ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

ម៉ាឡេស៊ីបង្ហាញជំហរគាំទ្រការបង្កើនភាពបៃតងនៅកម្ពុជា

បានផ្សាយចេញ | ០២ កញ្ញា ២០២៥ 313

ម៉ាឡេស៊ីបង្ហាញជំហរគាំទ្រការបង្កើនភាពបៃតងនៅកម្ពុជា

ត្បូងឃ្មុំ៖ កម្ពុជា កំពុងទទួលបានការគាំទ្រពីប្រទេសជាមិត្តរួមតំបន់ ក្នុងការជំរុញការអភិរក្សបរិស្ថាន និងបង្កើនគម្របព្រៃ។ កាលពីចុងខែសីហា ២០២៥ លោក Shaharuddin Bin Onn ឯកអគ្គរាជទូតម៉ាឡេស៊ីប្រចាំកម្ពុជា បានអញ្ជើញទស្សនកិច្ចនៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ។ ក្នុងឱកាសនេះ លោកបានថ្លែងសរសើរយុទ្ធនាការ «ពន្លកបៃតង» របស់ក្រសួងបរិស្ថាន ដែលមានគោលបំណងជំរុញចលនាបណ្តុះ និងចែកចាយកូនឈើឱ្យប្រជាពលរដ្ឋដាំជារៀងរាល់ឆ្នាំ។

ជាមួយគ្នានេះ លោកក៏បានកោតសរសើរដល់កិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា ជាពិសេសក្រសួងបរិស្ថាន ដែលបានបង្កើតថ្នាលបណ្តុះកូនឈើថ្មីៗជាច្រើន មានហេដ្ឋារចនាសម្ព័ន្ធទំនើប ត្រូវបានគ្រប់គ្រងដោយនិរន្តរភាព និងបំពាក់ប្រព័ន្ធស្រោចស្រពដោយប្រើប្រាស់ថាមពលសូឡា។ ព្រមទាំងបានបញ្ជាក់បំណងរបស់ម៉ាឡេស៊ីក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ដោយចែករំលែកបទពិសោធ បច្ចេកទេស និងធនធាន ដើម្បីគាំទ្រដល់ការអភិវឌ្ឍវិស័យបរិស្ថាន និងជំរុញឱ្យការបណ្តុះកូនឈើកាន់តែមានប្រសិទ្ធភាព។

 ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់សាខានីមួយៗ

ជាការឆ្លើយតប លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងអំណរគុណដល់ឯកអគ្គរាជទូតម៉ាឡេស៊ីចំពោះការគាំទ្រនិងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើរនេះ។ លោកបណ្ឌិតបានលើកឡើងថា យុទ្ធនាការ «ពន្លកបៃតង» ត្រូវបានដាក់ចេញស្របតាមយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន និងយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងន័យជំរុញឱ្យមានការចូលរួមដាំដើមឈើ បង្កើនគម្របព្រៃ និងឆ្ពោះទៅកម្ពុជា ជាប្រទេសអព្យាក្រឹតកាបូននៅឆ្នាំ២០៥០។

តាមរបាយការណ៍របស់ក្រសួងបរិស្ថាន ក្នុងឆ្នាំ២០២៥  បានបង្កើតថ្នាលបណ្តុះកូនឈើថ្នាក់តំបន់ចំនួន៥ កន្លែង នៅខេត្តត្បូងឃ្មុំ សៀមរាប មណ្ឌលគីរី កំពង់ស្ពឺ និងកោះកុង ដែលអាចផ្គត់ផ្គង់កូនឈើសរុប ៣,៤៥៤,៤៧២ ដើម រួមមានឈើហូបផ្លែ ១៤៦,៣៣២ ដើម ឈើព្រៃ ១,៩៣៣,៧៣៦ ដើម និងកូនត្នោត ១,៣៧៤,៤៣៤ ដើម។ រហូតដល់ខែសីហា ឆ្នាំ២០២៥ ក្រសួងបានចែកចាយកូនឈើសរុបប្រមាណ ២,៧ លានដើម ដោយឥតគិតថ្លៃ ដល់ប្រជាពលរដ្ឋ សហគមន៍ និងដៃគូអភិវឌ្ឍន៍។

សាធារណជននៅតែអាចទៅទទួលយកកូនឈើមកដាំនៅថ្នាលបណ្តុះកូនឈើថ្នាក់តំបន់នានា ជាពិសេសនៅស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលមានកូនឈើចម្រុះជាង ៣០ម៉ឺនដើម រួមទាំងឈើបេង នាងនួន រាំងទឹក គរ អំពិលទឹកបារាំង អំពិលផ្អែម ក្ងោក លឿងរាជ និងផ្កាក្រដាស៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Tax 2026.jpg

រាជរដ្ឋាភិបាលសម្រេចកែសម្រួលអត្រាពន្ធគយ និងអត្រាអាករពិសេ...

https://theirrawaddydolphin.com/storage/photos/news/article/2026/July/Sola.jpg

អណ្តូងទឹកប្រើថាមពលសូឡា ជួយសហគមន៍នៅភូមិតាដេសមានទឹកស្អាតប...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Skill Training.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បើកកម្មវិធីបង្ហាញមុ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Fish Season.jpg

ពលរដ្ឋដែលចង់ទិញត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹ...