ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្ពុជានឹងមានភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់ ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែឧសភា

បានផ្សាយចេញ | ០៧ ឧសភា ២០២៦ 38

កម្ពុជានឹងមានភ្លៀង ផ្គរ និងខ្យល់កន្ត្រាក់ ពីថ្ងៃនេះ ដល់ថ្ងៃទី៨ ខែឧសភា

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីប្រកាសព័ត៌មាន ស្តីពីស្ថានភាពអាកាសធាតុ ដោយបញ្ជាក់ថា ចាប់ពីថ្ងៃទី៦ ដល់ថ្ងៃទី៨ ខែឧសភា ឆ្នាំ២០២៦ ប្រទេសកម្ពុជា នឹងមានការប្រែប្រួលអាកាសធាតុ ដោយបន្តមានកម្ដៅ ខណៈភ្លៀង ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ អាចកើតមាននៅតាមតំបន់មួយចំនួន។ 

យោងតាមសេចក្តីប្រកាសដដែល ស្ថានភាពអាកាសធាតុនេះ ត្រូវបានបែងចែកជា ៣ តំបន់សំខាន់ៗ រួមមាន៖ តំបន់វាលទំនាប រួមមាន រាជធានីភ្នំពេញ កណ្ដាល តាកែវ កំពង់ស្ពឺ កំពង់ឆ្នាំង កំពង់ចាម ព្រៃវែង ស្វាយរៀង បន្ទាយមានជ័យ បាត់ដំបង និងប៉ៃលិន។
សីតុណ្ហភាពអប្បបរមា ស្ថិតនៅចន្លោះពី ២៦ អង្សាសេ ដល់ ២៨ អង្សាសេ ខណៈអតិបរមា អាចឡើងដល់ប្រមាណ ៣៦ អង្សាសេ។ តំបន់នេះ អាចមានភ្លៀងធ្លាក់ពីមធ្យមទៅច្រើន ជាមួយផ្គរ រន្ទះ និងខ្យល់កន្ត្រាក់នៅតាមកន្លែងខ្លះៗ។

តំបន់ខ្ពង់រាប រួមមាន កំពង់ធំ ព្រះវិហារ ស្ទឹងត្រែង រតនគិរី និងមណ្ឌលគិរី។
សីតុណ្ហភាពអប្បបរមា ស្ថិតនៅចន្លោះពី ២៥ អង្សាសេ ដល់ ២៧ អង្សាសេ និងអតិបរមា ប្រមាណ ៣៥ អង្សាសេ។ តំបន់នេះ នឹងមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ និងអាចមានផ្គរ រន្ទះ និងខ្យល់កន្ត្រាក់។

តំបន់មាត់សមុទ្រ រួមមាន កំពត កែប ព្រះសីហនុ និងកោះកុង។
សីតុណ្ហភាពអប្បបរមា ស្ថិតនៅចន្លោះពី ២៦ អង្សាសេ ដល់ ២៨ អង្សាសេ ខណៈអតិបរមា ប្រមាណ ៣៤ អង្សាសេ។ តំបន់នេះ អាចមានភ្លៀងធ្លាក់ច្រើន ជាមួយផ្គរ រន្ទះ ខ្យល់កន្ត្រាក់ និងរលកសមុទ្រខ្ពស់។

ក្រសួងធនធានទឹក និងឧតុនិយម បានអំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ សូមបន្តប្រុងប្រយ័ត្នខ្ពស់ ចំពោះបាតុភូតធម្មជាតិ ដូចជា ផ្គរ រន្ទះ និងខ្យល់កន្ត្រាក់ ដែលអាចបង្កគ្រោះថ្នាក់ដល់អាយុជីវិត និងទ្រព្យសម្បត្តិ។
ជាមួយគ្នានេះ ក្រសួងក៏បានណែនាំឱ្យអាជ្ញាធរ និងប្រជាពលរដ្ឋ តាមដានព័ត៌មានព្យាករណ៍អាកាសធាតុជាបន្តបន្ទាប់ ដើម្បីត្រៀមវិធានការបង្ការ និងកាត់បន្ថយហានិភ័យដែលអាចកើតមាន៕
ប្រភព៖ សេចក្តីប្រកាសព័ត៌មានរបស់ក្រសួងធនធានទឹក និងឧតុនិយម ចុះថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២៦

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Mrs Nimol.jpg

កម្ពុជា–ចិន នៅតែជាដៃគូពាណិជ្ជកម្មធំជាងគេក្នុងឆ្នាំ២០២៥...

https://theirrawaddydolphin.com/storage/photos/news/article/2025/September/Student and Teacher.jpg

ធនាគារពិភពលោកផ្តល់ជំនួយថ្មី ១០៥ លានដុល្លារ ដើម្បីកែលម្អ...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/_Winter.jpg

អាកាសធាតុកម្ពុជា ចុះត្រជាក់ខ្លាំងនៅខេត្តខ្លះ សីតុណ្ហភាព...

https://theirrawaddydolphin.com/storage/photos/news/article/2025/November/Book Fair5.jpg

ពិព័រណ៍សៀវភៅកម្ពុជាលើកទី១២ ឆ្នាំ២០២៥ ក្រោមប្រធានបទ “សៀវ...