ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ការពារខ្លួនពីឧបាយកលបោកប្រាស់ ដោយបញ្ញាសិប្បនិម្មិត (AI)

បានផ្សាយចេញ | ០៣ កក្កដា ២០២៥

ការពារខ្លួនពីឧបាយកលបោកប្រាស់ ដោយបញ្ញាសិប្បនិម្មិត (AI)

នៅក្នុងយុគសម័យបច្ចេកវិទ្យាកំពុងរីកចម្រើនយ៉ាងឆាប់រហ័ស ឧបាយកលបោកប្រាស់ក៏កំពុងកើនឡើង គួរឱ្យកត់សម្គាល់។ ដោយក្រុមឆបោកច្រើនបានប្រើប្រាស់បញ្ញាសិប្បនិម្មិត (AI) ក្នុងការបង្កើតសំឡេង ឬរូបភាពក្លែងបន្លំ ដើម្បីបោកប្រាស់ប្រាក់ ឬទទួលបានទិន្នន័យផ្ទាល់ខ្លួនពីអ្នកប្រើប្រាស់។

ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ បានណែនាំឱ្យប្រុងប្រយ័ត្ន និងធ្វើការផ្ទៀងផ្ទាត់ជាចាំបាច់នៅពេលទទួលបានសារ ឬការហៅដែលមានសភាពគួរឱ្យសង្ស័យ ដោយសូមពិនិត្យអត្តសញ្ញាណរបស់អ្នកផ្ញើឱ្យបានច្បាស់លាស់ មើលឈ្មោះលេខទូរសព្ទរបស់គាត់ ឬរូបសម្បត្តិ គណនី ប្រសិនបើមានសមត្ថភាពអាចស្នើឱ្យបុគ្គលនោះ បើកកាមេរ៉ាវីដេអូផ្ទាល់ក្នុងពេលនោះដើម្បីបង្ហាញមុខ។

អ្នកគួរតែបង្កើនការយកចិត្តទុកដាក់ចំពោះអាកប្បកិរិយារបស់បុគ្គលនោះ ថាតើដូចធម្មតាដែរឬអត់ និងអាចសួរសំណួរដែលអ្នកគ្រួសារ ឬមិត្តភក្ដិ ដូចជាកិច្ចការដែលបានធ្វើជុំវិញកាលពីមុន ឬរឿងរ៉ាវជាក់លាក់ណាមួយដើម្បីផ្ទៀងផ្ទាត់ភាពជាការពិត ជាបន្ថែម ក៏គួរប្រុងប្រយ័ត្នជានិច្ចនៅពេលចែករំលែកសំឡេង រូបភាព ឬវីដេអូផ្ទាល់ខ្លួនជាសាធារណៈ ព្រោះអាចផ្លាស់ប្ដូរជាឧបករណ៍ឱ្យជនក្លែងក្លាយយកទៅប្រើក្នុងគោលបំណងអាក្រក់។

សម្រាប់អ្នកប្រើប្រាស់ដែលសង្ស័យថាខ្លួនបានជួបករណីបែបនេះ ឬចង់ស្វែងយល់បន្ថែមអំពីគ្រោះថ្នាក់បច្ចេកវិទ្យា អាចចូលទៅកាន់គេហទំព័ររបស់ការិយាល័យឆ្លើយតបបញ្ហាបន្ទាន់នៃកុំព្យូទ័រ CamCERT តាមអាសយដ្ឋាន www.camcert.gov.kh ហើយអាចទំនាក់ទំនងតាមលេខទូរសព្ទ 023 722391 ឬ 016 851 678 ឬផ្ញើសារតាមអ៊ីមែល incident@camcert.gov.kh

ឱកាសពិសេសសម្រាប់បវេសនកាលឆ្នាំសិក្សាថ្មី 2025-2026 ជាមួយ AIS!

ដើម្បីលើកទឹកចិត្តដល់សិស្សដែលចុះឈ្មោះបវេសនកាលឆ្នាំសិក្សាថ្មី 2025-2026 និងជួយសម្រួលដល់អ្នកអាណាព្យាបាល ឥឡូវនេះ AIS កំពុងផ្ដល់អាហារូបករណ៍ពិសេសរហូតដល់ ២៥% សម្រាប់សិស្សដែលចុះឈ្មោះសិក្សានៅសាខា តាកែវ សៀមរាប ច្បារអំពៅ និងទួលសង្កែ។ ការផ្តល់ជូននេះមានកំណត់ ចាប់ពីថ្ងៃជូនដំណឹងរហូតដល់ថ្ងៃទី ៣០ ខែសីហា ឆ្នាំ២០២៥ ប៉ុណ្ណោះ។ ការចូលរៀនត្រៀម និងធ្វើតេស្តចូលរៀន ក៏ត្រូវបានផ្ដល់ឱ្យដោយឥតគិតថ្លៃផងដែរ។

ក្រៅពីនេះ AIS ក៏មានអាហារូបករណ៍រហូតដល់ ៤០% សម្រាប់សិស្សថ្មីដែលចុះឈ្មោះចូលរៀននៅមជ្ឈមណ្ឌល អេ អាយ អាយ សិក្សាភាសាអង់គ្លេស និងចិន។ រីឯសិស្សដែលប្រើសេវាដឹកជញ្ជូន ក៏អាចទទួលបានការបញ្ចុះថ្លៃ២០%  និងសិស្សរៀនបច្ចុប្បន្ន នៅទីតាំងសាខាទាំង៤ខាងលើ ក៏អាចទទួលបានអាហារូបករណ៍១០% រួមទាំង បុត្រធីតារបស់អតីតសិស្ស​ ក៏ទទួលបានអាហារូបករណ៍១០% ផងដែរ។

សូមកុំឱ្យឱកាសដ៏ល្អនេះកន្លងផុត! ចុះឈ្មោះឥឡូវនេះ ដោយទំនាក់ទំនងទៅកាន់លេខទូរសព្ទ ០៩៣ ២១៧ ២១៧ / ០១១ ៣៨៨ ៨៦៨ ឬអាចចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់ព័ត៌មានលម្អិតនៃសាខានីមួយៗ។

*ចាប់ផ្តើមអនាគតរបស់កូនលោកអ្នក ជាមួយការអប់រំស្តង់ដាអន្តរជាតិ បែបខ្មែរ-អាមេរិកាំងដំបូងគេបង្អស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា!

 

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/September/raining.jpg

កម្ពុជា នឹងមានភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ពីថ្ងៃ...

https://theirrawaddydolphin.com/storage/photos/news/article/2026/February/Samdach Hun Manet 1.jpg

សម្ដេចមហាបវរធិបតី  ហ៊ុន ម៉ាណែត៖ ការពង្រឹងគុណភាពវិស័យអប់...

https://theirrawaddydolphin.com/storage/photos/news/article/2025/jul/Conference in Siem Reap for Media.jpg

សន្និសីទកំពូលប្រព័ន្ធផ្សព្វផ្សាយអាស៊ីលើកទី២០៖ កម្ពុជា ជ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Mrs Nimol.jpg

កម្ពុជា–ចិន នៅតែជាដៃគូពាណិជ្ជកម្មធំជាងគេក្នុងឆ្នាំ២០២៥...