រាជរដ្ឋាភិបាលកម្ពុជា បានចេញអនុក្រឹត្យថ្មីមួយ ដោយសម្រេចកែសម្រួលអត្រាពន្ធគយ និង អត្រាអាករពិសេស លើមុខទំនិញមួយចំនួនដែលនឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ។ សេចក្តីសម្រេចនេះបានចេញផ្សាយកាលពីនៅថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២៥កន្លងទៅនេះ។
មុខទំនិញសំខាន់ៗដែលត្រូវបានកែសម្រួលអត្រាពន្ធគយនិងអាករពិសេស មានដូចខាងក្រោម៖
1- បញ្ចុះអត្រាពន្ធនាំចូលពី ១៥ភាគរយ និង ៧ភាគរយ មក ០ភាគរយ លើមុខទំនិញ កូនបក្សីរស់ កុំព្យូទ័រនិងបរិក្ខារ អង់តែននិងបរិក្ខារ និងឧបករណ៍ប្រើក្នុងមន្ទីរពិសោធន៍និងគ្រឿងបន្លាស់។
2- បញ្ចុះអត្រាពន្ធនាំចូលពី ១៥ភាគរយ មក ៧ភាគរយ លើមុខទំនិញ បន្ទះសំឡីកែវ ម៉ាស៊ីនក្រឡុកនិងម៉ាស៊ីនគាបទឹកបន្លែផ្លែឈើ ឆ្នាំងដាំបាយអគ្គិសនី ម៉ាស៊ីនសំលៀងថ្ម សំឡីអនាម័យ និងខោទឹកនោម។
3- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥ភាគរយ មក ៧ភាគរយ លើមុខទំនិញ ថ្នាំលាបការពារសំណឹកលើតួនាវា
4- បញ្ចុះអត្រាពន្ធនាំចូលពី ៣៥ភាគរយ មក ១៥ភាគរយ លើមុខទំនិញ ឡអគ្គិសនីសម្រាប់ដុត ឬអាំង និងរថយន្តដឹកអ្នកដំណើរប្រភេទលីម៉ូហ្សីន។
5- បញ្ចុះអត្រាអាករពិសេសពី ១០ភាគរយ មក ០ភាគរយ លើមុខទំនិញ ម៉ូទ័រសម្រាប់យានយន្តអគ្គិសនី ម៉ាស៊ីនបូមធូលី និងឧបករណ៍ចាក់សំឡេង។
6- បញ្ចុះអត្រាអាករពិសេសពី ១០ភាគរយ មក ៥ភាគរយ លើមុខទំនិញ អាគុយយានយន្តអគ្គិសនី។
អត្រាពន្ធនិងអាករកែសម្រួលថ្មីនេះ នឹងចូលជាធរមានចាប់ពីថ្ងៃទី១ ខែមករា ឆ្នាំ២០២៦ តទៅ៕
.png)