ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

លទ្ធផលជំរឿនសត្វក្រៀល ឆ្នាំ២០២៥ បង្ហាញការកើនឡើងក្នុងប្រទេសកម្ពុជា

បានផ្សាយចេញ | ៣១ សីហា ២០២៥ 190

លទ្ធផលជំរឿនសត្វក្រៀល ឆ្នាំ២០២៥ បង្ហាញការកើនឡើងក្នុងប្រទេសកម្ពុជា

ភ្នំពេញ៖ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា ដឹកនាំដោយអគ្គនាយកដ្ឋានតំបន់ការពារធម្មជាតិ នៃក្រសួងបរិស្ថាន បានប្រកាសថា ការជំរឿនសត្វក្រៀល (Grus antigone sharpii) ឆ្នាំ២០២៥ បានកត់ត្រា ២១៤ ក្បាល ក្នុងប្រទេសកម្ពុជា កើនឡើង ២០ភាគរយ បើប្រៀបនឹងឆ្នាំ២០២៤ និង៣៧ភាគរយ បើប្រៀបនឹងឆ្នាំ២០២២។ នេះជាចំនួនខ្ពស់បំផុត ចាប់តាំងពីឆ្នាំ២០២០។

សត្វក្រៀលធ្លាប់ធ្លាក់ចុះយ៉ាងគួរឱ្យព្រួយបារម្ភ ក្នុងអាងទន្លេមេគង្គក្រោម ពី ៨៦៩ ក្បាលក្នុងឆ្នាំ២០១១ មកត្រឹម ១៥៦ ក្បាលក្នុងឆ្នាំ២០២២ ប៉ុន្តែចាប់តាំងពីឆ្នាំនោះ មកចំនួនបានកើនឡើងវិញ។

លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន  បានលើកឡើងថា លទ្ធផលនេះបង្ហាញពីជោគជ័យនៃការគ្រប់គ្រងតំបន់ការពារធម្មជាតិ និងការប្តេជ្ញារបស់រាជរដ្ឋាភិបាលក្នុងការអភិរក្សធនធានធម្មជាតិ។ជោគជ័យនេះក៏ជាលទ្ធផលនៃកិច្ចសហការរបស់ក្រសួងបរិស្ថាន អង្គការ និងដៃគូអភិរក្សជាច្រើន រួមទាំងសហគមន៍មូលដ្ឋាន។

អ្នកតំណាងអង្គការអភិរក្សបានបញ្ជាក់ថា ការរួមចំណែករបស់សហគមន៍ និងដៃគូ គឺជាគន្លឹះសំខាន់ដើម្បីធានាអនាគតសត្វក្រៀល ដែលជាប្រភេទកម្រ និងជាសម្បត្តិបេតិកភណ្ឌធម្មជាតិកម្ពុជា។

សូមបញ្ជាក់ថា ការរាប់ចំនួនសត្វក្រៀល​ត្រូវបានធ្វើឡើងជារៀងរាល់ឆ្នាំ ចាប់ពីខែធ្នូ ដល់ខែឧសភា នៅក្នុងទីតាំងសំខាន់ៗចំនួន១៣ ក្នុងប្រទេសកម្ពុជា និងប្រទេសវៀតណាម ដោយមានការសម្របសម្រួលពី​ក្រុមការងារអភិរក្សសត្វក្រៀលនៅកម្ពុជា(CSCWG)។ ការធ្វើជំរឿន​នេះ​អាចប្រព្រឹត្តទៅបាន តាមរយៈកិច្ច​​សហការរវាង​​ស្ថាប័ន និងអង្គការ​​មួយចំនួនរួមមាន៖ ក្រសួង​បរិស្ថាន(MoE) ​អង្គការជីវិតធម្មជាតិនៅកម្ពុជា(NLC) អង្គការសមាគម  អភិរក្សសត្វព្រៃ​(WCS) មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) មូលនិធិសត្វក្រៀលអន្តរជាតិ(ICF)​ អង្គការអភិរក្សតំបន់ដីសើម និងសត្វស្លាបព្រៃ (WWT) និង​អ្នកពាក់ព័ន្ធផ្សេងទៀត៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/August/530797973_1305054190991365_3971092078734602570_n.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ចែកអំណោយជាស្បៀងដល់ប្រជ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Place Tour.jpg

គោលដៅទេសចរណ៍ដ៏ទាក់ទាញ ៧កន្លែង សម្រាប់ភ្ញៀវទេសចរ ក្នុងព្...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Hmanet.jpg

ទិវាជាតិអ្នកនិពន្ធឆ្នាំ២០២៥៖ «អ្នកនិពន្ធគឺជាទូតសុឆន្ទៈក...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/3Winer.jpg

យុវជនអាមេរិកឈ្នះរង្វាន់វិទ្យាសាស្ត្រធំ ខណៈ AIS បណ្តុះសិ...