ឈរជាមួយប្រជាជនកម្ពុជា — ដើម្បីអនាគតពួកយើងទាំងអស់គ្នា

AIS ទទួលការជឿទុកចិត្តខ្ពស់ មាតាបិតាចុះឈ្មោះកូនចូលរៀនឆ្នាំសិក្សាថ្មីកាន់តែច្រើន

បានផ្សាយចេញ | ២២ កក្កដា ២០២៦ 309

AIS ទទួលការជឿទុកចិត្តខ្ពស់ មាតាបិតាចុះឈ្មោះកូនចូលរៀនឆ្នាំសិក្សាថ្មីកាន់តែច្រើន

ក្នុងឱកាសបើកទទួលចុះឈ្មោះសិស្សសម្រាប់ឆ្នាំសិក្សាថ្មី ២០២៦–២០២៧ សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) បានទទួលការចាប់អារម្មណ៍យ៉ាង ខ្លាំងពីសំណាក់មាតាបិតា អ្នកអាណាព្យាបាល និងបានសម្រុកមកចុះឈ្មោះឱ្យកូនៗចូលរៀនយ៉ាងច្រើនគួរឱ្យកត់សម្គាល់។



បរិយាកាសនៅតាមសាខានានា មានភាពសកម្មភាពមមាញឹក ដោយមាតាបិតា អ្នកអាណាព្យាបាល ជាច្រើនបានមកសាកសួរព័ត៌មានលម្អិតអំពីកម្មវិធីសិក្សា បរិក្ខារសិក្សា និងបរិយាកាសបណ្តុះបណ្តាលរបស់សាលា។ មិនត្រឹមតែប៉ុណ្ណោះ សាលាក៏មានកម្មវិធីផ្តល់ជូន អាហារូបករណ៍ សម្រាប់ការចុះឈ្មោះសិស្សថ្មីផងដែរ ដើម្បីជួយសម្រួលដល់ការសម្រេចចិត្តរបស់មាតាបិតា និងផ្តល់ឱកាសល្អសម្រាប់កុមារ ក្នុងការចាប់ផ្តើមការសិក្សានៅបរិយាកាសមួយដែលមានទាំងគុណភាព និងផាសុកភាព។



មាតាបិតា និងអ្នកអាណាព្យាបាលជាច្រើនបានបង្ហាញការជឿជាក់ លើគុណភាពអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង ដែលមានបទពិសោធជាង២០ឆ្នាំកន្លងមកនេះ ក្នុងការបណ្តុះបណ្តាលសិស្សឱ្យមានចំណេះដឹង គុណធម៌ ទំនួលខុសត្រូវ និងជំនាញជីវិតសម្រាប់អនាគត។ កម្មវិធីសិក្សារបស់សាលា ត្រូវបានរៀបចំឡើងយ៉ាងមានស្តង់ដា និងផ្តោតលើការអភិវឌ្ឍទាំងចំណេះដឹងទូទៅ ជំនាញភាសា និងសមត្ថភាពផ្ទាល់ខ្លួនរបស់សិស្ស។



លោកស្រី ហួត សុខឡេង ដែលបានអញ្ជើញមកចុះឈ្មោះកូនចូលរៀនវគ្គសិក្សាថ្មី ឆ្នាំ២០២៦–២០២៧ នៅសាលារៀន អន្តរទ្វីប អាមេរិកាំង AIS បានមានប្រសាសន៍ថា៖ «កូនទី១ របស់ខ្ញុំបានសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង AIS ចាប់តាំងពីឆ្នាំ២០១៨ រហូតដល់បញ្ចប់។ ខ្ញុំបានកត់សម្គាល់ឃើញថា គុណភាពអប់រំរបស់សាលាល្អប្រសើរ ទាំងអាគារសិក្សា បរិក្ខារ និងបរិស្ថានសិក្សា។ កូនខ្ញុំខិតខំរៀនសូត្រ មានអាកប្បកិរិយាល្អ និងក្លាយជាកូនល្អម្នាក់។ ដូច្នេះហើយ ខ្ញុំបានសម្រេចបន្តយកកូនទី៣ មកចុះឈ្មោះចូលរៀនបន្ថែម ព្រោះខ្ញុំមានការជឿទុកចិត្តលើគុណភាពអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង AIS»។



