ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ប្រកាសផ្តល់អាហារូបករណ៍រហូតដល់ ១០០% ជូនសិស្សពូកែថ្នាក់ទី៩

បានផ្សាយចេញ | ០៦ កក្កដា ២០២៦ 260

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) ប្រកាសផ្តល់អាហារូបករណ៍រហូតដល់ ១០០% ជូនសិស្សពូកែថ្នាក់ទី៩

ក្នុងគោលបំណងលើកទឹកចិត្ត និងគាំទ្រសិស្សានុសិស្សដែលមានសមត្ថភាពល្អឆ្នើម សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានប្រកាសផ្តល់អាហារូបករណ៍សិក្សារហូតដល់ ១០០% ជូនសិស្សពូកែថ្នាក់ទី៩ មកពីរាជធានីភ្នំពេញ បណ្តាខេត្ត និងទូទាំងប្រទេស។

កម្មវិធីអាហារូបករណ៍នេះ បើកឱកាសឱ្យសិស្សគ្រប់មជ្ឈដ្ឋាន អាចទទួលបានការអប់រំប្រកបដោយគុណភាពខ្ពស់ និងបន្តអភិវឌ្ឍសមត្ថភាពខ្លួនឯងក្នុងបរិយាកាសសិក្សាស្តង់ដាជាតិ។
យោងតាមគោលការណ៍អាហារូបករណ៍ សិស្សដែលទទួលបាននឹងត្រូវវាយតម្លៃតាមលទ្ធផលសិក្សា ដោយចំណាត់ថ្នាក់កំណត់ ដោយមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ ខេត្ត ឬក្រសួងអប់រំ យុវជន និងកីឡា ដូចខាងក្រោម៖
១. សម្រាប់សិស្សពូកែទូទាំងប្រទេស
ចំណាត់ថ្នាក់លេខ ១ ដល់លេខ៣ ទទួលបានអាហារូបករណ៍ ១០០%
ចំណាត់ថ្នាក់លេខ ៤ ដល់លេខ១០ ទទួលបានអាហារូបករណ៍ ៧០%
ចំណាត់ថ្នាក់លេខ ១១ ឡើងទៅ ទទួលបានអាហារូបករណ៍ ៥០%

២. សម្រាប់សិស្សពូកែថ្នាក់ទី៩ រាជធានីភ្នំពេញ/ខេត្ត
ចំណាត់ថ្នាក់លេខ ១ ដល់លេខ៣ ទទួលបានអាហារូបករណ៍ ៥០%
ចំណាត់ថ្នាក់លេខ ៤ ដល់លេខ១០ ទទួលបានអាហារូបករណ៍ ៣០%
ចំណាត់ថ្នាក់លេខ ១១ ឡើងទៅ ទទួលបានអាហារូបករណ៍ ២០%

អាហារូបករណ៍នេះ គឺជាឱកាសដ៏មានតម្លៃសម្រាប់សិស្សដែលមានឆន្ទៈរៀនសូត្រ និងប្តេជ្ញាអភិវឌ្ឍខ្លួនឯង ដើម្បីឈានទៅរកភាពជោគជ័យនៅអនាគត។
សាលារៀន អន្តរទ្វីប អាមេរិកាំង ជឿជាក់ថា ការវិនិយោគលើការអប់រំ គឺជាគន្លឹះសំខាន់សម្រាប់ការអភិវឌ្ឍធនធានមនុស្ស និងសង្គមជាតិ ដូច្នេះ កម្មវិធីអាហារូបករណ៍នេះ គឺជាជំហានមួយក្នុងការបង្កើតយុវជនជំនាន់ថ្មីដែលមានសមត្ថភាពខ្ពស់។
សិស្សានុសិស្សដែលមានចំណាប់អារម្មណ៍ អាចដាក់ពាក្យសុំ ដើម្បីទទួលបានឱកាសសិក្សាដ៏អស្ចារ្យនេះ។
ឱកាសល្អមិនគួរឱ្យខកខាន! អាហារូបករណ៍រហូតដល់ ១០០% កំពុងរង់ចាំសិស្សពូកែទូទាំងប្រទេស។

ព័ត៌មានលម្អិត ៖
ទំនាក់ទំនងទូរសព្ទៈ 011 388 868
អ៊ីមែល៖ info@ais.edu.kh
វេបសាយៈ  ais.edu.kh
ហ្វេសប៊ុកផេកៈhttps://www.facebook.com/ais.mjqeducation
https://t.me/theirrawaddydolphin
អាសយដ្ឋានៈ​ អាគារលេខ ២២៣ និង២២៧ មហាវិថីម៉ៅសេទុង
សង្កាត់ទួលស្វាយព្រៃ១​ខណ្ឌបឹងកេងកង ភ្នំពេញ

អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/AUGUST/kid make eat bread.jpg

«ពីកូនកសិករម្នាក់ ទៅជាគ្រូដែលជួយសិស្សឱ្យរីកចម្រើនឆ្ពោះទ...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/_ Donation1 to Refugee6.jpg

អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី អញ្ជើញចុះសួរសុខទុក្ខ ន...

https://theirrawaddydolphin.com/storage/photos/news/article/2025/December/TEDx Updated.jpg

TEDx American Intercon School លើកទី២បង្ហាញសមត្ថភាព និងគ...

https://theirrawaddydolphin.com/storage/photos/news/article/2026/March2026/Dolphin.jpg

កម្ពុជាស្វាគមន៍កំណើតកូនផ្សោតទី២ ឆ្នាំ២០២៦ ក្នុងខេត្តក្រ...