ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សូមឱ្យពិភពលោកវិលត្រឡប់មកកាន់សន្តិភាព និងសុខសាន្តវិញ !

បានផ្សាយចេញ | ០២ មីនា ២០២៦

សូមឱ្យពិភពលោកវិលត្រឡប់មកកាន់សន្តិភាព និងសុខសាន្តវិញ !

ក្នុងពេលដែលពិភពលោកកំពុងប្រឈមមុខនឹងស្ថានការណ៍ជម្លោះ និងអំពើហិង្សាដែលបានកើតមានឡើងរវាង អ៊ីរ៉ង់ និង អ៊ីស្រាអែល ដែលបណ្តាលឱ្យមានការបាត់បង់ជីវិត និងការខូចខាតជាច្រើនដល់ប្រជាពលរដ្ឋស្លូតត្រង់ យើងខ្ញុំសូមចូលរួមបង្ហាញក្តីសោកស្តាយយ៉ាងជ្រាលជ្រៅចំពោះជនរងគ្រោះ និងគ្រួសាររបស់ពួកគេ។

ក្នុងនាមជាប្រទេសដែលធ្លាប់ឆ្លងកាត់សង្គ្រាម និងយល់ដឹងយ៉ាងជ្រាលជ្រៅពីតម្លៃដ៏មានន័យនៃសន្តិភាព យើងខ្ញុំសូមចូលរួមសម្តែងការសោកស្តាយ និងបង្ហាញការយកចិត្តទុកដាក់ចំពោះស្ថានការណ៍ដ៏គួរឱ្យព្រួយបារម្ភនេះ។

ជាមួយគ្នានេះ ក្នុងនាមជាស្ថាប័នអប់រំដែលផ្តោតលើការបណ្តុះបណ្តាលយុវជនឱ្យក្លាយជាពលរដ្ឋល្អក្នុងសង្គម សាលារៀន អន្តរទ្វីប អាមេរិកាំង  តែងលើកកម្ពស់ការយល់ដឹងរបស់សិស្សានុសិស្សអំពីតម្លៃនៃសន្តិភាព ការគោរពគ្នាទៅវិញទៅមក ការយោគយល់ និងការរស់នៅរួមគ្នាដោយសុខដុមរមនា។

ក្នុងនាមជាសមាជិកមួយនៃសង្គមមនុស្សជាតិ យើងខ្ញុំសូមបួងសួងឱ្យប្រទេស និងប្រជាជនដែលកំពុងរងផលប៉ះពាល់ពីសង្គ្រាម ទទួលបានសុខសន្តិភាព សុវត្ថិភាព និងការរស់នៅក្នុងភាពសុខសាន្តឡើងវិញឆាប់ៗនេះ។ សូមឱ្យការយោគយល់ ការអត់ធ្មត់ និងការចរចាដោយសន្តិវិធី ក្លាយជាមធ្យោបាយសំខាន់ក្នុងការដោះស្រាយជម្លោះ ដើម្បីការពារជីវិតមនុស្ស និងអនាគតរបស់ពិភពលោក៕

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Indi Go (1).jpg

ក្រុមហ៊ុនអាកាសចរណ៍ឥណ្ឌា នឹងភ្ជាប់ជើងហោះហើរត្រង់ពី Kolka...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/_Mr Mengly.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បរិច្ចាគសម្ភារៈសិក្សា...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Plant palm trees (1).jpg

កូនត្នោត ៤០០ដើម ត្រូវបានដាំនៅសហគមន៍កំពង់ឃ្លាំង ដើម្បីជំ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/gadent ati Paris.jpg

ប្រទេសបារាំង គ្រោងសម្ពោធសួនច្បារ «នរោត្តម សីហនុ» រម្លឹក...