ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

កម្ពុជា-ចិន ចុះពិធីសារ បើកផ្លូវនាំចេញសាច់គោ និងមៀនសម្ងួតទៅទីផ្សារចិន

បានផ្សាយចេញ | ០៤ មិថុនា ២០២៦ 142

កម្ពុជា-ចិន ចុះពិធីសារ បើកផ្លូវនាំចេញសាច់គោ និងមៀនសម្ងួតទៅទីផ្សារចិន

កម្ពុជា និងសាធារណរដ្ឋប្រជាមានិតចិនបានចុះហត្ថលេខាលើពិធីសារសំខាន់ៗ ដើម្បីបើកផ្លូវនាំចេញផលិតផលសាច់គោ និងមៀនសម្ងួតពីកម្ពុជាទៅកាន់ទីផ្សារចិន ជាផ្លូវការ។
ពិធីចុះហត្ថលេខានេះ បានប្រព្រឹត្តទៅកាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២៦ ក្នុងឱកាសជំនួបទ្វេភាគី រវាងឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទកម្ពុជា និងលោកជំទាវ Sun Meijun រដ្ឋមន្ត្រីអគ្គរដ្ឋបាលគយនៃសាធារណរដ្ឋប្រជាមានិតចិន (GACC)។



ក្នុងនោះ ភាគីទាំងពីរ បានចុះហត្ថលេខាលើពិធីសារចំនួនពីរ ស្តីពីលក្ខខណ្ឌតម្រូវអនាម័យ និងភូតគាម   អនាម័យ (SPS) សម្រាប់ការនាំចេញសាច់គោ និងមៀនសម្ងួត។ ជាមួយគ្នានេះ ក៏មានការចុះ     អនុស្សរណៈនៃការយោគយល់គ្នា (MoU) ស្តីពីកិច្ចសហប្រតិបត្តិការ លើវិស័យចត្តាឡីស័ក ដំណាំ បសុសត្វ និងសុវត្ថិភាពអាហារ។

ឯកឧត្តម ឌិត ទីណា បានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការកសិ-ពាណិជ្ជកម្មរវាងកម្ពុជា និងចិន ដែលកំពុងទទួលបានលទ្ធផលជាក់ស្តែង។ ភាគីទាំងពីរ ក៏បានបន្តសហការយ៉ាងជិតស្និទ្ធ ក្នុងការពន្លឿននីតិវិធីចាំបាច់នានា ដូចជា ការចុះបញ្ជីជាមួយ GACC និងការរៀបចំពិធីសារ SPS ដើម្បីសម្រួលឱ្យកសិផលកម្ពុជាចូលទីផ្សារចិនកាន់តែងាយស្រួល។

គួរបញ្ជាក់ថា ពិធីសារ SPS ជាយន្តការសំខាន់ក្នុងការបើកទីផ្សារ ដែលកំណត់លក្ខខណ្ឌច្បាស់លាស់ ចាប់ពីការថែទាំ ប្រមូលផល កែច្នៃ វេចខ្ចប់ រហូតដល់ការដឹកជញ្ជូន ដើម្បីធានាថា ផលិតផលនាំចេញ មានសុវត្ថិភាព និងគ្មានមេរោគ សារធាតុគីមី សត្វល្អិតចង្រៃ ឬជំងឺឆ្លង ដែលអាចប៉ះពាល់ដល់សុខភាពមនុស្ស សត្វ និងដំណាំ។ ដោយគ្មានពិធីសារ SPS នេះ មិនអាចនាំចេញផលិតផលកសិកម្មបានឡើយ ទោះបីមានតម្រូវការទីផ្សារក៏ដោយ ព្រោះប្រទេសនាំចូលតម្រូវឱ្យមានកិច្ចព្រមព្រៀងនេះជាមុនសិន មុនអនុញ្ញាតឱ្យចូលទីផ្សារជាផ្លូវការ។

ការចុះពិធីសារ និងអនុស្សរណៈខាងលើ បង្ហាញពីការប្តេជ្ញារួមរបស់កម្ពុជា និងចិន ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការ ដើម្បីបង្កើនទំហំពាណិជ្ជកម្មកសិកម្ម។ ជាពិសេស ការជំរុញនាំចេញកសិផលសក្តានុពលពីកម្ពុជាទៅទីផ្សារចិន ខណៈធានាបាននូវគុណភាព និងស្តង់ដាអនាម័យ ដើម្បីបង្កើនផលប្រយោជន៍រួមសម្រាប់ប្រទេសទាំងពីរ៕

ប្រភព៖ ក្រសួងកសិកម្ម

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/H5N1.jpg

ក្រសួងសុខាភិបាល៖ រកឃើញករណីជំងឺផ្តាសាយបក្សីលើកុមារីអាយុ៣...

https://theirrawaddydolphin.com/storage/photos/news/article/2025/January 2026/Mrs Nimol.jpg

កម្ពុជា–ចិន នៅតែជាដៃគូពាណិជ្ជកម្មធំជាងគេក្នុងឆ្នាំ២០២៥...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Currencies.jpg

ពីជំហានតូចៗក្នុងសារមន្ទីរ ទៅកាន់ការយល់ដឹងធំៗអំពីសេដ្ឋកិ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/Launch Cross border.jpg

កម្ពុជា-វៀតណាម បើកច្រកទ្វារអន្តរជាតិម៉ឺនជ័យ-តឹនណាម