ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

និស្សិតមហាវិទ្យាល័យជលផល ទស្សនកិច្ចទៅកាន់តំបន់អភិរក្ស កោះអាចម៍សេះ 

បានផ្សាយចេញ | ២៥ វិច្ឆិកា ២០២៥ 377

និស្សិតមហាវិទ្យាល័យជលផល ទស្សនកិច្ចទៅកាន់តំបន់អភិរក្ស កោះអាចម៍សេះ 

គ្រូ និងនិស្សិត នៃមហាវិទ្យាល័យជលផល និងវារីវប្បកម្ម នៃសាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន១៥រូប បានធ្វើទស្សនកិច្ចសិក្សាទៅកាន់តំបន់អភិរក្ស កោះអាចម៍សេះ ក្នុងខេត្តកែប ចាប់ពីថ្ងៃទី២៣-២៦ ខែវិច្ឆិកា ឆ្នាំ២០២៥ ។

ទស្សនកិច្ចសិក្សានេះមានគោលបំណងផ្តល់ឱ្យក្រុមនិស្សិតជលផល បានឈ្វេងយល់ជាក់ស្តែងអំពី ជីវសាស្រ្ត ទីជម្រក ជីវចម្រុះ និងប្រព័ន្ធអេកូឡូស៊ីសមុទ្រ។ និស្សិត នឹងអនុវត្តន៍ការហែលទឹកដោយប្រើបំពង់ដង្ហើម សង្កេតមើលសត្វផ្សោត ជីវចម្រុះ កំណត់អត្តសញ្ញាតប្រភេទត្រី វាស់គុណភាពទឹក និងចូលរួមបង្កើតជម្រកផ្កាថ្មសិប្បនិម្មិត ជាដើម។ ជំរុញកិច្ចសហការរវាងនិស្សិត និងអ្នកពាក់ព័ន្ធជលផល ដូចជាអាជ្ញាធរមូដ្ឋាន សហគមន៍នេសាទ និងអង្គការដែលអនុវត្តការងារពាក់ព័ន្ធនឹងការគ្រប់គ្រង និងការអភិរក្សវារិជាតសមុទ្រ។

លើសពីនេះ ដំណើរទស្សនកិច្ចនេះបានផ្ដល់នូវចំណាប់អារម្មណ៍ជាច្រើនលើវិទ្យាសាស្រ្តជលផល និងវារិជាតសមុទ្រ ក្នុងការបំផុសគំនិតស្រាវជ្រាវសម្រាប់និស្សិត និងគ្រូជលផល ព្រមទាំងអ្នកពាក់ក្នុងវិស័យជលផល។

ទស្សនកិច្ចសិក្សានេះត្រូវបានគាំទ្រដោយអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ ប្រចាំនៅកម្ពុជា សហការជាមួយអង្គការអភិរក្សសមុទ្រកម្ពុជា៕


អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/June/Mr Bunthang.jpg

ឈ្វេងយល់អំពីសុភាសិតខ្មែរ «សម្តីជាឯក លេខជាទោ» ពីអ្នកជំនា...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Pic-03.jpg

ឈ្វេងយល់អំពីការការពារ និងគ្រប់គ្រងជំងឺទឹកនោមផ្អែម

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Khmer New Year.jpg

មហាសង្រ្កាន្តឆ្នាំមមី ២០២៦៖ ប្រជាពលរដ្ឋខ្មែរត្រៀមទទួលទេ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/CTEXpo.jpg

«ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា » បង្ហាញសក្តានុពលផលិតផលខ្មែរ