ភ្នំពេញ៖ មន្រ្តីជំនាញនៃមន្ទីរសុខាភិបាលរាជធានីភ្នំពេញ សហការជាមួយអាជ្ញាធរខណ្ឌទាំង១៤ បានបន្តសកម្មភាព ចុះបាញ់ថ្នាំកម្ម្ចាត់មូសនៅតាមសង្កាត់ទាំង១០៥ ភូមិ និងសាលារៀន ក្នុងមូលដ្ឋានរបស់ប្រជាពលរដ្ឋ ទូទាំងរាជធានី ដើម្បីសុខមាលភាពប្រជាពលរដ្ឋ ពិសេសបង្ការទប់ស្កាត់ជំងឺគ្រុនឈាម។
លោក ងី មានហេង ប្រធានមន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានឱ្យដឹងនៅថ្ងៃទី ០៣ ខែធ្នូ ឆ្នាំ ២០២៥ ថា សកម្មភាពបាញ់ថ្នាំកម្ចាត់មូសនេះ បានអនុវត្តតាំងពីដើមខែមករា ឆ្នាំ ២០២៥ ហើយនឹងបន្តរហូតដល់ចុងខែធ្នូ ឆ្នាំនេះ ដោយមានការណែនាំផ្ទាល់ពីលោក អភិបាលរាជធានីភ្នំពេញ។ លោកបន្ថែមថា ការចុះបាញ់ថ្នាំត្រូវបានអនុវត្តគ្របដណ្តប់តាមភូមិ សង្កាត់ និងសាលារៀនទូទាំងខណ្ឌទាំង១៤ ក្នុងគោលបំណងការពារជីវិតប្រជាពលរដ្ឋ ពិសេសកុមារ និងសិស្សានុសិស្ស ដែលជាក្រុមងាយរងគ្រោះនឹងជំងឺគ្រុនឈាម៕
ប្រជាពលរដ្ឋ លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស សម្តែងទឹកចិត្តសប្បាយរីករាយយ៉ាងក្រៃលែងនិងថ្លែងអំណរគុណចំពោះអភិបាលរាជធានីភ្នំពេញ និងរដ្ឋបាលខណ្ឌទាំងអស់ ដែលយកចិត្តទុកដាក់គិតគូរពីសុខុមាលភាពសាធារណៈរបស់ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន៕
ប្រភព៖ទីភ្នាក់ងារសារព័ត៌មានកម្ពុជា