ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

«វិនិយោគលើគ្រួសារ» ជាគន្លឹះសម្រាប់សង្គមរីកចម្រើន និងសុខសន្តិភាព

បានផ្សាយចេញ | ១២ ឧសភា ២០២៦ 250

«វិនិយោគលើគ្រួសារ» ជាគន្លឹះសម្រាប់សង្គមរីកចម្រើន និងសុខសន្តិភាព

ទិវាអន្តរជាតិស្តីពីគ្រួសារ ត្រូវបានប្រារព្ធឡើង ដើម្បីរម្លឹកអំពីតួនាទីសំខាន់របស់គ្រួសារ ក្នុងការចិញ្ចឹម
បណ្តុះបណ្តាល មនុស្សឱ្យមានគុណធម៌ ក្លាយជាមនុស្សល្អ មានទំនួលខុសត្រូវ និងមានប្រយោជន៍សម្រាប់សង្គម។

ក្នុងជីវិតប្រចាំថ្ងៃ គ្រួសារមិនមែនត្រឹមជាកន្លែងស្នាក់នៅប៉ុណ្ណោះទេ ប៉ុន្តែជាកន្លែងដែលកូនៗទទួលបានការអប់រំដំបូង ពីសេចក្ដីស្រឡាញ់ ការគោរព វិន័យ និងទំនួលខុសត្រូវ។ តម្លៃទាំងនេះ គឺជាមូលដ្ឋានសម្រាប់ការរីកចម្រើនរបស់មនុស្សម្នាក់ៗ និងជាគន្លឹះសម្រាប់សង្គមដែលមានសុខសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព។

គ្រួសារដែលរឹងមាំ អាចជួយកាត់បន្ថយបញ្ហាសង្គម បង្កើនសុភមង្គល និងជំរុញការសិក្សារបស់កូនៗឱ្យមានប្រសិទ្ធភាព។ ឪពុកម្តាយ និងសមាជិកគ្រួសារ មានតួនាទីសំខាន់ ក្នុងការបង្កើតបរិយាកាសវិជ្ជមាន ដែលជំរុញឱ្យកុមារលូតលាស់ទាំងផ្នែករាងកាយ បញ្ញា និងសីលធម៌។

នៅក្នុងឱកាសនេះ ការយកចិត្តទុកដាក់លើគ្រួសារ ក៏មានន័យថា ជាការវិនិយោគលើអនាគតជាតិ។ ព្រោះមនុស្សល្អ កើតចេញពីគ្រួសារល្អ ហើយសង្គមល្អ ក៏កើតចេញពីគ្រួសារដែលមានគុណភាពផងដែរ។

ដូច្នេះ ការលើកកម្ពស់តម្លៃគ្រួសារ និងការអប់រំក្នុងគ្រួសារ គឺជាគន្លឹះសម្រាប់អនាគតដែលប្រសើរឡើងសម្រាប់មនុស្សគ្រប់រូប។

សូមបញ្ជាក់ផងដែរថា ក្នុងឱកាសទិវាអន្តរជាតិស្តីពីគ្រួសារ ខួបលើកទី៣២ នៅថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ខាងមុខនេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានចេញសារលិខិតជូនដល់បងប្អូនជនរួមជាតិ ដោយលើកឡើងពីតួនាទីស្នូលរបស់គ្រួសារ ក្នុងការអភិវឌ្ឍសង្គម និងសេដ្ឋកិច្ចជាតិ ក្រោមប្រធានបទ «ការវិនិយោគភាពធន់នៃសេដ្ឋកិច្ចគ្រួសារនាំឱ្យសង្គមជាតិ រីកចម្រើន និងមានសុខសន្តិភាព»។

នៅក្នុងសារលិខិតនោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថា គ្រួសារជាគ្រឹះដ៏សំខាន់បំផុតនៃសង្គម ដែលមានតួនាទីបណ្តុះបណ្តាលមនុស្សឱ្យមានសីលធម៌ ការអប់រំ និងជំនាញចាំបាច់ សម្រាប់ចូលរួមអភិវឌ្ឍប្រទេសជាតិ។ ការវិនិយោគលើសុខុមាលភាព និងស្ថិរភាពសេដ្ឋកិច្ចគ្រួសារ គឺជាគន្លឹះក្នុងការកាត់បន្ថយភាពក្រីក្រ កែលម្អជីវភាព និងបង្កើនភាពរឹងមាំសង្គមទាំងមូល។

ជាមួយគ្នានេះ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គ្រប់ក្រសួង ស្ថាប័ន អង្គភាពពាក់ព័ន្ធ និងប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តរួមចំណែកក្នុងការពង្រឹងស្ថាប័នគ្រួសារ ដោយផ្តោតលើការអប់រំ គុណធម៌ សុខភាព និងសេដ្ឋកិច្ច ដើម្បីធានាថាគ្រួសារខ្មែរ មានភាពរឹងមាំ សុខដុមរមនា និងជាមូលដ្ឋានសម្រាប់សង្គមមានសុខសន្តិភាព និងអភិវឌ្ឍន៍ប្រកបដោយចីរភាព៕

 

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/May/HE Priminister.jpg

សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត៖ គ្រោងបើកបៀវត្សរ៍យោធិនទាំ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Plant palm trees (1).jpg

កូនត្នោត ៤០០ដើម ត្រូវបានដាំនៅសហគមន៍កំពង់ឃ្លាំង ដើម្បីជំ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Charity Mr Chairman123.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ផ្តល់ជំនួយសប្បុរសធម៌ជូ...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Irrawaddy Thumnail (1000 x 667 px).jpg

សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អំពាវនាវឱ្...