២ គឺខេត្ត សៀមរាប និងខេត្តព្រះវិហារ រយៈពេល ៣យប់ ៤ថ្ងៃ កាលបរិច្ឆេទធ្វើនៅថ្ងៃទី១១ ដល់ថ្ងៃទី១៤ ខែមិថុនា ឆ្នាំ២០២៥។
ដំណើរទស្សនកិច្ចសិក្សានេះ សិស្សានុសិស្សមិនត្រឹមតែបានស្គាល់នូវតំបន់រមណីយដ្ឋាន ទេសចរណ៍ វប្បធម៌ ប្រវត្តិសាស្រ្តនៃព្រះរាជាណាចក្រកម្ពុជា ប៉ុណ្ណោះទេ តែថែមទាំងបានរឹតចំណងមិត្តភាពរវាងសិស្ស និងសិស្ស ក៏ដូចជាលោកគ្រូ អ្នកគ្រូ ផងដែរ។
ការចុះឈ្មោះចូលរួមតម្លៃ១៩៩ ដុល្លារ ចាប់ផ្តើមទទួលពីថ្ងៃជូនដំណឹងនេះរហូតដល់ថ្ងៃទី០៣ ខែឧសភា ឆ្នាំ២០២៥ សម្រាប់សាខារាជធានីភ្នំពេញ និងតាកែវ។
រួសរាន់ឡើង ដំណើរទស្សនកិច្ចសិក្សានាឆ្នាំនេះកាន់តែមានសកម្មភាពជាច្រើន ប្លែកៗ ទីតាំងថ្មីៗ ម្ហូប ឆ្ងាញ់ៗ និងកាន់តែរីករាយទ្វេដង!