ចាប់ពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែកញ្ញា ឆ្នាំ២០២៥ នៅទូទាំងប្រទេសកម្ពុជា នឹងមានភ្លៀងខ្លាំង ផ្គរ រន្ទះ ខ្យល់កន្ត្រាក់ ដោយរងផលប៉ះពាល់ពីសម្ពាធទាប ដែលកើតឡើងនៅសមុទ្រចិនខាងត្បូង។ ហេតុនេះក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវឱ្យប្រជាពលរដ្ឋ ប្រុងប្រយ័ត្នខ្ពស់ក្នុងការធ្វើដំណើរផ្សេងៗ សម្រាប់សុវត្ថិភាពផ្ទាល់ខ្លួន។
ប្រភពដដែលបានឱ្យដឹងទៀតថា ស្ថានភាពបែបនេះបណ្តាលឱ្យនៅ តំបន់វាលទំនាប រួមទាំង រាជធានីភ្នំពេញ និងខេត្តបន្ទាយមានបាត់ដំបង ពោធិ៍សាត់ កំពង់ឆ្នាំង សៀមរាប កំពង់ធំ កំពង់ចាម ត្បូងឃ្មុំ ព្រៃវែង កណ្តាល តាកែវ ស្វាយរៀង និងភ្នំពេញ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ នឹងខ្យល់កន្ត្រាក់គ្រប ដណ្តប់លើផ្ទៃដី៥០ភាគរយ។ សីតុណ្ហភាពអប្បបរមា ២៤ អង្សាសេ និងអតិបរមា ៣៥ អង្សាសេ។
តំបន់ខ្ពង់រាប ដែលមានខេត្តកំពង់ស្ពឺ ប៉ៃលិន ឧត្តរមានជ័យ ព្រះវិហារ ក្រចេះ ស្ទឹងត្រែង រតនគិរី មណ្ឌលគិរី ជួរភ្នំដងរែក និងក្រវាញ អាចមានភ្លៀងធ្លាក់ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ គ្របដណ្តប់ប្រហែល ៤៥ភាគរយ នៃផ្ទៃដី។ សីតុណ្ហភាពអប្បបរមា ២៣ អង្សាសេ និងអតិបរមា ៣៤ អង្សាសេ។
តំបន់មាត់សមុទ្រ រួមមានខេត្តកោះកុង ព្រះសីហនុ កំពត កែប និងជួរភ្នំបូកគោ អាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់ កន្ត្រាក់គ្របដណ្តប់លើផ្ទៃដី៥០ភាគរយ។ រលកសមុទ្រអាចឡើងដល់ ១,៧៥ ម៉ែត្រ ខណៈសីតុណ្ហភាពអប្បបរមា ២៣ អង្សាសេ និងអតិបរមា ៣៥ អង្សាសេ៕

ព័ត៌មានលំអិតសូមចូលទៅកាន់គេហទំព័រ www.ais.edu.kh/25-26 សម្រាប់សាខានីមួយៗ