ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សិស្សថ្នាក់ទី៩ខ ចូលរួមសកម្មភាពពិសោធន៍គីមីវិទ្យា ស្ដីពីការរកវត្តមានសូលុយស្យុងអាស៊ីត និងបាស

បានផ្សាយចេញ | ២៥ មិថុនា ២០២៥ 458

សិស្សថ្នាក់ទី៩ខ ចូលរួមសកម្មភាពពិសោធន៍គីមីវិទ្យា ស្ដីពីការរកវត្តមានសូលុយស្យុងអាស៊ីត និងបាស

សិស្សថ្នាក់ទី៩ខ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក កាលពីថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៥ បានចូលរួមសកម្មភាពពិសោធន៍មុខវិជ្ជាគីមីវិទ្យា លើប្រធានបទស្ដីពី “ការរកវត្តមានសូលុយស្យុងអាស៊ីត និងបាស” ដឹកនាំដោយអ្នកគ្រូ រី សុទ្ធាវី ដែលមានបទពិសោធបង្រៀនផ្នែកគីមីវិទ្យាជាយូរឆ្នាំ។
សកម្មភាពនេះមានគោលបំណងជំរុញសមត្ថភាពសិស្សក្នុងការសិក្សាទ្រឹស្តី ផ្សារភ្ជាប់នឹងការអនុវត្តជាក់ស្តែង ព្រមទាំងបង្កើនការយល់ដឹងអំពីសារៈសំខាន់នៃសូលុយស្យុងអាស៊ីត និងបាសក្នុងជីវិតប្រចាំថ្ងៃ។ 

ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់សាខានីមួយៗ

 

អ្នកគ្រូរី សុទ្ធាវី បានបញ្ជាក់ថា ចំណេះដឹងទាក់ទង អាស៊ីត និងបាស គឺជារឿងចាំបាច់ដែលជួយឲ្យសិស្សអាចសម្គាល់បានថា ផលិតផលផ្សេងៗដែលពួកគេប្រើប្រាស់មានលក្ខណៈអាស៊ីត ឬបាស តើមានប្រយោជន៍ ឬបង្កគ្រោះថ្នាក់ដល់សុខភាព។ ជាឧទាហរណ៍ អាស៊ីតក្លរីឌ្រិចត្រូវបានប្រើសម្រាប់សម្អាតបង្គន់ ខណៈសារធាតុបាសត្រូវបានប្រើក្នុងថ្នាំដុសធ្មេញ ដើម្បីបន្សាបអាស៊ីតដែលប៉ះពាល់ដល់ធ្មេញ។ ក្នុងវិស័យកសិកម្ម ការស្គាល់កម្រិត PH នៃដីអាចជួយឲ្យការប្រើប្រាស់សារធាតុសម្របសម្រួលអាស៊ីត ឬបាសមានប្រសិទ្ធភាព។
ក្នុងពេលដដែល សិស្សបានអនុវត្ត ការបង្កើតអង្គធាតុចង្អុលពណ៌ពីសារធាតុធម្មជាតិដែលមាននៅក្នុងផ្ទះ ដើម្បីប្រើសម្រាប់តេស្តរកសូលុយស្យុងអាស៊ីត និងបាសលើផលិតផលផ្សេងៗ។ សកម្មភាពនេះជាការចូលរួមបែបសកម្មនៃការសិក្សាវិទ្យាសាស្ត្រដែលជួយឲ្យសិស្សទទួលបានបទពិសោធ ដោយផ្ទាល់ និងរៀនសូត្រយ៉ាងជាក់ស្តែងពីអ្វីដែលពួកគេបានសិក្សាតាមសៀវភៅ។

តាមទ្រឹស្តីវិទ្យាសាស្ត្រ សូលុយស្យុងអាស៊ីត គឺជាសមាសធាតុដែលអាចបង្កើតអ៊ីយ៉ុងអ៊ីដ្រូសែននៅពេលរលាយក្នុងទឹក ហើយមានអំពើជាមួយបាសឲ្យផលបានអំបិល និងទឹក។ ចំណែកសូលុយស្យុងបាស គឺជាសមាសធាតុដែលម៉ូលេគុលរបស់វាបង្កឡើងដោយអាតូមលោហៈ ចូលផ្សំជាមួយបង្គុំអ៊ីដ្រុកស៊ីល(OH) មួយ ឬច្រើន ហើយមានអំពើជាមួយអាស៊ីតឱ្យផលជាអំបិល និងទឹក។
អ្នកគ្រូ រី សុទ្ធាវី  បញ្ជាក់ថា ការបង្រៀនទ្រឹស្តី រួមជាមួយការអនុវត្តជាក់ស្តែង គឺមានសារៈសំខាន់យ៉ាងខ្លាំង ក្នុងការជួយឱ្យសិស្សទទួលបានចំណេះដឹងពេញលេញ។ ការរៀនបែបនេះ មានអត្ថប្រយោជន៍ដូចជា៖ សិស្សទទួលបានចំណេះដឹងថ្មីៗ និងអភិវឌ្ឍជំនាញក្នុងការសហការជាក្រុម ដើម្បីដោះស្រាយបញ្ហាប្រឈមផ្សេងៗ។ សិស្សយល់ច្បាស់ និងអាចភ្ជាប់ចំណេះដឹងទ្រឹស្តីដែលបានរៀនជាមួយការអនុវត្តបានយ៉ាងប្រសើរ។ អភិវឌ្ឍសមត្ថភាពសង្កេតការណ៍ និងបង្កើនការប្រុងប្រយ័ត្ននៅពេលធ្វើពិសោធន៍។ រួមទាំងចេះ រៀនវិភាគ សន្និដ្ឋាន និងរកដំណោះស្រាយថ្មីៗ ដោយផ្អែកលើទិន្នន័យ ជាក់ស្តែងដែលបានទទួល៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/June/In Chay (1).jpg

ការកម្សាន្តនៅមាត់សមុទ្រជួយបំបាត់ស្រ្តេស និងជំនួយដល់សុខភ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Munyrak.jpg

ហេតុអ្វីបានជាការអានមានសារៈសំខាន់សម្រាប់កុមារ?

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Ben virak1.jpg

ធ្វើកសិកម្មបែបបច្ចេកវិទ្យា ទោះគ្មានដីក៏អាចបានផលច្រើនជាង...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Festival sen kbal Teak.jpg

ពិធីសែនក្បាលទឹក