រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ក្នុងរដូវនេសាទ ឆ្នាំ២០២៥–២០២៦ ត្រីបានចាប់ផ្តើមបន្លាស់ទីពីបឹងទន្លេសាប បឹង ស្ទឹង និងព្រែកនានា ចូលមកទន្លេសាប ទន្លេមេគង្គ និងទន្លេបាសាក់ ដែលបង្កើតលក្ខខណ្ឌអំណោយផលដល់សកម្មភាពនេសាទ និងអាចទទួលបានផលត្រីច្រើន។ ជាពិសេស នៅតំបន់គន្លងដាយត្រីតាមដងទន្លេសាប ក្នុងភូមិសាស្ត្រខេត្តកណ្តាល និងរាជធានីភ្នំពេញ នឹងមានត្រីត្រូវខ្លាំង ចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៥ ប្រសិនបើអាកាសធាតុអំណោយផល។
ក្នុងឱកាសនេះ រដ្ឋបាលជលផល បានអំពាវនាវដល់ប្រជាពលរដ្ឋដែលមានបំណងទិញត្រីសម្រាប់ធ្វើប្រហុក ផ្អក ត្រីឆ្អើរ ឬទឹកត្រី សូមរួសរាន់មកទិញឱ្យទាន់ពេលវេលា។ ទន្ទឹមនឹងនេះ ក៏សំណូមពរដល់អាជ្ញាធរមូលដ្ឋាន និងសមត្ថកិច្ចពាក់ព័ន្ធ មេត្តាជួយសម្រួលការធ្វើដំណើរ ការស្នាក់នៅ និងការដឹកជញ្ជូនផល និងផលិតផលត្រី ឱ្យប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធភាព៕
.png)