ការសម្រុកចុះឈ្មោះចូលរៀនក្នុងឆ្នាំនេះ បង្ហាញពីការកើនឡើងនៃការជឿទុកចិត្តពីមាតាបិតា អ្នកអាណាព្យាបាល ទៅលើសេវាអប់រំដែលសាលាបានផ្តល់ជូន។ នេះសបញ្ជាក់ថា មាតាបិតាកាន់តែយល់ដឹងអំពីសារៈសំខាន់នៃការជ្រើសរើសស្ថាប័នអប់រំ ដែលមានគុណភាពល្អសម្រាប់កូនៗរបស់ខ្លួន។

សូមបញ្ជាក់ផងដែរថា សម្រាប់សិស្សថ្មី ការចុះឈ្មោះចូលរៀនក្នុងឆ្នាំសិក្សា ២០២៦ -២០២៧ សាលារៀន អន្តរទ្វីប អាមេរិកាំង មានការផ្តល់ជូនអាហារូបករណ៍១០% (សម្រាប់ការបង់ថ្លៃសិក្សាលើកដំបូង) ហើយការផ្តល់ជូននេះ នឹងផុតកំណត់នៅថ្ងៃទី៨ ខែសីហា ឆ្នាំ២០២៦ខាងមុខនេះ។ ទន្ទឹមនេះ សម្រាប់សិស្សថ្មីក៏ទទួលបានការធ្វើតេស្តចុះឈ្មោះ មិនគិតថ្លៃ និងទទួលបានវគ្គរៀនបំប៉នចំនួន២០០ដុល្លារ ដោយឥតគិតថ្លៃ ដែលមានរយៈពេល៣សប្តាហ៍។ ថ្នាក់បំប៉ននេះនឹងចូលរៀននៅថ្ងៃទី២៩ ខែកក្កដា ឆ្នាំ២០២៦ នឹងបញ្ចប់នៅថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ បន្ទាប់ពីចប់វគ្គបំប៉នសិស្សត្រូវបានសម្រាកដើម្បីត្រៀមខ្លួន ចូលបវេសនកាលឆ្នាំសិក្សាថ្មីនៅថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។

សាលារៀន អន្តរទ្វីប អាមេរិកាំង នឹងបន្តខិតខំអភិវឌ្ឍគុណភាពអប់រំ និងបរិយាកាសសិក្សា ដើម្បីឆ្លើយតបទៅនឹងតម្រូវការរបស់សិស្ស និងមាតាបិតា អ្នកអាណាព្យាបាល ហើយបន្តជាគ្រឹះដ៏រឹងមាំសម្រាប់អនាគតការសិក្សារបស់សិស្សទាំងអស់ទូទាំងប្រទេស៕



អត្ថបទពាក់ព័ន្ធ

https://theirrawaddydolphin.com/storage/photos/news/article/2026/April/Irrawaddy Thumnail (1000 x 667 px).jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំការប្រកួតតែងសេចក្តី...

https://theirrawaddydolphin.com/storage/photos/news/article/2026/September/MTT W1000px 667px (3) (2).jpg

វណ្ណៈ ពិសាល៖ សិស្ស AIS និទ្ទេស A បន្តក្តីស្រមៃក្លាយជាវិ...

https://theirrawaddydolphin.com/storage/photos/news/article/2025/Octomber/20th MJQE.jpg

សាលារៀន អន្តរទ្វីប អាមេរិកាំង (AIS) អបអរសាទរគម្រប់ខួប២០...

https://theirrawaddydolphin.com/storage/photos/news/article/2026/May/Winner.jpg

រកឃើញសិស្សជ័យលាភី ពីការប្រកួតចំណេះដឹងភូមិសាស្ត្រជាតិ ម៉...